ត្រីដែលកម្រ ឬស្ទើរនឹងផុតពូជនៅកម្ពុជា

 ដោយ វឿន វុទ្ធី

ដូចយើងរាល់គ្នាធ្លាប់ដឹង ឫធ្លាប់ឮគេនិយាយថារុក្ខជាតិនេះ, សត្វនេះ ... ផុតពូជឬជិតផុតពូជហើយពីប្រទេស យើង។ កត្តាដែលបណ្តាលឱ្យហោចរោចរបៀបនេះ បើសង្ខេបតែមួយមាត់មក គឺផ្លាស់ប្តូរបរិស្ថានធម្មជាតិ។ រីឯហេតុនៃ ការផ្លាស់ប្តូរនោះក៏មានច្រើនបែបយ៉ាង តែហេតុដែលសំខាន់បំផុត គឺបណ្តាលមកពីមនុស្ស។

នៅទីនេះខ្ញុំពុំជជែកវែកញែកអំពីប្រការនេះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថាពពួកមច្ឆាជាតិក៏កំពុងប្រឈមមុខខ្លាំង ណាស់ដែរជាមួយភាពហិនហោចនេះ។ ក្នុងចំណោមពពួកនោះ គេសង្កេតឃើញថាមានត្រីដែលមានទំហំធំៗ។ ខ្ញុំចោះយក តែឧទាហរណ៍៥ប៉ុណ្ណោះ មកបង្ហាញអ្នកអាន ពោលគឺបង្ហាញរូបត្រីទាំងមូលផង ព្រមទាំងគ្រោងឆ្អឹងនៅខាងក្នុងផង។

រូបលេខ១-២ ៖ ត្រីរាជ ដែលអាចមានប្រវែងដល់ទៅ៣ម.

រូបលេខ៣-៤ ៖ ត្រីគល់រាំង ដែលអាចមានប្រវែងដល់ទៅ៣ម.ដែរ

រូបលេខ៥-៦ ៖ ត្រីស្ពង់ ដែលអាចមានប្រវែងដល់ទៅ២ម.

រូបលេខ៧-៨ ៖ ត្រីត្រសក់ ដែលអាចមានប្រវែងដល់ទៅ១ម.

រូបលេខ៩-១០ ៖ ត្រីតាពត ដែលអាចមានប្រវែងដល់ទៅ០,៩០ម.

ខ្ញុំសូមញ្ជាក់ថាប៉ុន្មានឆ្នាំមកនេះស្ថាប័នជាតិនិងអង្គការពាក់ព័ន្ធផ្សេងៗ ក៏មានធ្វើការផ្សព្វផ្សាយអប់រំដល់ ប្រជាជនដែរ ដើម្បីឲ្យជួយរក្សាមច្ឆាជាតិទាំងនេះកុំឱ្យដាច់ពូជ។