• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

បែបផែនផ្សេងៗនៃគំនូររឿងមហោសថជាតក 

ដោយ រឹម ទិត្យបញ្ញា

 នៅក្នុងគម្ពីរទសជាតក ពោលគឺគម្ពីរដែលនិយាយអំពីជាតិទាំង១០ចុងក្រោយរបស់ព្រះពុទ្ធអង្គក្នុងពេលបំពេញបារមីមុននឹងបានត្រាស់ មានរឿងមួយហៅថា «ព្រះមហោសថ» ឬ «មហោសថជាតក» ស្ថិតនៅក្នុងជាតិទី៥។ កាលនោះព្រះសម្មាសម្ពុទ្ធយោនយកកំណើតជាមហោសថបណ្ឌិត បំពេញ«បញ្ញាបារមី»។នៅប្រទេសកម្ពុជា យើងពុំឃើញមានសេសសល់គំនូរជាតកចាស់ៗនៅតាមវត្តមុនចុងស.វ.ទី១៩ឡើយ។ ប៉ុន្តែបើនៅប្រទេសជិតខាងដូចជាសៀមជាដើមវិញយើងឃើញថាគេថែរក្សាបានគំនូរចាស់ៗជាងនៅខ្មែរច្រើន។

រូបលេខ១

រូបលេខ១

នៅតាមជញ្ជាំងព្រះវិហារវត្តខ្មែរ គេច្រើនឃើញមានគំនូរពុទ្ធប្បវត្តិ និងគំនូរជាតក។ គេតែងចែកជាពីរផ្នែកដាច់ពីគ្នា ដោយទុកឲ្យពុទ្ធប្រវត្តិនៅជួរផ្ទាំងលើ ឯផ្នែកខាងក្រោមជារឿង «ទសជាតក»។   ជាក់ស្តែងនៅរូបលេខ១ យើងឃើញគំនូរមួយផ្ទាំងធំនៅលើជញ្ជាំងព្រះវិហារវត្តស៊ីសុវត្ថិរតនារាម ហៅវត្ត «ជ្រោយតាកែវ» (នៅភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល) ដែលសាងឡើងដោយព្រះករុណាព្រះបាទស៊ីសុវត្ថិនាដើមស.វ.ទី២០។ ផ្នែកខាងលើជាគំនូរបឋមសម្ពោធិ (នៅក្នុងពុទ្ធប្រវត្តិ) និយាយពី «នាកាលកាឡុទាយីអាមាត្យ រាជទូតព្រះបាទស្រីសុទ្ធោទន នាំបរិវារ១០០នាក់ទៅនិមន្តព្រះពុទ្ធចូលនគរ តែចូលទៅបបួសទាំងអស់»។ ផ្នែកក្រោម២ផ្ទាំង និយាយរឿងវេសន្តរជាតក។ ផ្នែកខាងឆ្វេងខាងលើបង្ហាញឈុតមួយក្នុងកណ្ឌមហាពន និងកណ្ឌកុមារបារនៅផ្នែកខាងក្រោម។ ចំណែកផ្នែកខាងស្តាំខាងលើបង្ហាញជូជកកណ្ឌ ឯខាងក្រោមគឺចូឡពន។

ក្នុងការជ្រើសរើសយកឈុតណាមួយក្នុងសាច់រឿងមកបង្ហាញជាគំនូរ យើងសង្កេតឃើញថានៅតាមវត្តនានា រឿងទាំងឡាយនៅក្នុងទសជាតក ជាងគំនូរហាក់ដូចជាដឹងឬយល់ស្របគ្នាថាត្រូវបង្ហាញឈុតនេះ ឬឈុតនោះដែលជាឈុតសំខាន់។ បើទោះបីជាបច្ចេកទេសគូរ ឬការលំអរថែមថយឲ្យខុសគ្នាតាមរបៀបរៀងខ្លួនក៏ដោយ ក៏ឃើញថាភាគច្រើននិទានបង្ហាញត្រង់ឈុតឬសាច់រឿងតែមួយ។ លើកលែងតែរឿង «មហោសថជាតក» ដែលឃើញថាចាប់តាំងពីទសវត្សរ៍១៩៨០មក ជាងគំនូរហាក់ដូចជាមិនស្របគ្នាត្រង់ឈុតដែលត្រូវយកមកគូរបង្ហាញលើជញ្ជាំងឡើយ។

ដំបូងបង្អស់យើងសង្កេតនៅព្រះវិហារវត្តកំពង់ត្រឡាចលើ (ភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង) កសាងឆ្នាំ១៨៨៥ គឺចុងស.វ.ទី១៩។ ប៉ុន្តែសូមជម្រាបថា គំនូរដែលឃើញសព្វថ្ងៃគូរនៅដើមស.វ.ទី២០។  គំនូរដែលយើងចាត់ទុកបានថាជាគំនូរបុរាណ នោះខូចខាតរលុបច្រើនណាស់ ព្រោះពុំទាន់ដែលមានការជួសជុល។ គំនូរដែលនិយាយពីព្រះមហោសថជាតកនៅទីនេះ បង្ហាញត្រង់ឈុត «ព្រះមហោសថប្រើបរិពារទៅចាប់នាងបញ្ជាលចន្ទី នន្ទាទេវី សលាកទេវី និងបញ្ចាលចន្ទកុមារដែលភៀសព្រះកាយតាមទូកយកទៅឧបការនគរ» (រូបលេខ២-៤)។ ក្រៅពីនេះ នៅមានឈុតមួយទៀតដែលមើលមិនសូវច្បាស់។ គេនិយាយពី «ព្រះមហោសថទៅតធម្មយុទ្ធផ្ចាញ់អាចារ្យកេវដ្ត ព្រាហ្មណ៍ឱនរើសកែវមណី ហើយត្រូវព្រះមហោសថចាប់ជ្រមុជក្បាលត្រដុសនឹងដី» (រូបលេខ៥)។ ចំណែកនៅក្នុងព្រះវិហារវត្តព្រះស៊ីសុវត្ថិរតនារាមដែលនិយាយមុននេះ គំនូររឿងព្រះមហោសហាក់មានលំនាំតាមវត្តកំពង់ត្រឡាចលើ ពោលគឺបង្ហាញឈុតនីមួយៗដូចគ្នា ដូចឃើញនៅរូបលេខ៦។ ក្រៅពីនេះ នៅតាមវត្តចាស់ៗដទៃទៀត ច្រើនតែយកតែ១ ឈុតមកបង្ហាញ គឺត្រង់ឈុតព្រះមហោសថតធម្មយុទ្ធផ្ចាញ់អាចារ្យកេវដ្ដដោយទម្លាក់ កែវមណីនៅលើចុងជើងហើយឲ្យអាចារ្យកេវដ្ដព្រាហ្មណ៍ឱនរើស ដូចឥរិយាបទគោរពព្រះមហោសថ ដូចឃើញនៅរូបលេខ៧ (គំនូរនៅលើហប់ខ្យល់ផ្នែកខាងឆ្វេងព្រះជីវ៍ នៅវត្តវារិន្ទ សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ ចុងស.វ.ទី១៩), រូបលេខ៨ (ព្រះមហោសថផ្ចាញ់កេវដ្ដព្រាហ្មណ៍និងស្ដេចចុឡណីនៅក្នុងរូងឧម្មង្គ, គំនូរលើហប់ខ្យល់ខាងក្រោយព្រះជីវ៍វត្តពិភទ្ទរង្សី ហៅ «ចិនដំដែកខាងជើង» រាជធានីភ្នំពេញចុងស.វ.ទី១៩), រូបលេខ៩ (កាលព្រះមហោសថចេញតធម្មយុទ្ធផ្ចាញ់អាចារ្យកេវដ្ដព្រាហ្មណ៍, គំនូរនៅលើជើងសសរវិហារវត្តមុនីសាគរ, រាជធានីភ្នំពេញ ចុងស.វ.១៩)។ ដូច្នេះយើងឃើញថាគំនូរនៅតាមព្រះវិហារបុរាណចន្លោះចុងស.វ.ទី១៩ និងមកទល់ស.វ.ទី២០ ការបង្ហាញពីព្រះមហោសថជាតកហាក់មានលក្ខណៈរួមមួយ។ លើកលែងតែវត្តមុនីសាគរ ក្នុងខណ្ឌច្បារអំពៅ ដែលឃើញថាមានរបៀបផ្សេងពីគេ។ ទី១ គឺគេស្រង់យកត្រង់ឈុត «ព្រះមហោថសសុំផ្លែពុទ្រានាងអមរា» (រូបលេខ១០), ឯទី២ គឺថាគំនូរសក្ការទូទៅ គេច្រើនគូរនៅលើជញ្ជាំងឬតាមចន្លោះបង្អួចមានកម្ពស់ល្មមសមរម្យផុតពីផ្លូវមនុស្ស។ ប្លែកតែវត្តនេះដែលយករឿងព្រះមហោសថមកគូរនៅជ្រុងជើងសសរទៅវិញ។

រូបលេខ២

រូបលេខ២

រូបលេខ៥

រូបលេខ៥

រូបលេខ៨

រូបលេខ៨

រូបលេខ៣

រូបលេខ៣

រូបលេខ៦

រូបលេខ៦

រូបលេខ៩

រូបលេខ៩

រូបលេខ៤

រូបលេខ៤

រូបលេខ៧

រូបលេខ៧

រូបលេខ១០

រូបលេខ១០

ចាប់ពីពាក់កណ្តាលស.វ.ទី២០ រហូតមកសព្វថ្ងៃ ការបង្ហាញរឿងព្រះមហោសថមានលក្ខណៈប្លែកៗគ្នា ពោលគឺមិនដូចកាលពីបុរាណទេ។ យូរៗម្តងទើបប្រទះគំនូរមួយផ្ទាំងនៅវត្តណាមួយ ដែលហាក់ដូចជានៅយកលំនាំគំនិតពីបុរាណ។ ឧ. វត្តកោះទាវស្រុកកោះធំ ជាប្រភេទគំនូរសម័យនៅរវាងទសវត្សរ៍១៩៥០ បង្ហាញត្រង់ឈុត «ព្រះមហោសថផ្ចាញ់អាចារ្យកេវដ្តព្រាហ្មណ៍ដោយបញ្ញា» (រូបលេខ១១)។ គំនូរសម័យថ្មីទាំងឡាយដែលគូរនៅរវាងទសវត្ស១៩៥០-៦០ ច្រើនតែបង្ហាញត្រង់ឈុត «ព្រះមហោសថផ្ចាញ់អាចារ្យទាំង៤នាក់ ឬព្រះមហោសថផ្ចាញ់ព្រះបាទចុឡណីជាមួយអចារ្យកេវដ្ដព្រាហ្មណ៍ក្នុងរូងឧម្មង្គ» ដែលជានិម្មិតរូបនៃប្រាជ្ញាបារមី ដូចឃើញនៅរូបលេខ១២ (គំនូរមហោសថជាតកក្នុងវិហារវត្តព្រែកហ្លួងខេត្តបាត់ដំបង ឆ្នាំ១៩៦៦), រូបលេខ១៣ (ព្រះវិហារវត្តអង្គរខាងជើងខេត្តសៀមរាបឆ្នាំ១៩៥៦), រូបលេខ១៤ (គំនូរលើហប់ខ្យល់សាលាឆាន់វត្តក្ដីចារ្យខេត្តកំពង់ធំឆ្នាំ១៩៥៦), រូបលេខ១៥ (លើហប់ខ្យល់សាលាឆាន់វត្តសំបួរមាសរាជធានីភ្នំពេញ ឆ្នាំ១៩៦៤)។

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៥

រូបលេខ១៥

ចាប់ពីទសវត្សរ៍១៩៨០មក គំនូររឿងមហោសថជាតកច្រើនគូរតាមទម្លាប់រៀងៗខ្លួន។ វត្តខ្លះរើសយកត្រង់ឈុតព្រះហោសថជួបនាងអមរាតាមផ្លូវ (រូបលេខ១៦) ។  វត្តខ្លះទៀតឃើញលើកយកត្រង់ឈុតព្រះមហោសថប្រឹក្សាជាមួយព្រះបាទវិទេហរាជ (រូបលេខ១៧, គំនូរលើពិដានវិហារវត្តព្រៃបាំងខេត្តព្រៃវែងឆ្នាំ១៩៨៦)។


រូបលេខ១៦

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៧

ជាសារុបមក ចាប់តាំងពីឆ្នាំ១៩៨០មក គំនូររឿងមហោសថជាតកមិនមានឯកភាពក្នុងការបង្ហាញឈុតណាមួយ ដែលក្តោបសាច់រឿងជាឈុតតាងឲ្យប្រធានរឿងទាំងមូលឡើយ។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved