• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ព្រះពុទ្ធនិមិ្មត

ដោយ រឹម ទិត្យបញ្ញា

 

«ព្រះពុទ្ធនិមិ្មត» គឺសម្តៅទៅឫទ្ធានុភាពរបស់ព្រះពុទ្ធអង្គដែលអាចនិមិ្មតជាអ្វីក៏បានតាមតែព្រះទ័យរបស់ព្រះអង្គ។ ក្នុងចំណោមព្រះពុទ្ធនិមិ្មតទាំងឡាយ មានព្រះពុទ្ធ១អង្គទៀតដែលព្រះសម្មាសម្ពុទ្ធទ្រង់និមិ្មត ហើយមានទ្រង់ទ្រាយ រូបរាងស្ទើរដូចគ្នានឹងព្រះពុទ្ធដើម។ អ្នកដែលពុំចាប់អារម្មណ៍សម្គាល់ច្បាស់ជាច្រឡំជាមួយព្រះពុទ្ធសិអារ្យមេត្រីយ៍ពុំខាន។ ម្យ៉ាងទៀត ទោះបីជាមានសេចក្តីអត្ថាធិប្បាយពីបុគ្គលិកលក្ខណៈនៃព្រះពុទ្ធនិមិ្មតក្នុងគម្ពីរព្រះត្រៃបិដក, គម្ពីរអដ្ឋកថា, ដីកា, អនុដីកា និងយោជនាជាដើម ក៏ឃើញថាសេចក្តីបរិយាយក្នុងគម្ពីរនោះមិនដូចគ្នានឹងរូបជាក់ស្តែងដែលជាងឆ្លាក់ឡើយ។
ព្រះពុទ្ធនិមិ្មតដែលមាននិយាយក្នុងគម្ពីរព្រះត្រៃបិដក ហើយដែលជាងយកមកបង្ហាញឲ្យឃើញជាគំនូរនិងចម្លាក់មានប្រាំរបៀប ៖
១. កាលព្រះពុទ្ធអង្គទ្រង់និមិ្មតឲ្យកើតជាព្រះពុទ្ធមួយអង្គទៀតដែលមានលក្ខណៈរូបរាង ឥរិយាបថដូចគ្នា ឬប្រហាក់ប្រហែលគ្នា ហើយគង់នៅក្បែរគ្នា ដើម្បីចោទឆ្លើយគ្នាទៅវិញទៅមកអំពីបញ្ហាកម្ម ប្រៀបដូចជារបៀបទេសនាគ្រែពីរ (រូបលេខ១, ប្រភពរូប៖ វ៉ាន់ ចាន់សារ៉ែន)។ ពុទ្ធនិមិ្មតបែបនេះមាននិទានក្នុងមហាសម័យសូត្រ។

រូបលេខ១

២. ព្រះពុទ្ធអង្គនិមិ្មតជាព្រះពុទ្ធមួយអង្គទៀតដែលមានរូបរាងឥរិយាបថដូចព្រះអង្គបេះបិតដើម្បីផ្លាស់ប្ដូរវេនសម្ដែងធម៌។ ជាឧទាហរណ៍ដូចកាលទ្រង់សម្ដែងធម៌នៅឋានតាវតឹង្សព្រះអង្គបាននិមិ្មតព្រះពុទ្ធមួយអង្គទៀតមកសម្ដែងធម៌ជំនួសព្រះអង្គ ដ្បិតដល់វេលាដែលទ្រង់ត្រូវយាងទៅបិណ្ឌបាត្រចង្ហាន់នៅឧត្តរករោទ្វីប។
៣. ព្រះអង្គទ្រង់និមិ្មតឲ្យមានព្រះពុទ្ធច្រើនអង្គមានរូបរាងជាព្រះពុទ្ធដូចៗគ្នាប៉ុន្តែស្ថិតក្នុងឥរិយាបថខុសៗគ្នាជាគូៗ គឺផ្ទំមួយគូ, ពែនភ្នែនមួយគូ និងទ្រង់សណ្ឋិត១អង្គក្នុងពេលទ្រង់សម្ដែង «យមកប្បាដិហារិយ៍» ដូចឃើញនៅក្នុងរូបលេខ២ (មកពីវត្តរាជបូរី ដែនកម្ពុជាក្រោម) និងរូបលេខ៣ (វត្តបាគង ខេត្តសៀមរាប)។

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

៤. ព្រះអង្គទ្រង់និមិ្មតជារូបមនុស្សធម្មតាដើម្បីជាប្រស្នា និងជាឧបាយក្នុងពេលប្រោសបុគ្គលណាម្នាក់។ ឧទាហរណ៍ ព្រះអង្គនិមិ្មតជាស្រីក្មេងស្អាតម្នាក់ឲ្យនាងរូបនន្ទាបានឃើញ។ នៅពេលដែលនាងរូបនន្ទាជាប់ចិត្តនិងសម្រស់ក្មេងស្រីនោះហើយ វ័យរបស់ក្មេងស្រីនោះក៏ប្រែប្រួលពីក្មេងទៅចាស់ភ្លាមមួយរំពេច។
៥. ព្រះអង្គទ្រង់និមិ្មតព្រះកាយរបស់ព្រះអង្គឲ្យខុសប្លែកពីប្រក្រតី ដូចជាឲ្យព្រះកាយធំលាតសន្ធឹងគ្របលើជម្ពូទ្វីបជាដើម។ ដំណើររឿងនេះកើតឡើងនៅពេលរាហូអសុរិន្ទមានបំណងទៅជួបព្រះអង្គលើកដំបូង ហើយបានគិតប្រមាថក្នុងចិត្តថាក្នុងលោកនេះមានតែខ្លួនទេដែលមានមាឌធំជាងនរណាទាំងអស់។ ដោយទ្រង់យល់ហេតុដូច្នេះមុន និងដើម្បីកម្ចាត់អំនួតមានះរបស់រាហូអសុរិន្ទទ្រង់ក៏និមិ្មតព្រះកាយឲ្យវែងស្ដូកស្ដឹងលើមហាសមុទ្រនិងភ្នំមហេពាន្ត។
ទោះយ៉ាងណា គេឃើញមានសាស្ត្រាមួយឈ្មោះថា «ពុទ្ធនិមិ្មត» (គេអាចហៅម្យ៉ាងទៀតថា«ពុទ្ធនិមិ្មតចោទឆ្លើយ») និងមានរូបប្រតិមាពុទ្ធនិមិ្មតក្រៅពីរឿងនិទានខាងលើនេះដែរ។ នៅក្នុងសាស្ត្រាពុទ្ធនិមិ្មតនោះ មានវគ្គមួយនិទានថាព្រះពុទ្ធអង្គបាននិមិ្មតឲ្យកើតជាព្រះឥន្ទមួយអង្គទៀត ដែលមាននាទីជាអ្នកសួរដេញដោលជាមួយព្រះអង្គផ្ទាល់អំពីបញ្ហាមូលកម្មដ្ឋាន។
នៅក្នុងសាស្ត្រា «ក្រុងមហាជម្ពូបតី» និទានថា កាលនោះមហាជម្ពូជាស្ដេចមានមានះរឹងត្អឹង ហើយព្រះពុទ្ធអង្គមានបំណងប្រោសក្រុងមហាជម្ពូឲ្យតាំងនៅក្នុងមគ្គផល។ ព្រះអង្គក៏បានប្រើព្រះឥន្ទ្រឲ្យទៅចាប់មហាជម្ពូមកកាន់វត្តជេតពន ទើបព្រះអង្គប្រើព្រះឥន្ទ្រជបជាបន្ទាយ នគរ ផ្សារ ទឹកស្ទឹង មន្ទីរ និគមតូចធំ។ រួចទើបព្រះអង្គនិមិ្មតព្រះកាយជាព្រះចៅរាជាធិបតីទ្រង់គ្រឿងជាស្ដេចមហាចក្រសភាពដូចមហាព្រហ្មគង់លើបល្ល័ង្គពេជ្រក្នុងប្រាសាទមានពលរេហ៍ឆ្វេងស្ដាំ។ និទានរឿងមហាជម្ពូបតីនេះមានគូរជាគំនូរនៅលើជញ្ជាំងព្រះវិហារវត្តសោមនស្ស ស្រុកឯកភ្នំ ខេត្តបាត់ដំបង (រូបលេខ៤, ប្រភពរូប ៖ សាន ផល្លា) និងគំនូរនៅលើហប់ខ្យល់វត្តពោធិអណ្ដែត ស្រុកស្អាង ខេត្តកណ្ដាល (រូបលេខ៥, ប្រភពរូប ៖ ហៃ តាយគីមហុង )។ ក្រៅពីគំនូរនៅវត្តទាំងពីរនេះក៏មានគំនូរលើកញ្ចក់មួយផ្ទាំងទៀតគូរនៅឆ្នាំ១៩៤២តម្កល់ទុកនៅវត្តសំបួរមាស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គំនូរនោះបង្ហាញកាន់តែច្បាស់ថាស្ដេចដែលគង់លើបល្ល័ង្គផ្កាឈូកនោះជាពុទ្ធអង្គនិមិ្មតដ្បិតគេឃើញមានសាវ័កឆ្វេង ស្ដាំ (ពោលគឺព្រះសារីបុត្រគង់ខាងស្ដាំ និងព្រះមោគ្គលាន គង់ខាងឆ្វេង) អង្គុយប្រមណ្យផង (រូបលេខ៦, ប្រភពរូប ៖ ភិក្ខុ សៅ ម៉េងអាង) ហើយបើពិនិត្យនៅលើអក្សរដែលចារខាងក្រោមនោះគេសរសេរថា ៖ «ព្រះពុតនីមិតលោកគ្រូវព្រះចៅអធិកាកសាង» (ព្រះពុទ្ធនិមិ្មតលោកគ្រូព្រះចៅអធិកាកសាង)។ ឯនៅរូបលេខ៧ គឺជាគំនូរព្រះពុទ្ធនិមិ្មតក្នុងទម្រង់ស្រដៀងគ្នានេះដែរ គ្រាន់តែគ្មានសាវ័កអង្គុយប្រណម្យសងខាង។

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

រូបលេខ៥

រូបលេខ៥

រូបលេខ៧

រូបលេខ៧

ក្រៅពីគំនូរបង្ហាញពីព្រះពុទ្ធនិមិ្មតជាស្ដេចទ្រង់គ្រឿងមានមានម្កុដជាដើមនោះ ក៏មានចម្លាក់បង្ហាញដែរ។ អ្វីដែលគេអាចសម្គាល់បាននៅលើចម្លាក់ គឺមានស្នាមជាយចីវរពានានៅលើឧរុ (ទ្រូង)ខាងឆ្វេង និងមានផ្នត់ចីវរធ្លាក់ចុះក្រោមនៅអង្សា (ស្មា) ខាងស្ដំា និងមានទ្រង់គ្រឿង ម្កុដ សង្វារ កន្ទុំ្រ ( រូបលេខ៨៖ នៅវត្តអន្លង់រមៀត ខេត្តកណ្តាល, រូបលេខ៩៖ នៅវត្តជ្រោយតាកែវ ខេត្តកណ្តាល, រូបលេខ១០៖នៅវត្តជ្រោយតាកែវ ខេត្តកណ្តាល, រូបលេខ១១៖ នៅវត្តបាគង ខេត្តសៀមរាប, រូបលេខ១២៖ នៅវត្តសំរោងក្នុង ខេត្តបាត់ដំបង, រូបលេខ១៣ ៖ នៅវត្តដំរីស ខេត្តបាត់ដំបង )។

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

រូបលេខ១២

រូបលេខ១២

រូបលេខ៩

រូបលេខ៩

រូបលេខ១១

រូបលេខ១១

រូបលេខ១៣

រូបលេខ១៣

ប្រតិមាព្រះពុទ្ធនិមិ្មតនិងព្រះសិអារ្យមេត្រីយ៍សុទ្ធតែមានលម្អដោយគ្រឿងអលង្ការ ម្កុដ សង្វារ កន្ទុំ្រ ជាដើមដូចគ្នា ដែលធ្វើឲ្យអ្នកដែលពុំស្គាល់និទាននានាក្នុងគម្ពីររមែងយល់ច្រឡំ គិតថាតែកាលណាព្រះពុទ្ធទ្រង់គ្រឿងគឺជាព្រះសិអារ្យមេត្រីយ៍។ ប៉ុន្តែបើយើងយកប្រតិមាទាំងពីរនេះប្រៀបគ្នានោះឃើញថា មានលក្ខណៈសម្គាល់មួយខុសគ្នាគឺនៅត្រង់ស្បង់ចីពរ។ ព្រះពុទ្ធនិមិ្មតមានស្នាមផ្នត់ចីវរនៅលើទ្រូង ហើយចំហរស្មាខាងស្តាំ (រូបលេខ១៤ ៖ មកពីវត្តបាគង ខេត្តសៀមរាប)។ ឯព្រះសិអារ្យមេត្រីយ៍ឥតមានផ្នត់ស្បង់ចីពរ និងចំហស្មាឡើយ (រូបលេខ១៥៖មកពីវត្តបាគង ខេត្តសៀមរាប )។

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៥

រូបលេខ១៥

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved