• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

មក្លឿ 

ដោយ អានរស្មី

មក្លឿ (~ម៉ាក់ក្លឿ~បាក់ក្លឿ) ជាឈ្មោះហៅទូទៅតាមសៀម ហើយសំដៅដើមដែលហៅតាមខ្មែរពិតប្រាកដថា «ខ្ញួញ»។ ឈ្មោះជាវិទ្យាសាស្ត្រគឺ Diospyros mollis។ ឈើនេះមានដើមធំខ្ពស់ បែកមែកសាខាច្រើន ហើយគេតែងដាំតាមភ្លឺស្រែឬក្នុងដីភូមិ។ ឈើមក្លឿគេមិនរាប់ជាឈើល្អប្រណិតប្រើការក្នុងសំណង់អ្វីឡើយ ឯប្រយោជន៍ដែលទាញបានគឺបានពីផ្លែទៅវិញ។ មក្លឿចាប់ផ្តើមក្តឹបនៅរវាងខែពិសាខ ពោលគឺដើមខែភ្លៀង ហើយផ្លែចាស់ពេញបន្ទុកនៅខែកត្តិក។ ផ្លែនេះមានទំហំប៉ុនមេដៃ សម្បកក្រាស់ ពេលទុំប្រែពណ៌ជាខ្មៅ (រូបលេខ១-២)។ កាលពុំទាន់មានថ្នាំពេទ្យទំនើបច្រើនដូចសព្វថ្ងៃ  នៅជនបទ គេតែងមានទម្លាប់បេះផ្លែមក្លឿខ្ចីបុកច្រោះនឹងទឹកដូងផឹកដើម្បីទម្លាក់ព្រូន។ ក្រៅពីនេះ ផ្លែមក្លឿក៏ជាវត្ថុធាតុសំខាន់ប្រើសម្រាប់ជ្រលក់ក្រណាត់អាវឬសំពត់សឲ្យទៅជាខ្មៅ។ កាលជំនាន់មុន ស្រីៗ ពិសេសអ្នកស្រែ តែងជ្រលក់អាវបំពង់ (រូបលេខ៣, ប្រភពរូប :  Ruth Tooze) ឬសំពត់ក្បិនឲ្យបានពណ៌ខ្មៅរលោង សម្រាប់ពាក់ពេលធ្វើការងារប្រចាំថ្ងៃនៅផ្ទះ ឬទៅច្រូតកាត់នៅស្រែចំការ ដ្បិតពណ៌ខ្មៅជួយបិទបាំងក្អែលនិងស្នាមប្រឡាក់ផ្សេងៗ (រូបលេខ៤, មិនស្គាល់ប្រភព)។ បើក្នុងសម័យខ្មែរក្រហមផង គេកាន់តែត្រូវការមក្លឿជ្រលក់ខោអាវមិនដែលខាន ដ្បិតគេតម្រូវឲ្យមនុស្សគ្រប់គ្នាស្លៀកពាក់ខ្មៅ។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

នាបច្ចុប្បន្ន យើងមិនងាយឃើញគេជ្រលក់ខោអាវនឹងមក្លឿដូចមុនទៀតទេ ដោយសារតែសព្វថ្ងៃនេះខោអាវជជុះមានច្រើនហូរហៀរ និងតម្លៃថោកផង។ ឯការដាំមក្លឿតាមភូមិផ្ទះ ឬ តាមភ្លឺស្រែក៏មិនសូវមានទៀតដែរ។ យូរៗម្តង ដោយកម្របំផុត យើងឃើញអ្នកស្រុកជនបទខ្លះ ពិសេសចាស់ៗដែលនៅមានទម្លាប់ស្តាយស្រណោះ នៅប្រើផ្លែមក្លឿជ្រលក់ខោអាវចាស់ៗដែលហើរពណ៌ ដូចឃើញរូបលេខ៥និងលេខ៦។

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

កាលពីមុន ក្រៅតែពីជ្រលក់ខោអាវសដែលមានស្រាប់ ជួនកាលគេជ្រលក់អំបោះឆៅសម្រាប់យកទៅត្បាញក្រមាជាដើមដែរ។ នៅក្នុងភូមិមួយតាមបណ្តោយដងស្ទឹងសែនក្នុងខេត្តកំពង់ធំ មានគ្រួសារមួយធ្លាប់ត្បាញក្រមាអំបោះដោយជ្រលក់នឹងពណ៌ធម្មជាតិ ពោលគឺបើជាពណ៌ខ្មៅគេជ្រលក់នឹងផ្លែមក្លឿនេះឯង។ ប៉ុន្តែការងារត្បាញនេះគេខានធ្វើយូរមកហើយ ទាល់តែថ្មីៗនេះមានការស្នើសុំឲ្យត្បាញឡើងវិញ ទើបខ្ញុំមានឱកាសបានឃើញ។

កិច្ចការជ្រលក់ពណ៌នោះ មុនដំបូងបង្អស់គេត្រូវយកផ្លែមក្លឿចាស់ៗមកបុកក្នុងត្បាល់ឲ្យចេញជ័រ ដូចឃើញក្នុងរូបលេខ៧។ បន្ទាប់មកទើបគេយកជ័រនោះទៅកូរលាយទឹកក្នុងបរិមាណល្មម រួចមកទើបយកសំណុំអំបោះកប្បាស ទៅជ្រលក់ញីឲ្យសព្វ (រូបលេខ៨)។ លុះឃើញថាច្របាច់ញីចូលសព្វសាច់ល្អហើយ ទើបគេយកសំណុំអំបោះនោះទៅគក់ច្របាច់ក្នុងភក់ម្តងទៀត (រូបលេខ៩-១០)។ ធ្វើបែបនេះដើម្បីឲ្យពណ៌ខ្មៅដែលបានពីជ័រមក្លឿនៅកាន់ជាប់សាច់អំបោះ។ ចុងក្រោយគឺគេយកអំបោះនោះទៅបោកលាងទឹកសម្អាតឲ្យជ្រះភក់ ទើបយកទៅហាលថ្ងៃឲ្យស្ងួត (រូបលេខ១១-១២)។ នៅរូបលេខ១៣ យើងឃើញស្ត្រីចំណាស់ម្នាក់កំពុងត្បាញក្រមាអំបោះដែលបានពីការជ្រលក់ជ័រមក្លឿ។ ក្រមាដែលគាត់ត្បាញបាន (រូបលេខ១៤-១៥) មានពណ៌ប្រផេះ ដ្បិតគាត់ត្បាញចាក់ជាមួយអំបោះស។ បើជាក្រណាត់ធម្មតាវិញ បន្ទាប់ពីជ្រលក់ហើយតែងមានពណ៌ខ្មៅស្រិល។

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

រូបលេខ១២

រូបលេខ១២

រូបលេខ១៤

រូបលេខ១៤

រូបលេខ១១

រូបលេខ១១

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៥

រូបលេខ១៥

ចំពោះពណ៌ខ្មៅបានពីធម្មជាតិបែបនេះ កាលណាប្រើយូរ ត្រូវថ្ងៃជាដើម តែងតែហើរ ស្លកពណ៌ខ្លះមិនខាន។ ដូច្នេះដើម្បីឲ្យខ្មៅស្អាតដូចដើម យូរៗម្តងគេតែងយកទៅជ្រលក់ដូចដដែលឡើងវិញទៀត។

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved