• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

សូត្រជ័យសុគន្ធថោង

ដោយ ព្រាប ចាន់ម៉ារ៉ា

«សូត្រជ័យ» ជាពាក្យធ្វើបទសម្បូងសង្រូងដល់អស់ទេពនិករគ្រប់ទិសគ្រប់ទីឲ្យយាងអញ្ជើញមូលមកប្រសិទ្ធីពរជ័យក្នុងកិច្ចពិធីអ្វីមួយ។ «ជ័យសុគន្ធថោង» ដែលខ្ញុំនឹងលើកយកមកបង្ហាញនៅទីនេះ គឺខ្ញុំស្រង់ចេញមកពីវៀនរបស់លោកតា អុន នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកតា អុន ជាអាចារ្យដែលអ្នកស្រុកទាំងឡាយនៅតំបន់ខាងលើនោះគោរពកោតក្រែងខ្លាំង ដ្បិតលោកតាជាចាស់ទុំព្រេងព្រឹទ្ធផង ជាអាចារ្យធ្លាប់បួសរៀនមានចំណេះតាមទំនៀមយ៉ាងប្រពៃផង ហើយក៏ជាអ្នកធ្វើកិច្ចធ្វើពិធីតាមគម្ពីរក្បួនខ្នាតចាស់ទុំឲ្យអ្នកស្រុកនិងវត្តអារាមទូទៅរាប់មិនអស់ផង (រូបលេខ១-២)។ លោកតាមានគម្ពីរ ក្បួនច្បាប់ សាស្ត្រា វៀនមួយចំនួនសម្រាប់ប្រតិបត្តិក្នុងពិធីផ្សេងៗតាមគន្លងប្រពៃណីដូនតារៀងរហូតមក។ ក្នុងចំណោមក្បួនតម្រារបស់លោកតានោះ ខ្ញុំបានឃើញវៀនខ្លីមួយមានកម្រាស់១៥សន្លឹក។ លោកតាមានប្រសាសន៍ថា វៀននេះជាជ័យសុគន្ធថោងសម្រាប់សូត្រឲ្យពរកូនក្រមុំកូនកំលោះក្នុងពិធីមង្គលការ។ លុះស្នើសូមឲ្យលោកតាសូត្រតាមបែបបទក្នុងកិច្ចនៃពិធីមង្គលការនោះ លោកតាក៏ព្រមសូត្រឲ្យស្តាប់។ ដោយលោកតាជរាហើយ សូត្រជាបទមិនបានចប់ចុងចប់ដើមទេ ដ្បិតធ្វើឲ្យហត់និងក្អកផង គាត់គ្រាន់តែសូត្របង្ហាញរយៈពេលជាង៣នាទីប៉ុណ្ណោះ (រូបលេខ៣)។ ខ្ញុំថតជាវីដេអូខ្លីអំពីការសូត្ររបស់លោកតាបានបន្តិច អាចឲ្យលោកអ្នកមើលនិងស្តាប់ឮសំឡេងលើកដាក់ជាបែបបទតាមទំនុកសូត្រនោះ ទោះបីមានសំឡេងនិយាយឆ្លងឆ្លើយគ្នាលាយឡំខ្លះក៏ដោយចុះ។ ប៉ុន្តែសំឡេងនេះឮល្មមអាចឲ្យយើងស្តាប់ កើត (អាចមើលវីដេអូតាមបណ្តាញរលកធាតុអាកាសនេះបាន តែគួរឲ្យស្តាយចំពោះអត្ថបទជាសៀវភៅដែលយើងពុំមានលទ្ធភាពភ្ជាប់វីដេអូនោះមកជាមួយ)។

រូបលេខ១

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

ចាប់ពីរូបលេខ៤ដល់រូបលេខ១១ គឺជាសេចក្តីនៃពាក្យសូត្រជ័យសុគន្ធថោងនៅក្នុងវៀនដូចពោលមកពីខាងលើនោះហើយ។ ដូច្នេះលោកអ្នកអាចមើលឃើញពាក្យពេចន៍ និងអក្ខរាវិរុទ្ធតាមច្បាប់ដើមទាំងស្រុងតែម្តង។ ចំណែកឯអត្ថបទជាអក្សរថ្មីនៅខាងក្រោមនេះវិញ ខ្ញុំសរសេរចម្លងមកជាអក្ខរាវិរុទ្ធបែបសម័យទំនើប ដើម្បីសម្រួលដល់លោកអ្នកអានដែលពុំសូវចេះមើលអក្សរបែបសម័យចាស់ពីមុន។ ការចម្លងនេះពុំមានកែខ្លឹមសារន័យសេចក្តីអ្វីឡើយ ពោលគឺគ្រាន់តែដាក់មកជាអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ ដែលយើងប្រើប្រាស់សព្វថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែមានតួអក្សរឬពាក្យបន្តិចបន្តួចដែលខ្ញុំមើលមិនដាច់ ខ្ញុំដាក់សញ្ញាចុចៗបី ទុកជូនលោកអ្នកអានមេត្តាជួយពិនិត្យថែមចុះ ក្រែងអាចស្គាល់ពាក្យនោះដោយប្រាកដ។ ម្យ៉ាងទៀត ជ័យសុគន្ធថោងនេះហាក់បាត់ពាក្យខ្លះនៅខាងចុងបន្តិច ហើយបន្ទាប់មកជាពាក្យ «សូត្រជ័យ» ដែលយើងធ្លាប់ឮគេសូត្រក្នុងពិធីផ្សេងៗដែរ។ ជាមួយគ្នានេះខ្ញុំសូមជម្រាបដែរថា ក្បួនសូត្រអ្វីផ្សេងៗតែងខុសគ្នាពីមួយទៅមួយ អាចខុសអក្ខរាវិរុទ្ធ ឬពាក្យ និងទំនុកខ្លះដែរ។ ដូច្នេះពាក្យសូត្រជ័យនេះច្បាស់ជាប្លែកបន្តិចបន្តួចពីអ្វីដែលលោកអ្នកអានធ្នាក់ស្គាល់មកក៏សឹងថាបាន។

 

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩

រូបលេខ១០

រូបលេខ១១

៙ ទើបព្រះឥសី នារទព្រហ្មថ្លៃដ៏បវរ អ្នករៀបឲ្យពរ ព្រះបាទព្រហ្មទត្តចក្រី ផ្សំនឹងចៅតានាំនាងធីតាក្សត្រី ឈ្មោះសុគន្ធថោងស្រី នៅនាព្រៃហេមព្វានហោងណា ព្រះមុនីឥតសៅ អ្នកបន្ទូលហៅធីតាថា នែថោងតាមកអាយ! តាប្រាប់ចៅស្រី ចៅវើយព្រះបាទព្រហ្មទត្តនរនាថចក្រី មកសូមចៅស្រី ឥឡូវតាឲ្យហោងណា ទើបនាងសុគន្ធថោង កែវរ័ត្នតន់ធីតា ឮព្រះពុទ្ធដីកា បន្ទូលប្រាប់នាងនាថនៃ នាងអៀនឱនភ័ក្ត្រ ព្រឺព្រួចភ្ញាភ្ញាក់ហឫទ័យណាខ្មាសចក្រី ណាខ្លាចឥសីជាតា ពុំហ៊ានបង្អង់ នាងទ្រង់គ្រឿងផ្ចង់យាត្រា ចេញពីសាលាឡើងគាល់ចំពោះភ័ក្ត្រ ក្រាបផ្ទឹមទាំងពីរ ទើបព្រះមុនីសិទ្ធិស័ក្តិ ស្តេចឆ្មៀងព្រះភ័ក្ត្រ ទតយល់ចៅដល់ហើយហោង ទ្រង់ត្រាស់ចំអន់ថា នែសុគន្ធថោងតា! ថ្ងៃនេះថ្ងៃជា ជាក់នាជាសួស្តី ជាមួយបានសុខ ជាមួយឥតទុក្ខរោគភ័យ នាងជួបស្វាមី ជាសុខភ្លេចនឹកជីតាទើបបន្ទូលថ្វាត់ ថានែព្រហ្មទត្តហោងណា ឮចៅស្រីតា តាផ្សំឲ្យចៅឯងហោង តានាំនាងទៅដល់ទីលំនៅចៅហោង អភិសេកគ្រប់គ្រង រៀបចំតាមព្រះវិន័យ ឲ្យទៅនោះភោគីព្រះនារទព្រហ្មនី យកទឹកកន្ទីដាក់ឆ្ពោះភ័ក្ត្រអាត្មា ព្រះមុនីឥតសៅ ទើបអ្នកមាននូវពុទ្ធដីកា ថានែថោងតាទាំងពីរទទួលពរថ្លៃ ពរនេះទាំង១០ មូលមកសព្វគ្រប់ហើយ នែចៅផ្ចង់ស្មារតីទាំងពីរទទួលពរតា ទើបយកផ្កាណោងក្រានណាគ្រី យុថ្កាម្លិះរួតម្លិះលា ចំប៉ីចំប៉ាមហាហង្ស ដាក់ក្នុងកន្ទីទើបព្រះមុនីពែនពង់ សម្រួមព្រះអង្គ ហើយតាំង នមោ សូត្រថា អាយុ វណំ សុខំ ពលំ នាវាសិរី មុត្តោសិទ្ធិ ភវន្តុមេ ពរមួយឧត្តម ព្រះនារទតន់ ព្រហ្មនីឲ្យចៅទាំងពីរឲ្យបានមួយពាន់ជលសា ពរ២វិសុទ្ធឲ្យចៅមានបុត្រទ្វេហា គ្រងរាស្ត្រប្រជាឲ្យល្បីឮលេចសព្វស្ថាន ពរជាគម្រប់បី ព្រះមុនីឥសីកល្យាណឲ្យចៅទ្វេបានសោយរាជ្យគ្រងការបុរី ពរជាគម្រប់បួន ឲ្យចៅចិត្តស្ងួនស្វាមី ចម្រើនសិរីវិជ័យមង្គលហោងណា ពរជាគម្រប់៥ ឲ្យចៅស្រីចាំពុទ្ធដីកា ផ្គាប់ផ្គុនមាតាបិតាកុំឲ្យមានហ្មង ពរជាគម្រប់៦ សូមគុណតាជួយគ្រប់គ្រងទាំងសាមសិបសង...តួហោងណា ពរជាគម្រប់៧ ឲ្យចៅវិលវឹងជាព្រះកន្លងសាសនា លំនៅព្រះពង្សពុទ្ធរ័ត្ន ពរជាគម្រប់៨ ឲ្យស្រដីពាក្យសត្យ ទើបនឹងខ្ចាយខ្ចាត់ចង្រៃឧបទ្រពទាំងឡាយ ពរជាគម្រប់៩ ឲ្យចៅចិត្តស្ងួនខ្វល់ខ្វាយរាជទ្រព្យទាំងឡាយចែកចាយធ្វើបុណ្យឲ្យទាន ពរជាគម្រប់១០ ទេវតាពិភពសព្វស្ថាន ចុះចាកដ៏ភិមានលំនៅព្រះពូជពុទ្ធរ័ត្ន គ្រែយានជំនិះ ទូកក្តារសាឡី ខ្ញុំប្រុសខ្ញុំស្រី គោសេះដំរី ពលផងសឹងមានខ្លាំងក្រៃឆាប់ៗវៃៗដ៏...ឥតហ្មង ពុំព្រួយអម្ចាស់ ... កើតស្រូវអង្ករ សណ្តែកល្ង...ម្លូស្លា មាសប្រាក់ភស្ត្រាសឹងចូលក្នុងឃ្លាំងច្រើនក្រៃ អាយុមួយពាន់ឆ្នាំទើបគ្រប់គ្រាន់ថ្លាថ្លៃ និរនេះទុក្ខភ័យធំ និររោគាគ្មានឡើយអស់ទាំងអាហារជួប ... ៕

៙ ឥតិបិសោភគវា ថ្វាត់ថ្វាយវន្ទា បង្គំព្រះស្រីរត្នត្រៃ ថ្វាត់ថ្វាយវរបីបង្គំ សូមជ័យសូមឫទ្ធីក្រៃ ពីជ័យនូវជ័យ អំពីព្រះឥសូរ សូមជ័យអំពីទេវតា ពីទិសឯបូព៌ ហិចហោះមូលមក៍ប្រសើរលើត្បូងដ៏សេរែក សូមជ័យអំពីទិសអាគ្នេយ៍ មូលមកទៀងទេ ប្រសើរយោធាពលពាន សូមជ័យអំពីទេវតាពីទិសទក្សិណ មូលមករួសរាន់ ចម្រើនឲ្យសុខសួស្តី សូមជ័យអំពីទេវតាពីទិសនិរតី ជាងជួយឫទ្ធីក្រៃ តាបសតេជះចេស្តា សូមជ័យអំពីទេវតាពីទិសបច្ឆិមា ជាងជួយរក្សានូវភ័ព្វអំណាចស្រេចស្រាប់ សូមជ័យអំពីទេវតាពីទិសពាយព្យមូលមកអឺងអាប់ ចម្រើនឲ្យសុខសាទរ សូមជ័យអំពីទេវតាពីទិសឧត្តរ ចុះចាកវេវរចម្រើនឲ្យសុខក្សេមក្សាន្ត សូមជ័យអំពីទេវតាពីទិសឦសាន ចុះចាកដ៏ភិមានចម្រើឲ្យពរសព្វសាយ សូមជ័យអំពីទេវតា ពីព្រះឥសូរនូវព្រះនារាយណ៍ឥន្ទ្រព្រហ្មទាំងឡាយ ទាំងទេពនិករក្រាស់ក្រៃ សព្វសត្វវរបីច្រវាត់យង់ឃ្នង ទាំងទេវតាផងទាំងបីហោង អារក្សទេព្រ័ក្សរក្សា សឹងស្ថិតនៅនា ធរណីជាច្នៀរព្រឹក្សព្រៃ សឹងព្រមល្មាក់ល្មមឲ្យជ័យ ឲ្យអញខ្ញុំនៃបានដូចសេចក្តី ខ្ញុំសូមប្រាថ្នា រីសុខវរបីសមុទ្រគង្គា ទាំងឆកាមា ចម្រើនពរពលព្យុះ អាចប្រាបកម្រាបដ៏សត្រូវ ឈ្នះការអម្រឹត្យូវនូវឧបទ្រពទាំងឡាយ ជំងឺរោគាទាំងសម្ទាយសឹងក្លាយជាសុខវិញហោង៕៚

ចប់ហើយហោង។ នេះក្បួនភិក្ខុ សោរ៕

 

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved