• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ចំណេះអ្នកនៅជនបទក្នុងម្ហូបអាហារ

ដោយ អាំង ជូលាន

ម្តងៗ អ្នកនៅទីក្រុងតែងរកម្ហូបអ្វីដែលខុសបន្តិចបន្តួចឬខុសច្រើនពីម្ហូបអាហារដែលខ្លួនទទួលទានរាល់ថ្ងៃ ដើម្បីបានប្លែកមាត់។ បើទៅភោជនីយដ្ឋាន គេច្រើនសួររកនិងបញ្ជាឲ្យគេធ្វើម្ហូបអ្វីដែលក្នុងឈ្មោះមានពាក្យថា «ស្រែ», «ព្រៃ» ជាដើម ដោយសារម្ហូបប្រភេទនោះអ្នកនៅជនបទតែងតែធ្វើហូបពុំសូវដាច់។ ក្នុងនោះ មានម្ហូបដែលអ្នកក្រុងមិនដែលនឹកនាទាល់តែសោះផងក៏មាន។ ឧទាហរណ៍ដែលខ្ញុំលើកមកខាងក្រោមនេះ ខ្ញុំទទួលស្គាល់ថាជាករណីពិសេសបន្តិច ដោយសារទេសកាលនៃការធ្វើម្ហូបនោះក៏ពិសេសដែរ។ ប៉ុន្តែប្រការដែលគួរកត់សម្គាល់ គឺថាបើទេសកាលនោះកើតឡើងនៅទីក្រុង ក៏ច្បាស់ជាគ្មានអ្នកក្រុងសុទ្ធណាម្នាក់នឹកឃើញចាប់ឆក់យកឱកាសនោះមកជាប្រយោជន៍ដែរ។ សូមបញ្ជាក់ថាផ្ទះដែលពាក់ព័ន្ធនឹងរឿងនេះក៏មិនចំជាស្ថិតនៅជនបទស្រែចំការប៉ុន្មាន គឺអាចហៅបានថាជាស្រុកផ្សារ។ បើពោលពីម្ចាស់ផ្ទះវិញ គឺជាអ្នកមកពីក្រុងសុទ្ធសាធ។ ប៉ុន្តែស្ត្រីដែលមើលការខុសត្រូវផ្ទះព្រមទាំងដាំស្លរាល់ថ្ងៃនោះជាអ្នកជនបទពេញទី។ គឺគាត់នេះឯងដែលជាអ្នកសម្រេចចិត្តនឹងជាអ្នកធ្វើម្ហូបខាងក្រោម។ ម្ហូបពីរមុខដែលនឹងបង្ហាញ មានឱម៉ាល់ដែលជាអាសិរពឹសជាគ្រឿងសំខាន់។

ក្នុងក្រលៀតមួយដែលមិនងាយចាប់អារម្មណ៍ នៅប៉ែកខាងក្រោយនៃដំបូលផ្ទះ មានសំបុកឱម៉ាល់មួយដែលមិនដឹងជាករកើតពីពេលណា។ នៅពេលដែលដឹង គឺវារីកធំទៅហើយគួរឲ្យបារម្ភ ដ្បិតដូចយើងដឹងស្រាប់ ឱម៉ាល់អាចបណ្តាលឲ្យគ្រោះថ្នាក់ ដោយសារទ្រនិចវាមានពឹសលើសពីឃ្មុំឆ្ងាយ។ បើថាឃ្មុំ មនុស្សទូទៅអាចគិតថា បើកូនវានៅតូចនៅឡើយទេ អាចយកសម្បុកវាប៉ែកខាងក្រោមមកអាំង។ តែនេះជាឱម៉ាល់ !

ម្ចាស់ផ្ទះទៅរកពឹងពាក់គេឯងអ្នកប្រសប់ឲ្យយកសំបុកនោះចេញ។ គេក៏កំចាត់មេឱម៉ាល់ឲ្យហើចេញអស់បានដោយរោលភ្លើងនៅពេលយប់។ ម្ចាស់ផ្ទះនឹកថាត្រូវយកសំបុកនោះទៅចោល ស្រាប់តែស្ត្រីដែលនិយាយខាងលើនេះអះអាងថាពុំត្រូវធ្វើដូច្នោះឡើយ ផ្ទុយទៅវិញនេះជាឱកាសដ៏ល្អមួយដែលយូរៗទើបមានម្តង ហើយដែលត្រូវតែយកឱម៉ាល់មកធ្វើជាម្ហូប។

ដើម្បីសម្លាប់វា គាត់យកទឹកក្តៅមកស្រោច។ ក្នុងទឹកនោះគាត់ដាក់អំបិល១ចឹបនិងស្ករ១ចឹប។ ពេលយកឱម៉ាល់អស់ពីសំបុកហើយ គាត់ចែកចេញជាបីពួក ស្របទៅតាមអាយុធំធាត់របស់វា (រូបលេខ១)។ ពួកកើតក្រោយគេមានពណ៌ស ហើយនៅរុំក្នុងស្រោមនៅឡើយ (រូបលេខ២) ពួកកើតមុននោះបន្តិច ចេញមានរូបរាងច្បាស់ជាងនោះ (រូបលេខ៣) ឯពួកចាស់ជាងគេឡើងពណ៌ខ្មៅ (រូបលេខ៤)។ ម្ហូបឱម៉ាល់នេះនឹងមានពីរមុខ។ មុខទីមួយជាញាំ ទីពីរជាលីង។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

នៅជិតខាងផ្ទះនេះ មានផ្ទះមួយនោះមាន «ប្រោះស្វា» ដុះនៅលាយឡំជាមួយស្មៅ។ ស្ត្រីនោះក៏សូមគេបេះយកមកប្រើខ្លះ ដូចតែជាទំនៀមធម្មតានៅជនបទដូច្នោះឯង (រូបលេខ៥)។ មានគ្រឿងគ្រៅច្រើនជាងនេះ ដែលយើងអាចឃើញមួយភាគធំនៅរូបលេខ៦។ តែខ្ញុំពុំរៀបរាប់នៅទីនេះទេ ដ្បិតបំណងខ្ញុំគ្រាន់តែចង់បង្ហាញពីចំណេះប្លែកៗនៃអ្នកជនបទក្នុងការធ្វើម្ហូបតែប៉ុណ្ណោះ។ រូបលេខ៧គឺញាំឱម៉ាល់ជាមួយប្រោះស្វា ឯរូបលេខ៨គឺលីងឱម៉ាល់។

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved