• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ជ្រែ

ដោយ ស៊ីយ៉ុន សុភារិទ្ធ, ជី រដ្ឋា, សាន ផល្លា, ស៊ុន ចាន់ដឹប, វិន ឡៃជួ

ជ្រែនៅក្នុងអម្បូររុក្ខជាតិ Palmea ហើយមានឈ្មោះជាឡាតាំងថា Metroxylon sagu។ ឯរូបរាងវិញ មើលមួយភ្លែតស្ទើរច្រឡំថាត្នោត រីឯផ្នែកដែលយកមកប្រើប្រាស់ក៏ដូចត្នោតមួយចំនួនដែរ ប៉ុន្តែដែលខុសខ្លាំងនោះគឺថាគ្មានទឹកនឹងទទួលទាន ដូច្នោះហើយមិនអាចធ្វើស្ករបាន។ ត្រង់នេះហើយដែលធ្វើឲ្យដើមជ្រែមិនឃើញមានសម្បូណ៌ពាសពេញក្នុងស្រុកខ្មែរដូចជាដើមត្នោត មានតែតំបន់តូចៗខ្លះប៉ុណ្ណោះដែលចាស់ៗពីមុនមកនាំគ្នាដាំដើម្បីយកផល មានជាឧទាហរណ៍គឺភូមិពោធិមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលដែលនឹងបង្ហាញនៅទីនេះជាដើម។

ជ្រែមួយដើមៗទាល់តែអាយុប្រមាណ៦០ទៅ៧០ឆ្នាំទើបយកទៅប្រើប្រាស់បានពេញលេញ។ នៅរូប
លេខ១ គេឃើញជួរដើមជ្រែពីចម្ងាយ ដែលពីមុនមកប្រហែលជាច្បារមួយធំធេង ហើយដែលទៅអនាគតប្រហែលជានឹងអស់ ដោយសារការកាប់លក់ហើយមិនដាំវិញ ត្បិតសព្វថ្ងៃគេច្រើនតែកាប់លក់ឲ្យតែពេលណាមានអ្នកទិញ ដើម្បីនឹងយកដីនោះទៅធ្វើជាចម្ការស្វាយជាដើម។ ក្រុមដើមជ្រែនៅរូប
លេខ២ពុំទាន់អាចកាប់យកទៅប្រើប្រាស់ទេ ត្បិតនៅក្មេងនៅឡើយ ទាល់តែដូចដើមមួយភាគធំនៅរូប
លេខ៣ទើបអាចកាប់បាន។ បើពិនិត្យឲ្យច្បាស់ ដើមនីមួយៗដែលអាចកាប់បាននោះតែងស្រឡូននៅផ្នែកខាងក្រោម ហើយរីកធំនៅផ្នែកខាងលើ (រូបលេខ៤) ដូច្នេះផលជាម្សៅបានច្រើននៅកន្លែងរីកធំ ហើយតិចជាងនោះនៅផ្នែកស្តួចខាងក្រោម។ តទៅនេះជាការរៀបរាប់សង្ខេបអំពីការយកមកប្រើប្រាស់៖

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

ដើមនីមួយៗ គេយកមកកាត់ជាកង់ប្រវែងប្រមាណពីរម៉ែត្រកន្លះក្នុងមួយកង់ (រូបលេខ៥) ហើយជាធម្មតាមួយកង់ឲ្យផលប្រមាណ១បាវធំ (ប្រមាណ១០០គ.ក្រ.) ឬលើសពីនោះបន្តិចផង នេះបើនិយាយពីនៅផ្នែកលើដែលដើមនោះរីកប៉ោង។ កង់នីមួយៗ គេក្រឡឹងសម្បកជាខ្សែឆ្នូតសិន (រូបលេខ៦) បន្ទាប់ មកទើបគេកាប់បកយកសម្បកចេញ តាមផ្នែកដែលឆូតជាកង់ហើយនោះ (រូបលេខ៧)។ រូបលេខ៨ បង្ហាញពីកង់មួយដែលគេយកសម្បកចេញហើយ។ កាំបិតដែលប្រើជាឧបករណ៍នោះ ទាល់តែឲ្យជាងដំឲ្យជាពិសេស ព្រោះមានទំហំធំជាងកាំបិតប្រើប្រាស់ធម្មតា។ រីឯសម្បកវិញពុំឥតប្រយោជន៍ឡើយ គឺមានគេមកទិញយកទៅលក់ប្រើធ្វើជាឧសដុត។

