សូត្រជយ័

ដោយ រស់ សុខុម

នៅតំបន់ខ្លះនៃប្រទេសកម្ពុជា ដូចជានៅខេត្តក្តំពង់ធំ, សៀមរាប, ឧត្តរមានជ័យជាដើម ពេលដែលព្រះសង្ឃសូត្រធម៌តម្រូវតាមកិច្ចអ្វីមួយចប់ហើយ ព្រះអង្គតែងសូត្រពាក្យមួយយ៉ាងវែងហៅថា “សូត្រជ័យ” ។ ក្នុងមង្គលការឬពីធីឡើងផ្ទះជាដើម នៅពេលល្ងាច ពេលសូត្រមន្តចប់ភ្លាម លោកតែងសូត្រជ័យជាបញ្ចប់ ជាការបញ្ជាក់ថាបិទកិច្ចសង្ឃ។ លើកលែងតែកិច្ចហៅព្រលឹងមនុស្សឈឺប៉ុណ្ណោះ ដែលគេពុំសូត្រជ័យនៅពេលយប់ទេ  គឺគេសូត្រនៅពេលព្រឹកព្រលឹមវិញ។

នៅទីនេះ ខ្ញុំស្រង់យកសូត្រជ័យដែលព្រះសង្ឃសូត្រនៅក្នុងអាពាហ៍ពិពាហ៍នៅភូមិត្បែង ដែលមាននិយាយក្នុងជំពូកជាមួយគ្នានេះ ពោលគឺជំពូកទី៧, លេខរៀងទី១។