• aaa.jpg
  • eee.jpg
  • ddd.jpg
  • fff.jpg
  • bbb.jpg
  • ccc.jpg
5. Kobayashi Satoru

5. Kobayashi Satoru

សង្គមប្រវត្តិនៃសហគមន៍ជនបទខែ្មរមួយ ៖ ទំនាក់ទំនង, រៀបចំបណ្តាញសាជាថ្មី និងបញ្ហាផ្សេងៗដែលប្រឈម
The Social History of a Cambodian Rural Town: Connectivity, Reconfiguration, and New challenges

សង្គមប្រវត្តិនៃសហគមន៍ជនបទខែ្មរមួយ ៖ ទំនាក់ទំនង, រៀបចំបណ្តាញសាជាថ្មី និងបញ្ហាផ្សេងៗដែលប្រឈម
The Social History of a Cambodian Rural Town: Connectivity, Reconfiguration, and New challenges

ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤ ម៉ោង៥:៣០ល្ងាច នៅសាលប្រជុំក្នុងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ Vendredi, 17 octobre 2014, 17h30 à l’URBA។

មនុស្សម្នាក់ៗសុទ្ធតែមានប្រវត្តិផ្ទាល់ខ្លួន ឯសហគមន៍ទាំងមូលក៏ដូចគ្នាដែរ ហើយនៅច្រកល្ហកណាលើលោកយើងនេះ សុទ្ធសឹងតែដូចគ្នាដូច្នេះឯង។ ប៉ុនែ្តក្នុងការស្រាវជ្រាវនៅកម្ពុជា គេពុំសូវលើកយករឿងនេះមកគិតឡើយ។ អ្នកស្រាវជ្រាវបរទេសច្រើនតែផ្តោតអារម្មណ៍ទៅប្រធានបទដូចជា អង្គរុំ ប៉ុល ពត, និងការរៀបចំស្រុកនៅទសវត្ស១៩៩០។ ម៉្យាងទៀតគំនិតខ្លះៗដែលចេញមកពីស្ថាប័នអន្តរជាតិដូចជា ការកាត់បន្ថយភាពក្រីក្រ, បរិស្ថានដែលប្តូរផ្លាស់ក៏ជះឥទ្ធិពលមកលើអ្នកស្រាវជ្រាវខែ្មរឲ្យគិតត្រឹមតែលើបញ្ហានោះ ហើយពុំបានបែកងាកទៅឃើញប្រធានបទអ្វីផ្សេងពីនោះទៀត។ ទោះជាមានការសិក្សារឿងសង្គម ក៏ច្រើនតែឃើញរបៀបចោទបញ្ហា និងសំណួរស្រដៀងៗគ្នាតែមួយបែប។

ក្នុងបាឋកាថានេះ ខ្ញុំដើរផ្លូវផ្សេងពីទម្លាប់ដែលមាន ដើម្បីយល់ពីសង្គមខែ្មរ ដោយផ្អែកមូលដ្ឋានលើការស្រាវជ្រាវដែលខ្ញុំធ្វើអំពីជនបទប្រភេទ "ស្រុកផ្សារ" មួយនៅតាមផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ ចាប់ពីទសវត្ស១៩៩០មក។ ខ្ញុំព្យាយាមបញ្ចូលទិន្នន័យទាក់ទងនឹងហេតុការណ៍ផ្សេងៗដែលសហគមន៍ធ្លាប់ពើបប្រទះតាំងពីដើមស.វ.ទី២០មកទល់បច្ចុប្បន្ន។

Every person has a life history and every community has its own history. This is a fundamental truth in every partof the world, but it is rarely recognized in the context of academic research in Cambodia. Interests of outsiders to the country have converged on several conventional subjects such as Angkor, Pol Pot, and state building since the 1990s. And some timely concepts from international development agencies such as poverty reduction and climate change function to fix/limit Cambodian researchers’research interestas well. However, most discussions that focus on Cambodian society are loaded with stereotyped hypotheses and questions. In order to consider a different path to approach Cambodian society, I present a talk based on my fieldwork in a rural market town located along the National Highway No. 6in Kampong Thum province since the end of the 1990s.I introduce the actual historical dynamics that a community has experienced since the beginning of the 20th century until the present and explore some unique features within it.