រូបលេខ៥

រូបលេខ៥

រូបលេខ៧

រូបលេខ៧

រូបលេខ៦

រូបលេខ៦

រូបលេខ៨

រូបលេខ៨

បន្ទាប់មកទៀតគេឈូសសាច់ឈើដែលអស់សម្បកហើយនោះដូចឃើញនៅរូបលេខ១០។ ឯឧបករណ៍ជាដែកឈូសនោះ បើរកស៊ីខ្នាតធំ គឺត្រូវឆ្នៃធ្វើស្នូកឲ្យធំ ហើយផ្លែមានដល់ទៅបួនឯណោះ (រូបលេខ១១ និង១២)។ បន្ទះដែលឈូសបាន គេទុកគរឲ្យបានមួយពំនូកធំ ទើបយកទៅហាលក្នុងមួយរយៈខ្លីឲ្យស្ងួត សិន ត្បិតពេលនៅថ្មីៗចំណាំងនោះមិនស្ងួតសុទ្ធទេ គឺសើមបន្តិច។

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

កាលពីមុន បើត្រឹមតែប្រើប្រាស់ក្នុងគ្រួសារ គេយកបន្ទះចំណាំងដែលស្ងួតហើយនោះទៅជាន់នឹងត្បាល់ក្តឿងឲ្យម៉ត់។ តែធ្វើកម្រិតធំសម្រាប់លក់ទៅឆ្ងាយដូច្នេះគេប្រើនឹងម៉ាស៊ីន ប៉ុន្តែនៅតែហៅម៉ាស៊ីននោះថា “ត្បាល់” ដដែល (រូបលេខ១៣)។ លទ្ធផលដែលបានមកពីកិន មានសណ្ឋានជាកំទេចម៉ត់សម្រាប់យកទៅច្រោះឲ្យចេញជាម្សៅ (រូបលេខ១៤)។

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៤

ជាដំបូងគេត្រាំកំទេចម៉ត់នោះក្នុងទឹកពេញមួយយប់ដើម្បីឲ្យរីកម្សៅ។ ដំណាក់កាលតមកទៀត គឺការច្រោះដែលតម្រូវឲ្យមានទឹកច្រើន។ ដូច្នេះហើយ គេច្រើនទៅធ្វើនៅមាត់ទឹកតែម្តង (រូបលេខ១៥) តែជួនកាលទៀតគេធ្វើអាងទឹកទុកនៅលើស្រេចដើម្បីច្រោះ។ គេច្រោះកំទេចម៉ត់ក្នុងធុងឈើធំដោយចង ក្រណាត់ដូចជាក្រមាជាដើមនៅពីលើនោះជាឧបករណ៍ច្រោះ គឺថា គេយកកំទេចម៉ត់ដែលកិនបានមកដាក់ក្នុងក្រមា ហើយចាក់ទឹកពីលើ។ ទឹកដែលស្រក់ចូលក្នុងធុងឈើនាំមកជាមួយនូវកាកម្សៅល្អិតឲ្យចុះមក រីឯកាកដែលមិនរលាយម៉ត់ក៏ដក់នៅក្នុងក្រមា ហើយគេតែងយកកាកនោះចាញទៅដាក់កន្លែងណាមួយ មិនចោលតែម្តងទេ ព្រោះគេប្រើជាចំណីសត្វដូចជាត្រីដែលគេចិញ្ចឹមជាដើម (រូបលេខ១៧)។ នៅរូបលេខ១៨ យើងឃើញថាផ្នែកដែលធ្លាក់ចូលទៅក្នុងធុង កើតទៅជាម្សៅរួចហើយ គ្រាន់តែនៅលាយជាមួយទឹក។ ផ្នែកម្សៅនេះតែងតែទៅរងកកនៅបាតធុង។ គេកូរវឹកច្រើនសាដើម្បីឲ្យម្សៅនោះកាន់តែសផង ស្របតាមបំណងអ្នកទិញ ហើយដើម្បីយកកំទេចកំទីដែលផុលចេញមកពីការកូរនោះឲ្យអស់ផង។ ដូច្នេះ ក្រោយពីនោះមក គេបង្ហូរទឹកដែលនៅផ្នែកលើចេញចោល។ ឯផ្នែកដែលកកនៅបាតធុង គេយកមកសម្ងួតពូតជាដុំៗ (រូបលេខ១៩)។

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៨

រូបលេខ១៩

រូបលេខ១៩

ការងារក្រោយបង្អស់គឺគេយកដុំម្សៅទាំងនោះមកបំបែកច្របាច់ឲ្យម៉ត់នៅលើកន្ទេលដែលធ្វើពីស្លឹកជ្រែដដែលនោះដាក់ហាលថ្ងៃ។ លុះស្ងួតស្រេចបាច់ហើយ គេច្រកបាវនៅទីនោះតែម្តង (រូបលេខ២០-២១)។ក្នុងមួយដើមៗម្សៅដែលបានមានគុណភាពពីរយ៉ាង ហៅថាម្សៅលេខ១ និងម្សៅលេខ២។ ម្សៅលេខ១ បានមកពីផ្នែកលើនៃដើម ឯម្សៅលេខ២វិញច្រើនតែបានពីផ្នែកក្រោមជាងនោះបន្តិច មុននឹងមកដល់ផ្នែកស្តួច។ ទាំងពីរនេះ គេយកមកលាយគ្នាដើម្បីឲ្យបានគុណភាពល្មមសមរម្យ។ សូមបញ្ជាក់ថា ផ្នែកស្តួចក៏មានម្សៅដែរ តែមិនសម្បូណ៌ច្រើនឡើយ។

រូបលេខ២០

រូបលេខ២០

រូបលេខ២១

រូបលេខ២១

រូបលេខ២២

រូបលេខ២២

រូបលេខ២៥

រូបលេខ២៥

រូបលេខ២៨

រូបលេខ២៨

រូបលេខ៣១

រូបលេខ៣១

រូបលេខ២៣

រូបលេខ២៣

រូបលេខ២៦

រូបលេខ២៦

រូបលេខ២៩

រូបលេខ២៩

រូបលេខ៣២

រូបលេខ៣២

រូបលេខ២៤

រូបលេខ២៤

រូបលេខ២៧

រូបលេខ២៧

រូបលេខ៣០

រូបលេខ៣០

រូបលេខ៣៣

រូបលេខ៣៣

រូបលេខ៣៤

ក្នុងផ្នែកម្ហូបអាហារវិញ គមជ្រែមិនខុសពីគមត្នោត ឬគមដូងទេ គឺអាចយកមកធ្វើជាមុខម្ហូបយ៉ាងឆ្ងាញ់ពិសារ។ អ្នកស្រុកនៅតំបន់នេះ និយាយថា កាលពីសម័យប៉ុលពត គេយកម្សៅជ្រែនេះឯងមកធ្វើជានំបញ្ចុក, នំកូរ ហើយជួនកាលទៀតរហូតដល់ធ្វើនំបុ័ងផងក្នុងឱកាសពិសេសដ៏កម្រម្តងៗ។ អ្នកខ្លះបញ្ជាក់ទៀតថានៅជំនាន់នោះគឺម្សៅជ្រែនេះឯងដែលជួយឲ្យមនុស្សច្រើនបានរស់រានមានជីវិត។

រឿងមួយដែលប្លែកខ្លាំងអំពីដើមជ្រែ គឺក្នុងរយៈពេលដ៏យូរម្តងៗ ទើបជ្រែមានផ្លែ។ នៅតំបន់ដែលនិយាយនេះ មនុស្សអាយុចន្លោះពី៦០ទៅ៧០ឆ្នាំ ធ្លាប់បានឃើញជ្រែចេញផ្លែតែ២ទៅ៣ដងប៉ុណ្ណោះ។ បាតុភូតនេះប្រហែលប្រៀបបាននឹងឫស្សីដែលចេញផ្កាយូរៗម្តងដែរ គឺថាដើមជ្រែដែលឲ្យផ្លែហើយតែងស្លាប់ទៅវិញ។ ពេលនោះ គេមិនអាចទាញយកផលជាម្សៅបានឡើយ។ ម្យ៉ាងទៀត តែដើមធំខ្ពស់មួយចេញផ្លែហើយ ឧទាហរណ៍អាចកាត់បាន១០កង់ ដើមដែលនៅជិតៗនោះ ទោះបីជាគ្រាន់តែអាចឲ្យផលបាន៣កង់ ក៏ចេញផ្លែតាមគ្នាដែរ។ ផ្លែដែលចេញមក គឺច្រើនស្អេកស្កះរួមទៅលើ ហើយមានរាងដូចជាចេតិយ។ មួយដើមៗទាល់តែរទេះគោមួយទើបដឹកអស់។

តាមគេរៀបរាប់មក ផ្លែនីមួយៗទំហំប៉ុនមេដៃ ឯរសជាតិវិញមិនខុសពីត្នោតឡើយ។ ដូច្នេះគេអាចហូបស្រស់ក៏បាន ដាំធ្វើជាបបរស្ករដូចត្នោតដែរក៏បាន។ នៅឆ្នាំ១៩៧៣ បាតុភូតជ្រែចេញផ្លែនេះ កើតឡើងនៅឃុំកំពង់កុង ស្រុកកោះធំ ម្តុំភូមិពោធិមិត្តនោះ។ ជាសំណាងល្អម្យ៉ាងដែរ បើតាមអ្នកស្រុកនិយាយ ត្បិតពេលនោះកំពុងកើតទុរភិក្សខ្លះដោយសារសង្គ្រាម ជាពិសេសដាំដុះអ្វីមិនបានដោយសារការរងគ្រាប់បែកដែលយន្តហោះទម្លាក់។

ស្ថានភាពរបរម្សៅជ្រែសព្វថ្ងៃមានដូចតទៅ ៖ តម្លៃម្សៅជ្រែលក់សព្វថ្ងៃដែលគេថាចុះថោកនេះ គឺ ១.២០០ ទៅ១.៣០០ រៀលក្នុងមួយគីឡូក្រាម។ ឈ្មួញកណ្តាលមកទិញដល់កន្លែងតែម្តង ឯអ្នកផលិតគ្រាន់តែដឹងថា គេតែងយកម្សៅនោះទៅធ្វើតាំងហ៊ុន ឯអ្វីផ្សេងទៀតនោះគឺមិនច្បាស់ទេ។ បើនិយាយពីតម្លៃដើម គឺមួយដើមៗថ្លៃពី៤០.០០០ទៅ៨០.០០០រៀលប៉ុណ្ណោះ អាស្រ័យទៅតាមទំហំនិងចំណាស់។

ឯកាលពីសម័យមុនសង្រ្គាមវិញ ទិសដៅចុងក្រោយបង្អស់នៃការលក់ ប្រហែលជាទៅដល់ស្រុកចិនតែម្តង។ រីឯពាណិជ្ជករចិននៅតាមភូមិឯនេះវិញ ដើរតួជាឈ្មួញកណ្តាល រវាងអ្នកស្រុកនិងពាណិជ្ជករធំនៅក្រុងភ្នំពេញ។ ដើមនីមួយៗសុទ្ធសឹងឈ្មួញកណ្តាលនោះកក់ទុកចាំទិញជាមុន ដោយចារឈ្មោះខ្លួនទុកនៅលើដើមតែម្តង។ ដើមណាដែលអាចឲ្យផលពី៩ទៅ១០កង់ មានតម្លៃ៤០.០០០រៀលជំនាន់នោះ ពោលគឺច្រើនជាង១តម្លឹងមាសទៅទៀត។ ដើមខ្លះអាចខ្ពស់វែងរហូតបានដល់ទៅ១២កង់ (នេះពុំរាប់ផ្នែកស្តួចតូចផង)។

ស្ថានភាពសព្វថ្ងៃពុំដូច្នេះទៀតឡើយ ឯមូលហេតុប្រហែលមកពីគ្មានទីផ្សារនៅក្រៅស្រុកដូចមុន ធ្វើឲ្យតម្លៃម្សៅចុះខ្លាំង។ តទៅអនាគត បើគ្មានការប្រែប្រួលផ្នែកសេដ្ឋកិច្ចទេ ច្បារដ៏ធំទាំងអម្បាលមាណព្រមទាំងរបរទាំងមូលប្រហែលនឹងបាត់បង់។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved