• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ប្រាសាទគុកនៅល្វាទេ

ដោយ សួន សុភក្ត្រា


រូបលេខ១

រូបលេខ១

មានប្រាសាទឥដ្ឋមួយបាក់បែក ស្ថិតនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀមខេត្តកំពង់ចាម។ អ្នកស្រុកហៅប្រាសាទនេះថា «គុក» ដូច្នេះតែម្តង ដូចយើងធ្លាប់ឃើញជារឿយៗនៅកន្លែងដទៃទៀត។ បើយើងធ្វើដំណើរពីក្រុងកំពង់ចាមលើផ្លូវតាមបណ្ដោយមាត់ទន្លេ ឡើងទៅខ្សែទឹកខាងលើ (ខាងជើង) កាត់ភូមិស្រុកនានាបានចម្ងាយប្រមាណ១៨គីឡូម៉ែត្រ យើងនឹងទៅដល់ទីតាំងមណ្ឌលសុខភាពហាន់ជ័យ។ ហួសមណ្ឌលសុខភាពបន្តិចនៅខាងឆ្វេងដៃ យើងនឹងឃើញមានផ្លូវលំដីក្រហមតូចមួយ ហើយប្រាសាទគុកស្ថិតនៅអបជាប់ផ្លូវនោះ(រូបលេខ១)។

គុកនេះមិនឃើញមានចុះផ្សាយក្នុងសៀវភៅអ្នកស្រាវជ្រាវជំនាន់មុនដូចជាលោក Étienne Aymonier ឬក៏ក្នុងបញ្ជីសារពើភណ្ឌនៃលោក Lunet de Lajonquière ឡើយ។ ទោះជាក្នុងបញ្ជីបន្ថែមនៃលោក Henri Parmentier ក៏មិននិយាយដល់ប្រាសាទនេះដែរ។  ឈ្មោះប្រាសាទនេះលេចឡើងជាលើកដំបូងក្នុងបញ្ជីបន្ថែមនៃសិលាចារឹកកម្ពុជារបស់លោក Claude Jacques[1]។ ក្នុងបញ្ជីនោះ គាត់បានចុះលេខ K. 1042 ឱ្យសិលាចារឹកមួយនៅនឹងមេទ្វារខាងត្បូងដោយបញ្ជាក់ថាសិលាចារឹកនោះនៅកន្លែងដើម។ ប៉ុន្តែបច្ចុប្បន្ននេះ យើងពុំឃើញនៅនឹងកន្លែងទៀតទេ ប្រហែលជាបាត់បង់ទៅហើយក៏អាចស្មានបាន។ តាមលោក Claude Jacques ចារិកនោះមាន១៩បន្ទាត់ ជាភាសាខ្មែរ ហើយគាត់យល់ថាចារឡើងនៅចន្លោះសតវត្សទី៨ និងទី៩។ ប៉ុន្តែ ដោយសារគាត់មិនបានទៅកន្លែងផ្ទាល់ គាត់មិនបានដឹងថាមានសិលាចារឹកពីរទៀតនៅទីនោះ។ មួយជាចារិកភាសាខ្មែរលើបង្គោលមួយនៅខាងមុខប្រាសាទ (រូបលេខ២)។ សព្វថ្ងៃគេរក្សាទុកនៅសារមន្ទីរជាតិ ហើយចុះលេខ K. 1461។ ឯមួយទៀតចុះលេខ K. 1462 ជាផ្ទាំងចារឹកមានភាសាពីរ គឺខ្មែរមួយផ្នែក សំស្ក្រឹតមួយផ្នែក។ ផ្ទាំងនេះមិនងាយអានឡើយព្រោះគេយកមកប្រើផ្នែកខាងលើនៃស៊ុំទ្វារប្រាសាទ (រូបលេខ៣-៥)។ នេះជាភស្តុតាងយ៉ាងច្បាស់ថា ជាផ្ទាំងចារឹកដែលយកពីទីណាមួយមកប្រើជាថ្មី ហើយលែងមាននាទីជាសិលាចារឹកទៀតហើយនៅពេលដែលគេសាងគុកនេះ។

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

គុកនេះសព្វថ្ងៃខូចខាតច្រើន ហើយមិនមានគ្រឿងចម្លាក់ដូចជាផ្ដែរ ហោជាង សសរពេជ្រ ឬប្រតិមាណាមួយសម្រាប់ឱ្យកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់ទេ។ បើយើងផ្អែកលើសិលាចារឹក K. 1042 ហើយយោងតាមការវិនិច្ឆ័យនៃលោក Claude Jacques ប្រាសាទនេះសមតែស្ថិតនៅចន្លោះសតវត្សទី៨ និងទី៩។ ចំណែកឯសិលាចារឹក K. 1462 ដែលគេយកប្រើប្រាស់ឡើងវិញជាមេទទឹងទ្វារ ប្រាកដជាមានអាយុចាស់ជាងប្រាសាទនេះ ដោយយោងទៅតាមតួអក្សរខ្លះៗដែលនៅមើលយល់។

នៅផ្នែកខាងមុខនៃប្រាសាទ យើងឃើញមានសំណល់ថ្មបាយក្រៀមបួនជ្រុងជាច្រើនដុំតម្រៀបគ្នា។ ថ្មបាយក្រៀមទាំងនេះអាចជាផ្នែកនៃរោងដែលគេតភ្ជាប់នៅខាងមុខប្រាសាទក៏ថាបាន។ នៅផ្ទះមួយខ្នងក្បែរនោះ ម្ចាស់ផ្ទះបានយកវត្ថុបុរាណមួយចំនួនមករក្សាទុក។ ក្នុងនោះមានរូបព្រះគោមួយគង់ជាប់លើជើងទម្រធ្វើពីថ្មបាសាល់មួយដុំ (រូបលេខ៦) តោថ្មមួយ (រូបលេខ៧) ស្រដៀងនឹងតោនៅប្រាសាទតោ នៅសំបូរព្រៃគុក និងជើងទម្រមួយចំនួន។

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

បើធៀបមកនឹងកម្ពស់ផ្លូវដែលរត់នៅផ្នែកខាងជើងប្រាសាទ យើងឃើញថាស្ទើរពាក់កណ្ដាលនៃប្រាសាទស្ថិតនៅទាបជាងផ្លូវ។ បន្ថែមពីនោះទៀត នៅផ្នែកខាងក្នុងនៃប្រាសាទក៏នៅមានសេសសល់កំណកដីស្អេកស្កះដែរ។

 

-----------------------------------
[1] Jacques, C., « Supplément au tome VIII des Inscriptions du Cambodge », Bulletin de l’Ecole française d’Extrême-Orient, tome 58, 1971. pp. 177-195.

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved