• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ចម្រៀងត្រុដិនៅភូមិគូ

ដោយ អាន រស្មី

 

ដើម្បីយល់អំពីកុននិងទំនុកច្រៀងនៅទីនេះ គេត្រូវអានអត្ថបទដែលមាននៅជំពូក២, លេខរៀងទី៧៩។ បើនិយាយតែអំពីទំនុក សូមជ្រាបថាអ្នកច្រៀងនោះច្រៀងហូរហែរតាមគ្នាដោយឥតមានសំណេរក្បួនអ្វីអានឡើយ គឺគេច្រៀងយកតែម្តងតាមការចងចាំខ្លះ និងបញ្ចេញបញ្ចូលខ្លះ។ នេះជាសេចក្តីកត់ចម្លងតាមការថតសម្លេងផ្ទាល់។ ភាគច្រើនស្តាប់ឮច្បាស់ ប៉ុន្តែមានកន្លែងខ្លះដែលស្តាប់មិនបាន ឬក៏ស្តាប់ឮច្រឡំដែរ។ ចំពោះអ្នកអានសៀវភៅ ហើយចង់មើលឯកសារជាកុន សូមចូលទៅវែបសាយ www.yosothor.org។

 

ច្រៀងពេលនៅមុខរបងផ្ទះ

ត្រុដិខ្ញុំដល់ហើយ                   ដល់ជើងរបង     

រទេះដល់ផង                          សេះអមចង្ក្រង់។
ត្រុដិខ្ញុំដល់ហើយ                   ឈរឈប់ឯក្រៅ    

ម្ចាស់លោកហៅ                     ចូលបានឬទេ ?
បើបានមិនបាន                      កុំនៅទំនេរ

ចូលបានឬទេ                         ធ្វើបុណ្យខែចេត្រ ?

ជើងជាន់របង                        ដៃគងសម្រះ

អញ្ជើញម្ចាស់ផ្ទះ                   ហៅត្រុដិចូលផង។
បើបានហៅហើយ                 ត្រុដិខ្ញុំក៏មិនឆ្គង

ហៅត្រុដិចូលផង                   រដូវខែចេត្រ។

ជើងជាន់របង                        ដៃប៉ើងសម្រះ

ស្រែកហៅម្ចាស់ផ្ទះ                ត្រុដិខ្ញុំមកដល់ហើយ។
ត្រុដិខ្ញុំមកដល់ហើយ             ឈរក្រៅរបង                

រទេះគោផង                           ចង្ក្រង់ខ្សែទាម។

ត្រុដិខ្ញុំមកពីនាយ                   របូតដល់អាយ

ត្រុដិខ្ញុំមកពីឆ្ងាយ                   គ្នាខ្ញុំច្រើនណាស់។

ត្រុដិយើងដល់ហើយ             ឈរឈប់ឯក្រៅ

ម្ចាស់ផ្ទះលោកហៅ               ចូលបានឬទេ ?
បើបានមិនបាន                      កុំនៅទំនេរ

ចូលបានឬទេ                         រដូវខែចេត្រ ?

 

ច្រៀងពេលនៅក្នុងធ្លាផ្ទះ

ថ្ងៃល្ងាចត្រជាក់សក់              (ស្ទួន)     

ទទួលខ្យល់បក់                      ធុំក្លិនស្រាខ្លាំង។
ធុំក្លិនស្រាសាប                      មិនមានកម្លាំង

ធុំក្លិនស្រាខ្លាំង                        កម្លាំងឡើងឯង។
ផ្ទះធំកន្ត្រុប                            (ស្ទួន)     

ផ្សែងភ្លើងហុយឡប់              ធុំក្លិនស្រាខ្លាំង ។
ធុំក្លិនស្រាសាប                      មិនមានកម្លាំង

ធុំក្លិនស្រាខ្លាំង                        កម្លាំងឡើងស្រើប។
ម៉ែអើយសុំមាស                     ម៉ែអើយសុំប្រាក់

ខែមានធុរៈ                             ធ្វើបុណ្យខែចេត្រ។
ខែចេត្រក្តៅហង់                    ខែប្រាំងក្តៅហែង

ភ្លើងឆេះគុម្ពត្រែង                  ដំបូកចេញទឹក។
ម៉ែអើយសុំសូត្រ                     ម៉ែអើយសុំអំបោះ

ម៉ែមានស្រណោះ                  ធ្វើបុណ្យខែចេត្រ។
ស្រីតូចកញ្ច្រឹប                       (ស្ទួន)     

បងសុំស៊ីហឹប                         ក្រមួនមាត់ផង។
ខែចេត្រក្តៅហាំង                   ខែប្រាំងក្តៅហែង

ក្តៅជើងអូនឯង                      មកនេះបងពរ។
Xមានភ្លៀងតូច                      Xមានភ្លៀងធំ

ឲ្យស្រូវបែកគុម្ព                      មិនខ្វះកូនស៊ី។

* * * * * * * * * *

ថ្ងៃល្ងាចត្រជាក់         ក្អែកបូលក្អាក់ៗ        ខ្មៅបងដល់ណា                

ដល់ទីដំណាក់           បងឈប់ស៊ីស្លា          ខ្មៅបងដល់ណា                

ដល់ដើមព្រីងធំ។

* * * * * * * * * *                  

អាខ្លះកាន់ជ្រនីក                    ជីកលេងបាយខុម                            

ដល់ដើមព្រីងធំ                      ទៅទល់ថ្ងៃល្ងាច។
ដល់ពេលថ្ងៃល្ងាច                 ពោះបងវាឃ្លានបាយ

ឃើញទុំពពាយ                     ខ្លះឡើងបេះ។
ខ្លះលើកបង្អោង                     ខ្លះឈោងប្រឡេះ

XXឡើងបេះ                          ស៊ីសោះឃ្លានបាយ។
កកោះកង៉យ                         វាកោងទៅលិច

ថ្ងៃល្ងាចបន្តិច                         សារិកាហើរទំ។

បើសារិកាហើរទំ                    ម្តេចវាមិនយំ

សេកសែហើរទំ                      វាយំរកស្រីស្តើង។
កុកហើរលើមេឃ                   មេឃហើរលើកុក

ក្របីដេកភក់                          ភក់ដេកក្របី។
ដំរីយោលដៃ                          ដៃយោលដំរី

រទេះដឹកដី                              ដីដឹករទេះ។
ខែចេត្រក្តៅហាំង                   ខែប្រាំងក្តៅហែង

ភ្លើងឆេះគុម្ពត្រែង                  ដំបូកចេញទឹក។
ខែចេត្រក្តៅហាំង                   ខែប្រាំងក្តៅដី

ក្តៅជើងនាងស្រី                     ស្រោចទឹកចែកនាងផង។
ទន្សោងខ្លាញ់ខាប់                 ខ្លាញ់ខាប់ខ្មៅរោល

ស្រីខ្មៅត្រសូល                       ចែកស្រាបងផឹក។
ពីរឡាំងបីឡាំង                      មិនទាន់គគ្រឹក

ចែកស្រាបងផឹក                    ត្រុដិយើងដល់ហើយ។
ផ្គរលាន់ឯនេះឯនោះ             ផ្គរលាន់ឯនេះឯនោះ

ស្រីអត់ពីប្រុស                        នោមតឹងស្ទើរដួល។
បើបានមកបង                       បងធ្វើឲ្យនាងនោមស្រួល

នោមតឹងស្ទើរដួល                 កុំភ្លេចគុណបង។
ផ្គរលាន់ឯជើង                       (ស្ទួន)

ឮសូរកាំភ្លើង                          ស្តើងយើងបាញ់វង់។
បាញ់តាំងពីព្រឹក                    រហូតដល់ថ្ងៃត្រង់

ស្តើងយើងបាញ់វង់                បាញ់យកប្រុសស្តើង។
អាដែងគ្នាយើង                      ឲ្យមានរបប

កុំធ្វើអាយ៉េបអាយ៉ប              ដង្ខៅអៀលគេ។
ផ្គរលាន់ឯត្បូង                       (ស្ទួន)

រន្ទះបាញ់ផូង                         បាញ់ដូងស្លាខ្ចី។
បាញ់ពីល្ងាច                          រហូតចុះដល់ដី

បាញ់ដូងស្លាខ្ចី                       បាញ់ស្រីចិត្តច្រើន។

ផ្គរលាន់កន្តែលដុំ                   XXXX

បងមិនបាននៅស្រុក             កន្ទក់កិនត្បាល់។

បើបងបាននៅស្រុក              បានបុកបានដាល់

កន្ទក់កិនត្បាល់                      អង្រែបងដុះផ្សិត។
ផ្គរលាន់ត្បូងត្បែង                 (ស្ទួន)

ស្រីលូកត្រពោកឯង              បានចិញ្ចៀនមាសប្រាំ។
ដើរប្រាប់ចាស់ៗ                     ឲ្យជួយចំណាំ

បានចិញ្ចៀនមាសប្រាំ           ឆ្នាំក្រោយលូកទៀត។
ផ្គរលាន់ឯលិច                       (ស្ទួន)                                     

XXXX                                     ស្នាដៃបងច្បាំង។                         

បងច្បាំងពីព្រឹក                     តាំងដល់ថ្ងៃត្រង់

មិនចេះអស់អង្គ                     ចាំបងកាន់ផ្កា។

* * * * * * * * * *

 ផ្គរលាន់ម្លូតើយ          ខ្លួនចាស់ហើយ           យាយអ្វីមិនចាំពាក្យ        

និយាយពីខែបុស្ស        រហូតដល់ខែមាឃ           និយាយអីមិនចាំពាក្យ         

កាត់កប្រាំបួនកង់។

* * * * * * * * * *

ផ្គរលាន់ឯលើ                         ធ្លាក់មកដល់ដី

អាមឿងលួចក្របី                   ខាងលិចត្រពាំងត្រុំ។
ផ្គរលាន់ឯត្បូង                       ស្លឹកដូងអង្កាញ់

បងទើបតែស្រលាញ់             នាងបែកចិត្តពីបង។

* * * * * * * * * *

ផ្គរលាន់ឯជើង                       ដំរីផ្អើលភ្លើង            ជាន់គុម្ពស្រីបែក
នរណាមិនជឿ                       ត្រមឹងត្រញែក           ប៉ះគុម្ពនាងបែក

បែកខាងបុរីរម្យ។
ផ្គរលាន់ឯត្បូង                       ដើមត្រាចឈរច្រូង    បងទៅដងជ័រ
បើខោបងរហែក                    បងដេរនឹងវល្លិ៍          ខោបងដងជ័រ

ចិញ្ចឹមស្រីស្តើង។
ផ្គរលាន់ឯកើត                       ដងទង់ត្រឆើត         ស្នាដៃបងច្បាំង

បងច្បាំងពីព្រឹក                     រហូតដល់ថ្ងៃត្រង់        បងបាញ់វង់

បាញ់យកស្រីស្តើង។

 * * * * * * * * * *

 ផ្គរលាន់អុយអើយ                 ផ្គរលាន់ទីនោះ

ទូងនាំស្រីទៅជុះ                    អាចម៌ប៉ុនត្បាល់កិន។
នរណាមិនជឿ                       ស៊ីបាយបង្ហិន

អាចម៌ប៉ុនត្បាល់កិន              ឆ្កែឃើញព្រឺក្បាល។

* * * * * * * * * *

ផ្គរលាន់ឯលិច                       អូនទៅបេះព្រេច      ដីខ្សាច់ដិតខ្នង
បើម៉ែអូនជេរ                          កុំជេរដល់បង        ដីខ្សាច់ដិតខ្នង

ដែលបងផ្តួលស្រី។
ផ្គរលាន់ឯលិច                       ស្លឹកឈើល្អិតខ្ទិច       ស្នាដៃបងច្បាំង

សរសេរសំបុត្រ                      ដាក់នឹងខ្នងច្រាំង      ស្នាដៃបងច្បាំង

ច្បាំងយកស្រីស្តើង។

ស្តើងអើយស្តើងស្តើត            បើនាងកើតហឺត        បងរកថ្នាំដាក់

ប៉ះឬសកំពីងពួយ                  ប៉ះកន្តួយឆ្កែខ្វាក់      បងរកថ្នាំដាក់

ដាក់ឲ្យស្រីស្តើង។
ផ្គរលាន់ឯលិច                       XXXX                  ក្រោកឡើងនាងស្តាប់ផ្គរ
ស្រីក្រោកឬមិនក្រោក            បងលើកនាងពរ        ឲ្យនាងស្តាប់ផ្គរ             

ផ្គរយើងឮណាស់។

* * * * * * * * * *

 

ផ្គរលាន់ឯលិច                       (ស្ទួន)     

កញ្ចាចទឹកលេច                    ស្រីដើរផ្លូវណា ?

នាងដើរផ្លូវជង្រុក                   គេស្រះបន្លា

ស្រីដើរផ្លូវណា                       យកបងទៅផង។
ផ្គរលាន់ឯលិច                       (ស្ទួន)                     

កញ្ចាចទឹកលេច                    ស្តើងដើរផ្លូវណា ?             

ដើរផ្លូវគោក                           សុទ្ធតែបន្លា

ស្តើងដើរផ្លូវណា                    ចែកបងទៅផង។
ផ្គរលាន់ឯជើង                       រលើងទាំងឬស

សេនាប្រាំបីទឹស                     ហែអ្នកមានបុណ្យ។  

បងហែពីខែចេត្រ                   ដល់ខែផល្គុន 

ហែអ្នកមានបុណ្យ                 ហែចូលវត្តយើង។

* * * * * * * * * *

ថ្ងៃល្ងាចស្រយ៉ុង                     វេចខ្សែច្រកការ៉ុង         ទៅលួចក្របីលាវ

ដង្ខៅលួចមេ                          កូនឈ្នួលលួចឈ្មោល    លួចអស់ទាំងក្រោល           

ម្ចាស់ទូលដៃយំ។

* * * * * * * * * *

 

ស៊ីបាយត្រពាំងផ្ចឹក                ផឹកទឹកត្រពាំងខ្ទម្ព            

ម្ចាស់ទូលដៃយំ                      ឡើងភ្នំផុតហើយ។        

ក្របីបងមួយ                          ឈ្មោះវាអាខ្លូត

បងជិះទៅច្រូត                       ក្រមុំតាមប្រុយ។

ខ្លះឡើងពីក្បាល                    ខ្លះតោងកន្ទុយ

ក្រមុំតាមប្រុយ                       តាមហុចស្លាបង។

ស្លាមួយបងចាស់                   ស្លាមួយបងខ្ចី

បើបងតាមស្រី                       ថាម៉ែឲ្យបង។
ក្របីបងមួយ                          វាឈ្មោះអាដាំ

បងបន្លាយខ្សែប្រាំ                  ចូលព្រៃរនាម ។

អាអូតយំហៅ                         តាវ៉ៅយំយាម

ចូលព្រៃរនាម                         ឈាមដិតចុងស្នែង។
កំប៉ិតតែឡែ                            ធ្វើស្រែក្របីមេ

ស្រូវបានគេ                            ត្រពោកបានយើង។

* * * * * * * * * *
ទន្សោងស្នែងធំ                      ស៊ីរកជើងភ្នំ     បងមិនចេះបានបាញ់      

តាមពីគោកសង្កើច                ទៅដល់ក្រឡាញ់     បងមិនចេះបានបាញ់

ស្តាយក្រោយម្តងៗ។

* * * * * * * * * *

 

ទន្សោងស្នែងធំ                      (ស្ទួន)                     

ស៊ីរកជើងភ្នំ                            ផឹកទឹកដងអូរ។
វាផឹករួចហើយ                       វានាំគ្នាឈរ

ផឹកទឹកដងអូរ                         វាដេញជល់គ្នា។
ទន្សោងខ្លាញ់ខាប់                 ក្តួចអាប់ខ្មៅរោល

ស្រីខ្មៅត្រសូល                       ហៅបងល្វឹងល្វើយ។
បងស្រលាញ់ស្រីក្រិល          មិនដែរអ្វីម្ល៉េះ

បងស្រលាញ់ស្រីនេះ            បាត់មុខមិនបាន។

* * * * * * * * * *

សួស្តិ៍អើយស្រីសួស្តិ៍                លាអូនទៅបួស       មើលម្តាយចែកបងផង
អង្ករស្រីបុក                            ទឹកក៏ស្រីដង         មើលម្តាយចែកបងផង

ទម្រាំបងសឹក។
XXគោកចាស់                        គោកនេះល្អណាស់     មិនគួរម្ចាស់បែក
សង្សារបងវើយ                      គោកស្រក់ទឹកភ្នែក      គោកអើយម្ចាស់បែក

គោកនេះល្អណាស់។

* * * * * * * * * *

ថ្ងៃត្រង់ក្រលួច                       (ស្ទួន)                     

បងក្រោកមិនរួច                    ត្រូវស្នេហ៍អូនហើយ ។

ត្រូវទាំងកន្ទេលដេក              ត្រូវទាំងខ្នើយកើយ

ត្រូវស្នេហ៍អូនហើយ              ខ្នើយមួយពីរនាក់។
នាងឃើញបងលេង              កុំថាបងចង់បាន

ប្រពន្ធបងមាន                       នៅផ្ទះម៉ែវា។
កុំឃើញបងតូច                      កុំហៅអាក្រិន

ជើងជាន់ចង្កេះ                      ដៃបេះកន្ទុយក្បិន។
នាងឃើញបងតូច                 កុំហៅអាប៉ោង

អាកំប៉ោះគូថប៉ោង កំប៉ោងពោះស្រី។
កកោះបងមួយ                      កោងទៅឯលិច

ថ្ងៃល្ងាចបន្តិច                         សារិកាហើយទំ

ពីដើមមិញ                             សេកមិនយំ

សារិកាហើរទំ                         សេកយំស្តាយក្រោយ។

* * * * * * * * * *

ម៉ុចអើយស្រីម៉ុច               បងទៅដាក់ជុច    បានមួយពីរ

បងឃើញកន្លែងស្រី           ធំប៉ុនចង្អេរ      ក្រែងបានមួយពីរ

ម៉ុចមួយបងមួយ។
មុំអើយស្រីមុំ                   ថ្ពាល់ដូចត្រប់ទុំ    បាតដៃលាយល័ក្ត
បាតដៃខ្នងដៃ                វិលដូចកងច័ក្រ    បាតដៃលាយល័ក្ត

សំពោងកិន្នរ។
ខែចេត្រចូលឆ្នាំ               ព្រះពុទ្ធលោកផ្តាំ      ឲ្យអាំដោយបង
ដាំដើមពោធិ៍មួយ             មិនទាន់បានឆ្លង    ឲ្យអាំដោយបង

ឆ្លងពោធិ៍រួមគ្នា។

* * * * * * * * * *

នាងអើយចៅយាយ              កុំថាយាយភ្លែត

រដូវខែចេត្រយាយ                 ភ្លែតម្តងៗ។

* * * * * * * * * *

ស្លាអើយស្លាស្លេះ            បងឈោងដៃបេះ        ស្មានតែស្លាត្រង់។

* * * * * * * * * *

 

អាដែងគ្នាយើង                      លេងឲ្យមានរបប

កុំធ្វើយ៉េបយ៉ប                       ដង្ខៅអៀលគេ។
ដង្ខៅត្រពោកផ្អែម                 (ស្ទួន)     

អាល័យតែក្លែម                      កូនចៅស្រេកទឹក។

XXXX                                     XXXX
ថ្ងៃល្ងាចព្រលប់                      ឮមាត់សេះស្រែក។

វាស្រែករួចហើយ                   វាឱនស៊ីស្មៅ
ឮមាត់ស្តើងហៅ                    ហៅបងល្វើយៗ។

ថ្ងៃរះក្រវ៉ង់                              ថ្ងៃត្រង់ក្រវិញ

បងស្ពាយថង់ចេញ                ផ្គរលាន់ក្រោយខ្នង។
ប្រជិះសេះស                         លោតផ្លោះរបង

ផ្គរលាន់ក្រោយខ្នង                រដូវខែចេត្រ។
ថ្ងៃល្ងាចឯលិច                       (ស្ទួន)     

ថ្ងៃលិចបន្តិច                          នាំគ្នាស្រង់ព្រះ។

 

ច្រៀងលា

ម៉ែអើយកូនសុំលាហើយ       (ស្ទួន)

ម៉ែអើយពីដើមមិញអើយ      កូនលាលេងៗ
កូនលាមែនទែន                    ម្តាយអើយកូនលើកដៃដប់។

* * * * * * * * * *

វើយបើឪបានកូនប្រុស          ទំក្បាលដំរី

បើម៉ែបានកូនស្រី                   ទំកីចម្លាក់។

ឲ្យចេះជល់ចេះចាក់              ចេះចាក់ត្បូងខ្នើយ

កូនចេះសព្វគ្រប់ហើយ         ឲ្យកូនយកប្តី។
ម៉ែវើយលោកម៉ែលោកឪ       កូនលាលោកម៉ែលោកឪ

ទាំងរានហាលស្រូវ                ម៉ែអើយទាំងស្នូកជ្រូកផង។

* * * * * * * * * *

 

លាហើយលាល័យ                លាអស់តាយាយ           ឈានជើងទៅមុខ។

លាហើយលាលាត                លាអស់សន្តានញាតិ      ឈានជើងទៅហើយ។

លាហើយលាណា                 បារីម្លូស្រា                 ក្រមួនមាត់ផង។
លាហើយលាយ៉ង               លាគ្រប់បីដង          ឈានជើងដើរទៅ។

លាហើយលាណា                 លាទាំងម្លូស្លា            កន្ទុយបារីរាវៗ។

* * * * * * * * * *

 

លាទាំងលោកម៉ែ                     លាទាំងលោកឪ               

លាទាំងលានហាលស្រូវ               លាទាំងផ្លូវស្រីដើរ។

កូនលាតែមាត់                       ក្លាចម៉ែនាងស្អប់                

លាម្រាមដៃដប់                      ទៅទៀតហើយណា។

* * * * * * * * * *

 

លាវើយលាលាត             លាអស់ម្តាយក្មេក           លាលែងស្ងោរដឹង

ស្រែកប្រាប់ដំឡូង          មានផុយមានរឹង           លាលែងស្ងោរដឹង

ផុយអស់ទាំងត្បូង។

 

សុំសព្វគ្រប់

មិនសូវរើសរក        អំបិលក៏យក          ប្រហុកក៏យក       

ត្រីប្រៃក៏យក           ខ្លាញ់ក៏យក           អង្ករក៏យក                           

មិនសូវរើសរក       ដូចអ្នកអស់មុន។

 

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved