ស្រឡៃកួយ

 ដោយ គង់ វីរៈ

 នៅជំពូក១ លេខរៀងទី៣២ យើងមានបង្ហាញឧបករណ៍ភ្លេងផ្លុំយ៉ាងសាមញ្ញមួយធ្វើពីស្លឹកត្នោត ដែលឃើញជនជាតិកួយប្រើ ហើយដែលហៅថា «ស្រឡៃ»។ មើលតែរូបនៅក្នុងអត្ថបទនោះទៅនឹងយល់ហើយថា យ៉ាងណាក៏ពុំអាចផ្លុំទៅបានវែងឆ្ងាយដូចស្រឡៃធ្វើពីឈើខ្លឹម ដែលតែងឃើញគេលេងនៅក្នុងវង់ភ្លេងពិណពាទ្យនោះឡើយ។ កាលដែលអ្នកបង្កើតបែកគំនិត ធ្វើនោះក៏តម្រូវទៅតាមប្រពៃណីរបស់គេដែរ។ សម្លេងដែលភ្ជាប់មកនេះ គឺមនុស្សតែម្នាក់ទេដែលផ្លុំស្រឡៃស្លឹកត្នោតនោះផង ហើយដែលច្រៀងផង។