• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ពេលនិងលំហកណ្តាប់ចក្រវាឡ

ដោយ អាំង ជូលាន និង ព្រឿន សុភី

 

គ្រហ (ខ្មែរសរសេរជា «គ្រោះ») ជាពាក្យសំស្ក្រឹតដែលមានន័យច្រើន។ ន័យមួយគឺ «ដែលចាប់» ហើយបន្ទាប់មក សំដៅលើរាហ៊ូ ដ្បិតរាហ៊ូតែង «ចាប់» ចន្ទ្រ ឬព្រះអាទិត្យ។ ន័យមួយទៀតគឺ «ភព» (ឧ. ព្រះអង្គារ, ព្រះសុក្រ, ព្រះកេតុ...)។ ភពនិមួយៗតែងជះឥទ្ធិពលមកលើផែនដី។ ឥទ្ធិពលនោះ ជួនល្អជួនអាក្រក់ ស្របទៅតាមស្ថានភាពភពនោះប្រៀបមកដី។ និយាយថា «មុម» គិតជាអង្សាទៅចុះដើម្បីឲ្យងាយយល់។ តែដីយើងនេះវិល ធ្វើឲ្យមុមនោះមិននៅទ្រឹងដដែលឡើយ ដូច្នេះហើយបានជាឥទ្ធិពលអាចល្អអាចអាក្រក់ ស្របទៅតាមពេល។ ដោយសារមនុស្សយើងនេះរស់នៅលើដី មនុស្សទទួលឥទ្ធិពលត្រង់ពី គ្រហ (គ្រោះ)នោះដែរ ស្របទៅតាមថ្ងៃកំណើតម្នាក់ៗ។ ហេតុនេះហើយបានជានៅក្នុងការគន់គូរទស្សន៍ទាយអ្វីផ្សេងៗ គេតែងចាប់ផ្តើមសួរពីឆ្នាំកំណើតម្ចាស់ខ្លួននោះសិន។ គ្រោះដែលជាប់នឹងខ្លួនពីកំណើតមកពុំងាយដូចគ្នាទេ ពីម្នាក់ទៅម្នាក់ ដ្បិតថ្ងៃព្រមទាំងពេលកើតច្រើនតែខុសគ្នា។ ដូច្នេះឆ្នាំណាមួយដែលល្អសម្រាប់ម្នាក់ អាចជាមិនល្អសម្រាប់ម្នាក់ទៀត។ បើដឹងហើយ ត្រូវតែកាត់គ្រោះកុំឲ្យកើតឡើង។ ចំពោះអ្នកខ្លះ ថ្ងៃខ្លះខែខ្លះឬឆ្នាំខ្លះត្រូវនឹងគ្រោះល្អ ហៅថា «គ្រោះជា» តែចំពោះអ្នកខ្លះទៀតគ្រោះនោះវា «ដាក់» ហៅថា «គ្រោះថ្នាក់»។

សំស្ក្រឹតមានពាក្យក្លាយតពីនោះមកថា គ្រាហ ប្រែថា «ដែលចាប់» ដូចគ្នា។ ឯខ្មែរសរសេរជា «គ្រាស»។ គឺពាក្យនេះឯងដែលខ្មែរយកមកសំដៅទៅរាហ៊ូ។ ដូច្នេះហើយបានជាមានពាក្យថា «គ្រាសកន្លង» (សូមមើលអត្ថបទរបស់លោកអ៊ឹម សុខរិទ្ធី ឈ្មោះថា «កិច្ចការពារគ្រាសកន្លង» ក្នុងកម្រងអត្ថបទនេះនៅជំពូកទី២, លេខរៀងទី៦៤)។

លើសពី គ្រហ / គ្រាហ នេះទៅទៀត ខ្មែរនៅជំនាន់បុរាណតែងគិតពី នក្សត្រ។ ពាក្យនេះក៏ជាពាក្យសំស្ក្រឹត ហើយសំដៅទៅ «ទីប្រជុំនៃផ្កាយ (ឬភព)», «ក្រុមផ្កាយ (ភព)», «កន្សោមផ្កាយ (ភព)»... ដែលកាន់តែជះឥទ្ធិពលលើផែនដីទៅទៀត។ ក្រុមភពនីមួយៗសុទ្ធតែមានឈ្មោះ។ គម្ពីរឥណ្ឌាខ្លះនិយាយថានក្សត្រមានចំនួន២៧ ខ្លះទៀតថាមាន២៨។ ឯវិជ្ជមានឬអវិជ្ជមាននោះ ក៏អាស្រ័យទៅលើស្ថានភាពសំណុំភពនោះប្រៀបមកដីដូចគ្នា។ កាលណាគេរើសរកពេលប្រសើរសម្រាប់ធ្វើកិច្ចអ្វីមួយ គេត្រូវគិតពីនក្សត្រ។ ហេតុនេះហើយបានជាក្នុងសិលាចារឹក ជាញឹកញយណាស់ដែលគេយកនក្សត្រទៅដាក់ក្នុងកាលបរិច្ឆេទអ្វីដែលសំខាន់។ នៅទីនេះយើងខ្ញុំសូមជូនឧទាហរណ៍តែពីរប៉ុណ្ណោះ ៖

K. 331A (ប្រាសាទលលៃ, ស.វ.ទី៩) ៖ គេបញ្ជាក់ពីពេលវេលាឆ្លងព្រះក្តីមួយក្នុងចំណោមព្រះក្តីទាំងបួននៃប្រាសាទនេះ ៖ ៨១៥ ឝក បញ្ចមី រោច អាឞាឍ វ្យរ អន្ត្វងទិក្ក ស្រច្តិ អទ៌្ធរាត្រ អាយវ្នេក អាទិត្យវារ ឧត្ដរភទ្រនក្សត្រ សម្រួលបន្តិចមកថា ៖ «ឆ្នាំ៨១៥, ថ្ងៃ៥រោច, ខែអាសាឍ, អណ្តូងទឹក២, អធ្រាត្រមកដល់, ថ្ងៃអាទិត្យ, នក្សត្រឈ្មោះឧត្តរភទ្រ»។ សូមជ្រាបថា «អណ្តូងទឹក» ជារង្វាស់ពេល តែយើងពុំដឹងថាមានកម្រិតឬប្រវែងត្រឹមណាឡើយ បើប្រៀបមកម៉ោងឬនាទីសព្វថ្ងៃ។ យ៉ាងណាក៏ដោយ យើងឃើញថាកាលបរិច្ឆេទនេះជាពេលនឹងលំហជាប់គ្នា ដ្បិតក្រៅពីពេលសុទ្ធសាធ គេបញ្ជាក់ពីស្ថានភាពនៃនក្សត្រដែលពេលនោះមានឈ្មោះថាឧត្តរភទ្រ (ជានក្សត្រទី២៤ បើយោងតាមគម្ពីរ អថវ៌វេទ)។

K. 1245 (គោកតាមាស, ស.វ.ទី១០) ៖ គេបញ្ជាក់កាលបរិច្ឆេទជាក់លាក់អំពីកាលដែលមន្ត្រីរាជការម្នាក់យករបស់របរផ្សេងៗព្រមទាំងអ្នកបម្រើមកថ្វាយទេពមួយអង្គនៅភ្នំបាខែង ៖ ៩២០ ឝក ទឝមី កេត មាគ៌្គឝិរ វ្រហស្បតិវារ រេវតិនក្សត្រ សម្រួលមកថា ៖ «ឆ្នាំ៩២០, ថ្ងៃ១០កើត, ខែមិគសិរ, ថ្ងៃព្រហស្បតិ៍, នក្សត្រឈ្មោះរេវតី»។ រេវតី ជានក្សត្រទី២៥ (តាមគម្ពីរ អថវ៌វេទ)។ នេះក៏បញ្ជាក់ដូចមុននេះដែរថាគេភ្ជាប់ពេលនឹងលំហដើម្បីបញ្ជាក់កាលបរិច្ឆេទនៃព្រឹត្តិការមួយដែលមានលក្ខណៈជាសាសនា។

មិនត្រឹមតែប៉ុណ្ណេះទេ សិលាចារឹកសំស្ក្រឹតលេខ K. 111 (ល្បះទី៥២ដល់៥៥) មកពីវត្តស៊ីធរ ថែមទាំងនិយាយថានក្សត្រទាំងឡាយ ដែលមាន បូវ៌្វផល្គុណី (នក្សត្រ) នាំមុខគេ គ្រប់គ្រងលោកយើងនេះ ហើយនាំមកនូវជោគឬអន្តរាយដល់សត្វលោកដែលធ្វើល្អឬធ្វើអាក្រក់។ ភ្លៀងខ្យល់ត្រឹមត្រូវតាមរដូវឬខុសរដូវសុទ្ធសឹងកើតមកពីនក្សត្រទាំងនេះ។ ដូច្នេះហើយបានជាពិធីទាំងអម្បាលម៉ានក្នុងទ្វាទសមាសត្រូវតែធ្វើឡើងដោយគោរពទៅតាមនក្សត្រ។

យើងលែងយល់ពីនក្សត្រជាយូរមកហើយដែរ។ បើនិយាយជាទូទៅ គឺផុតពីសម័យអង្គរមកម្ល៉េះ។ សព្វថ្ងៃយើងយកពាក្យបាលី នក្ខត្ត មកជំនួស ប៉ុន្តែគ្មានឈ្មោះគ្មានអ្វីទៀតឡើយ ដោយសារយើងលែងចេះក្បួនហោរាសាស្ត្រនិងតារាសាស្ត្រដែលដូនតាយើងពីបុរាណធ្លាប់ស្គាល់។ យើងនិយាយគ្រាន់តែឲ្យបាននិយាយ ថាថ្ងៃដែលនិយាយនោះជាថ្ងៃជា, ថ្ងៃល្អប្រពៃ... ៖ «ថ្ងៃនេះជាថ្ងៃដ៏មហានក្ខត្តឫក្ស...»។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved