• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

អំពីឈ្មោះ «ទន្លេវ៉ៃកូ»

ដោយ ស៊ីយ៉ុន សុភារិទ្ធ និងអ៊ុន ទឹម

 

នៅក្នុងក្រុងស្វាយរៀងមានផ្ទៃទឹកធំមួយ ដែលអ្នកស្រុករាប់ថាជា «ទន្លេ»។ ទន្លេនេះមានឈ្មោះហៅពីរផ្សេងគ្នា ៖ អ្នកខ្លះហៅថា «ទន្លេវ៉ៃកូ» ហើយអ្នកខ្លះទៀតហៅថា«ទន្លេវ៉ៃគោ»។ មានមនុស្សម្នាជាច្រើន មិនថាប្រជាជនសាមញ្ញ អ្នករាជការ ឬអ្នកស្រាវជ្រាវឡើយដែលឆ្ងល់អំពីឈ្មោះទាំងពីរនេះ។ រីឯការជជែកវែកញែកបកស្រាយក៏មានច្រើនគ្រាន់បើដែរ តែក៏នៅពុំទាន់ដាច់ស្រេចនៅឡើយ ពោលគឺមិនដឹងថាឈ្មោះមួយណាជាឈ្មោះត្រឹមត្រូវ ៖ ទន្លេវ៉ៃគោ ឬទន្លេវ៉ៃកូ?
តាមសេចក្តីពន្យល់របស់អ្នកស្រុក «វ៉ៃកូ» ជាឈ្មោះ ដែលនិយាយក្លាយមកពី «វ៉ៃគោ»។ ពួកគាត់លើកសេចក្តីដំណាលមកធ្វើជាអំណះអំណាងថា ៖
កាលដើមឡើយទន្លេនេះជាទីសំចតនៃឈ្មួញសំពៅចិន ឬអាណាម ដែលមកជួញដូរនៅស្រុកខ្មែរ។ នៅពេលត្រឡប់ទៅវិញ ឈ្មួញខ្លះក៏ទិញគោពីស្រុកខ្មែរយកទៅលក់នៅឯស្រុករបស់ខ្លួន។ ដើម្បីឲ្យគោឡើងសំពៅ គឺត្រូវវាយ (វ៉ៃ) គោទាំងនោះ ដែលជាហេតុនាំឲ្យជាប់ជាឈ្មោះហៅថា «ទន្លេវ៉ៃគោ»។
ចំណែកអ្នកខ្លះទៀតនិយាយខ្លីត្រឹមតែថា «អ្នកស្រុកវាយ (វ៉ៃ) ដេញគោឲ្យឆ្លងទៅត្រើយម្ខាងទៀតដើម្បីយកទៅលក់» ឬខ្លះទៀតថា «ទៅលក់នៅវៀតណាម» តែប៉ុណ្ណោះ។
បើគិតពីសំឡេងនៃពាក្យ «វ៉ៃគោ» និង «វ៉ៃកូ» គឺខុសគ្នា ហើយដែលពិបាកនឹងជឿថា «វ៉ៃកូ» ក្លាយមកពី «វ៉ៃគោ» ។ ប៉ុន្តែសេចក្តីពន្យល់ខាងលើនេះបានជាប្រយោជន៍ជួយបញ្ជាក់ឲ្យឃើញច្បាស់ថា ៖
ទី១ ៖ ឈ្មោះ «វ៉ៃកូ» ជាឈ្មោះមានមុនឈ្មោះ «វ៉ៃគោ»។
ទី២ ៖ ឈ្មោះ «វ៉ៃគោ» ដែលបង្កើតក្រោយនេះ គឺកើតចេញពីការខិតខំរក
សេចក្តីពន្យល់ឲ្យ «សមហេតុសមផល» របស់អ្នកស្រុក ដ្បិតពុំយល់ និង
ពុំអាចបកស្រាយឈ្មោះ «វ៉ៃកូ» បាន។
ក្រៅអំពីសេចក្តីពន្យល់ខាងលើ មានសេចក្តីសង្ស័យខ្លះៗដែរ ថា ឈ្មោះ «វ៉ៃកូ» គឺជាពាក្យរបស់ពួកព័រទុយហ្គេ ដែលបានមកកម្ពុជាកាលពីរវាងសតវត្សទី១៦និង១៧។ តែយ៉ាងណាក៏នៅតែពុំយល់ន័យដូចគ្នាដែរ។
នៅទីនេះ យើងខ្ញុំសាកល្បងចូលរួមពិចារណាលើឈ្មោះទាំងពីរនេះ ដោយពិនិត្យលើភូមិសាស្រ្ត ភាសា ព្រមជាមួយនឹងភស្តុតាងនៃសំណល់បុរាណ ដើម្បីស្វែងយល់អំពីន័យនិងប្រវត្តិនៃឈ្មោះទន្លេនេះ។

 

១. ភូមិសាស្ត្រ ទន្លេវ៉ៃកូ

បើពិនិត្យតាមភូមិសាស្រ្ត ទន្លេវ៉ៃកូ គឺជាផ្នែកមួយនៃព្រែកដែលមានប្រភពសំខាន់ពីខាងស្រុកមេសាង ខេត្តព្រៃវែង ហើយដែលហូរចុះមកត្បូងធ្លាក់ទៅសមុទ្រ (រូបលេខ១)។ ព្រែកមួយនេះមានឈ្មោះហៅទីទៃៗពីគ្នា ទៅតាមផ្នែក តាមតំបន់។ នៅផ្នែកខាងលើមុនមកដល់ព្រែកវ៉ៃគោ (ជាឈ្មោះដែលមាននៅលើផែនទី។ សូមអានសេចក្តីបកស្រាយនៃឈ្មោះនេះខាងក្រោម) មានព្រែកពីរហូរមកប្រសព្វគ្នា គឺព្រែកជីផុច និងព្រែកពងទឹក (ព្រែកពងទឹកតមកពីព្រែកមេសាងនៅផ្នែកខាងលើ)។ តពីព្រែកវ៉ៃកូ ហើយមុនមកដល់ទន្លេវ៉ៃកូ មានឈ្មោះថា «ព្រែកចាម»។ ចុះពីទន្លេវ៉ៃកូតមកទៀត ទឹកហូរបែកជាពីរកាត់តាមព្រែកបាសាក់ និងព្រែកកំពង់ចម្លង ហើយហូរធ្លាក់ទៅសមុទ្រកាត់តាមស្ទឹង តាមព្រែកនានានៃប្រទេសវៀតណាម។
តាមភូមិសាស្រ្តជាក់ស្តែង ត្រង់កន្លែងដែលអ្នកស្រុកហៅថា «ទន្លេវ៉ៃកូ» គឺជា «ទីដែលមានផ្ទៃទឹកធំល្វឹងល្វើយ» ហើយដែលជាន័យនៃពាក្យ «ទន្លេ»។ ទន្លេជាពាក្យខ្មែរដែលប្រទះច្រើនកន្លែងណាស់ក្នុងសិលាចារិក ហើយមានតាំងពីសម័យមុនអង្គរទៀតផង។ ដោយសារពាក្យនេះសំដៅទៅផ្ទៃទឹកដែលធំ ទើបសៀមខ្ចីទៅហើយសំដៅថាសមុទ្រ។

រូបលេខ១

២. «វ៉ៃកូ» ៖ ពីភាសាយួនមកបារាំង ពីភាសាបារាំងមកខ្មែរ

នៅលើផែនទីចាស់ៗមួយចំនួន ដែលបារាំងគូរនាចុងសតវត្សទី១៩និងដើមសតវត្សទី២០ បានបង្ហាញព្រែកពីរ ដែលហូរពីកម្ពុជាធា្លក់ទៅសមុទ្រកាត់តាមប្រទេសវៀតណាម។ មុននឹងធា្លក់ចូលសមុទ្រ ព្រែកទាំងពីរនេះបានប្រសព្វគ្នានៅម្តុំព្រៃនគរ។ ព្រែកទី១ ស្ថិតនៅខាងកើត បារាំងហៅថា Vaïco Oriental (វ៉ៃកូខាងកើត)។ ចំណែកព្រែកទី២ នៅខាងលិច បារាំងហៅថា Vaïco Occidental (វ៉ៃកូខាងលិច)។ វ៉ៃកូខាងលិចនេះ គឺព្រែកដែលតជាប់ជាមួយនឹងព្រែក និងទន្លេវ៉ៃកូនៃខេត្តស្វាយរៀង។
មកដល់ត្រឹមនេះ គឺមិនគួរមានអ្វីសង្ស័យទៀតនោះទេ ថាឈ្មោះ «វ៉ៃកូ» នៃទន្លេវ៉ែកូ គឺជាឈ្មោះដែលខ្មែរហៅតាមបារាំង។ ចំណែកឈ្មោះដែលបារាំងហៅថា Vaïcoយកតាមឈ្មោះយួន។ តាមសេចក្តីបញ្ជាក់របស់លោក R. P. Barnouin ក្នុងអត្ថបទ «Les bas-reliefs des urnes dynastiques de Huế» ចុះផ្សាយក្នុង Bulletin de la Société des études indochinoises ឆ្នាំ 1974 ថាពាក្យបារាំង Vaïco ហៅតាមឈ្មោះយួន Vàm Cỏ ដែលមានន័យថា «ព្រែក ឬពាមស្មៅ» ( Vàm [វ៉ាម] មានន័យថា «ពាម», «ព្រែក» ឬ «ស្ទឹង»។ ចំណែក Cỏ [ក] មានន័យថា «ស្មៅ»)។
មកដល់ត្រឹមនេះ យើងអាចសន្និដ្ឋានដោយខ្លីថា ៖
          ១. ពាក្យ «វ៉ៃកូ» ដែលខ្មែរប្រើមកដល់សព្វថ្ងៃនេះ គឺហៅតាមបារាំង Vaïco។
          ២. ចំណែកពាក្យបារាំង Vaïco គឺហៅតាមឈ្មោះយួន Vàm Cỏ។
          ៣. ឈ្មោះ «វ៉ៃកូ»នេះ នៅឃើញប្រើចំពោះផ្នែកមួយនៃព្រែក ដូចមាន
               និយាយនៅពីខាងលើ តែសព្វថ្ងៃសរសេរថា «វ៉ៃគោ»។
          ៤. ឈ្មោះវ៉ៃកូនេះ ប្រហែលជាខ្មែរប្រើមកប្រមាណជាជិតពីរសតវត្សរ៍ចុង
               ក្រោយនេះ ពោលគឺពេលបារាំងមកត្រួតត្រាខ្មែរ។

 

៣. «ព្រះទន្លេ » ៖ ឈ្មោះដើមមួយនៃទន្លេវ៉ៃកូ

យើងពុំដឹងថាមុននឹងហៅឈ្មោះថាទន្លេវ៉ៃកូ ទន្លេនេះមានឈ្មោះអ្វីខ្លះនោះទេ។ ក៏ប៉ុន្តែគួរពិចារណាឈ្មោះភូមិនិងវត្តមួយនៅត្រើយខាងកើតនៃទន្លេវ៉ៃកូ ដែលមានឈ្មោះថា «ព្រះទន្លេ» (រូបលេខ២)។ ឈ្មោះនេះច្បាស់ជាមិនមែនជាឈ្មោះទើបនឹងបង្កើតថ្មីឡើយ។ ព្រះទន្លេនៅទីនេះ គឺមិនសំដៅទន្លេទីទៃឯណា ក្រៅអំពីទន្លេវ៉ៃកូនេះឡើយ។
ឲ្យឈ្មោះថា «ព្រះទន្លេ» គឺមកពីអ្នកស្រុកចាត់ទុកទន្លេនេះជា «នទីពិសិដ្ឋ» ជា «ទឹកសក្ការៈក្នុងការធ្វើកិច្ចពិធីសាសនា» ជាពិសេស គឺខាងព្រហ្មញ្ញសាសនា។ ក្នុងជំនឿ នទីពិសិដ្ឋ ដូចជា «ព្រះទន្លេ» នេះគឺ ជាគោលដៅនៃធម្មយាត្រា ដែលជាភាសាសំស្ក្រឹតហៅថា “តីថ៌យាត្រា” ពោលគឺការធ្វើដំណើរទៅទីដែលមាន «ទឹកពិសិដ្ឋ» ដើម្បីធ្វើកិច្ចពិធីជម្រះបាបកម្មសាងបុណ្យកុសល ដែលអាចនាំខ្លួនឲ្យសម្រេចនូវ «មោក្សធម៌» ចាកផុតនូវសង្សារវដ្ត។ ទន្ទឹមនេះ ក៏មានតឹកតាង ដូចជាសំណង់ និងសំណល់បុរាណពីសម័យអង្គរនិងមុននោះជាច្រើននៅជុំវិញព្រះទន្លេ ដែលបង្ហាញពីសារសំខាន់នៃព្រះទន្លេនេះ។ តាមការបញ្ជាក់របស់អ្នកស្រាវជ្រាវជាតិបារាំង លោក Lunet de Lajonquière ថានៅវត្តព្រះទន្លេជាបុរាណស្ថានមួយ ដែលនៅសេសសល់សំណល់គ្រឹះប្រាសាទ និងបុរាណវត្ថុពីសម័យអង្គរជាច្រើន។ សព្វថ្ងៃបាត់ស្លាកស្នាមស្ទើរគ្មានសល់។ នៅម្តុំៗនោះក៏មានទីទួលជាច្រើន ដែលអាចជាសំណល់និងជាសំណង់ពីបុរាណដែរ។ មានបុរាណស្ថានមួយទៀតដែលគួរជូនជាការពិចារណាដែរ គឺប្រាសាទបាសាក់ដែលសាងឡើងយ៉ាងហោចណាស់នៅស.វ.ទី១០។ ប្រាសាទនេះកសាងដោយបែរទៅរកព្រះទន្លេនេះតែម្តង។
សូមជម្រាបថា ឈ្មោះព្រះទន្លេ ឬកាលនោះសរសេរថា «វ្រះទន្លេ» ក៏មានប្រទះឃើញក្នុងសិលាចារឹកភ្នំវាន K.393 ដែលគេចារនៅស.វ.ទី ១១ ស្ថិតក្នុងខេត្តនគររាជប្រទេសសៀមសព្វថ្ងៃដែរ ។

រូបលេខ២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved