• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

អក្សរថ្មភូមានៅអង្គរ

ដោយ ញឹម សុធាវិន្ទ

ដ្បិតតែព្រះរាជាបានសម្រេចប្ដូររាជធានីពីអង្គរទៅខាងត្បូង នៅផ្នែកទី១នៃស.វ.ទី១៥ដំបូងនៅស្រីសន្ធរ បន្ទាប់មកនៅលង្វែកនិងឧដុង្គ ហើយ នៅស.វ.ទី១៩នៅភ្នំពេញក្ដី អង្គរនៅតែមានសហគមន៍មនុស្សរស់នៅគោរពប្រតិបត្តិជំនឿសាសនាពុំដែលដាច់។ នៅស.វ.ទី១៦ ព្រះរាជាខ្មែរដ៏ល្បីព្រះបាទអង្គច័ន្ទទី១ (ក្នុងព្រះរាជពង្សាវតារហៅ ព្រះច័ន្ទរាជា)បានត្រឡប់មកអង្គររៀបចំកិច្ចការជាច្រើន (សូមអានអត្ថបទ “ខ្មែរប្រឹងងើបឡើងវិញនៅស.វ. ទី១៦” ក្នុងជំពូក៤, លេខរៀងទី ១៨ ដោយ អាំង ជូលាន)។

ចាប់តាំងពីនោះមកឯងដែលអង្គរក្លាយជាទីគោរពបូជាដ៏ល្បីល្បាញ មិនត្រឹមតែខ្មែរប៉ុណ្ណោះទេ មានទាំងជនជាតិបរទេសមកពីទីជិត ឆ្ងាយ មកគោរពប្រត្តិបត្តិ និងទស្សនាអង្គរដែរ។ ដូចក្នុងកំណត់ត្រារបស់អឺរ៉ុបមាន និយាយថាជនជាតិព័រទុយហ្គេឈ្មោះ DiogoDo Couto បានមកអង្គរនៅឆ្នាំ១៥៥០ (Groslier 2006: 52-55) និងមានតឹកតាងជាអក្សរថ្មភាសាបរទេសជាច្រើនទៀតដែល គេរកឃើញនៅអង្គរ។ អក្សរថ្មទាំងនោះមានដូចជា ចារឹកសៀមដែលគេរកឃើញនៅភ្នំបាខែងនិងភ្នំគូលែន ចារឹកអារ៉ាប់ដែលចារនៅចុងស.វ.ទី១៦នៅភ្នំបាខែង (សម្រាប់ការពិភាក្សាលម្អិតលើអក្សរថ្មអារ៉ាប់ សូមអាន Abdoul-Carime& Mikaelian 2011: 5-59) ភាសាជប៉ុននៅស.វ.១៧នៅក្នុងអង្គរវត្ត (សូមមើល “ព្រះពាន់”ជំពូក៤, លេខរៀងទី៧៣ ដោយ ញឹម សុធាវិន្ទ) ភាសាចិន និងភាសាភូមានៅអង្គរវត្តនិងនៅព្រះអង្គងោកក្នុងបរិវេណអង្គរធំ។ល។

ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកអត្ថន័យនៃអក្សរថ្មភូមាដែលគេចារលើសសរនៅរួតព្រះពាន់ និងនៅលើសន្លឹកសីមានៅព្រះអង្គងោកក្នុងបរិវេណអង្គរធំ ដែលបានជួយប្រែសម្រួលដោយអ្នកស្រាវជ្រាវជនជាតិភូមាម្នាក់ឈ្មោះលោក Kyaw Myo Win (Site Manager and Deputy Director, Sri Ksetra World Heritage Site, Myanmar) មក បង្ហាញជូន។ ម្យ៉ាងទៀត តើមូលហេតុអ្វីបានជាមានជនជាតិភូមាមកចារអក្សរថ្មនៅ អង្គរ? ខ្ញុំនឹងសាកល្បងបង្ហាញត្រួសៗអំពីមូលហេតុ ដោយផ្អែកលើកំណត់ត្រារបស់ អឺរ៉ុបដែលមកស្រុកសៀម និងខ្មែរនៅពាក់កណ្ដាលទី២នៃស.វ.ទី១៩ ហើយនិង ឯកសារស្រាវជ្រាវថ្មីៗខ្លះទាក់ទងនឹងជនជាតិកូឡា (ភូមា) មកធ្វើជំនួញនិងរស់នៅ ស្រុកសៀម និងបាត់ដំបង។

យោងតាមរយៈឯកសារអឺរ៉ុប នៅពាក់កណ្ដាលទី២នៃស.វ.ទី១៩ មានជនជាតិ កូឡា (ឯកសារអឺរ៉ុបខ្លះមិនសរសេរថាជនជាតិកូឡាទេ គឺហៅតែជនជាតិភូមា) ជាច្រើនបាន មករស់នៅនិងធ្វើជំនួញនៅភាគឦសាននៃស្រុកសៀម និងបាត់ដំបង។ សូមបញ្ជាក់ថាជនជាតិ “កូឡា” ជាជាតិសាសន៍មួយរស់នៅក្នុងរដ្ឋសាន (Shân) ពី បុរាណ ដែលបច្ចុប្បន្នមួយភាគធំនៅក្នុងរដ្ឋបាលរបស់ប្រទេសភូមា និងមួយភាគតូចក្នុងរដ្ឋបាលប្រទេសថៃឡង់ដ៍។ កាលសម័យអាណានិគមរដ្ឋសានស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេស។

មូលហេតុដែលជនជាតិកូឡាចុះមកធ្វើជំនួញ និងរស់នៅស្រុកសៀម និងបាត់ដំបងនោះ បើយោងតាមកំណត់ហេតុរបស់ជនជាតិអង់គ្លេស John Bowring ដែលសរសេរនៅឆ្នាំ១៨៥៧ ថាមានការចុះសន្ឋិសញ្ញារវាងអង់គ្លេសនិងសៀមស្ដី អំពីការអនុញ្ញាតឲ្យជនជាតិអង់គ្លេស មករស់នៅនិងធ្វើជំនួញនៅស្រុកសៀមដោយឲ្យមានការការពារ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើជំនួញផ្សេងៗពីរដ្ឋាបាលបាងកក (រាជាណាចក្រសៀម)។ នៅក្នុងសន្ឋិសញ្ញានោះ មានសន្ឋិសញ្ញាបន្ថែម មួយដែលអនុញ្ញាតឲ្យជនជាតិកូឡា (ភូមា) អាចមករស់នៅនិងធ្វើជំនួញបាននៅស្រុកសៀម (Bowring 1969: 212-247)។

ដោយមានការអនុញ្ញាតដូច្នោះហើយ នៅទសវត្ស១៨៨០ មានជនជាតិកូឡា ជាច្រើនបាន មករស់នៅ និងធ្វើជំនួញនៅភាគឦសាននៃស្រុកសៀម។ បើយោងតាម Herbert Warington Smyth ដែលបានធ្វើដំណើរមកស្រុកសៀម និងខ្មែររយៈពេល៥ឆ្នាំ (១៨៩១ដល់ ១៨៩៦) បានសរសេរថានៅទសវត្ស១៨៩០ មានជនជាតិកូឡាជា ច្រើននៅស្រុកសៀមនិងនៅតំបន់ប៉ៃលិនដែលជាកន្លែងមានត្បូងមានតម្លៃដ៏ច្រើន (Smyth 1898) (រូបលេខ១)។សូមបញ្ជាក់ ថាមុននឹងមានសន្ឋិសញ្ញាបារាំងនិងខ្មែរនៅឆ្នាំ១៩០៧ តំបន់ប៉ៃលិន (បាត់ដំបង) ស្ដិតនៅក្រោមការគ្រប់គ្រងរបស់សៀម ដែលពេលនោះហើយមានជនជាតិកូឡាមករស់នៅនិងប្រកបជំនួញតាមរយៈការអនុញ្ញាតរបស់សន្ឋិសញ្ញាអង់គ្លេស និងសៀមដូចបានរៀបរាប់ខាងលើ។ តាមតួរលេខនៅឆ្នាំ១៩៣១ បញ្ជាក់ថាមានជនជាតិភូមាប្រហែល៦៣ភាគរយយ៉ាងហោច ណាស់ប្រមាណ៣០០០នាក់បានមករស់នៅ និងជីកត្បូងនៅប៉ៃលិន (Blanadet 1970: 350) (រូបលេខ២)។

តាមរយៈជំនួញ និងការមករស់នៅបាត់ដំបង (ប៉ៃលិន) នោះហើយដែលមាន គ្រួសាររបស់ពួកគេខ្លះបានមកទស្សនាអង្គរ ហើយបានចារអក្សរលើសសរនៅអង្គរវត្ត និងនៅព្រះអង្គ ងោកជាឧទាហរណ៍ស្រាប់។

រូបលេខ១. ជនជាតិកូឡាជិះសេះ (ប៉ៃលិន) @ Smyth, 1898

រូបលេខ២. ទិដ្ឋភាពរកត្បូងនៅប៉ៃលិន @ Blanadet, 1970

អក្សរថ្មភូមានៅអង្គរវត្ត

អក្សរថ្មភូមានៅអង្គរវត្ត គឺគេចារនៅលើសសរ ក្បែរកន្លែងដែលមានតម្ដល់ព្រះពុទ្ធរូបនៅរួតព្រះពាន់ (រូបលេខ៣)។ អក្សរថ្មនេះមាន៥បន្ទាត់ ដែលបន្ទាត់ទី១មានចុះកាលបរិច្ឆេទជាឆ្នាំចុល្លសករាជ (ចុល្លសករាជជាឆ្នាំដែលបង្កើតនៅភូមា បើគិតជាគ្រិស្តសករាជត្រូវបូក ថែម៦៣៨ឆ្នាំ) គឺឆ្នាំ១២៨៨ ត្រូវនឹងគ.ស.១៩២៦។ ហើយនៅបន្ទាត់បន្តបន្ទាប់គ្រាន់តែរៀបរាប់អំពីឈ្មោះក្រុមគ្រួសាររបស់អ្នកចារដែលមកពីបាត់ដំបង (រូបលេខ៤)។ សូមសម្រួលជាភាសាខ្មែរតាមការប្រែរបស់អ្នកស្រាវជ្រាវភូមា

ថ្ងៃសៅរ៍ទី១ ខែមិថុនា ឆ្នាំ១២៨៨ (na yone la souk) ។

ឈ្មោះ Lone Kone Na រស់នៅបាត់ដំបង (Watapoung)

Maung Htun Lu ប្រពន្ធគាត់ឈ្មោះ Mal Sitt កូនប្រុសគាត់ឈ្មោះ

ប្រពន្ធឈ្មោះ Ma Eain ក្មួយស្រីឈ្មោះ Mal Kyin និងឈ្មោះ

Maung Htun Sein និងកូនស្រីឈ្មោះ Ma Thein Khin ។

រូបលេខ៣. ស្តម្ភនៅព្រះពាន់

រូបលេខ៤. អក្សរចារឹកភូមា

 

អក្សរថ្មភូមានៅព្រះអង្គងោក

អក្សរថ្មភូមានៅព្រះអង្គងោក គឺគេចារនៅសន្លឹកសីមានៅព្រះវិហារព្រះអង្គងោក ក្បែរប្រាសាទបាយ័ន្តក្នុងបរិវេណអង្គរធំ (រូបលេខ៥ និង៦)។ អក្សរថ្មនេះមាន ៤បន្ទាត់ (រូប លេខ៧)។ បន្ទាត់ទី១ មានចុះកាលបរិច្ឆេទឆ្នាំ១២៦២ ជាឆ្នាំចុល្លសករាជ (ត្រូវនឹងគ.ស.១៩០០) ។ បន្ទាត់ទី២ មានចារ “ឈ្មោះ U Aye Ko Taw” (ប្រហែល ជាឈ្មោះអ្នកចារ)។ បន្ទាត់ទី៣ ចារថាគាត់ “បានមកដល់” និងបន្ទាត់ទី៤ គឺជា ឈ្មោះថ្ងៃខែនៃភូមា “ថ្ងៃទី៨ Ta Paung La Sann”(ដែលមានន័យថាថ្ងៃពេញបូណ៌មី Ta Paung) នៅក្នុងខែមីនា។

រូបលេខ៥-៦. ព្រះអង្គងោក និងអក្សរថ្មលើសន្លឹកសីមា (@ ឡេង សុីរ៉ង់)

រូបលេខ៧. អង្គរធំ, របាយការណ៍ ២០០៣ (@ អាជ្ញាធរអប្សរា)

ឯកសារយោង

Abdoul-Carime, Nasir & Mikaelian, Grégory, 2011 (2), “Angkor et L’Islam: note sur la stèle arabe du Bhnaṃ Pākhaeṅ (K.1081)”, Péninsule (63), Paris, pp. 5-59.

Blanadet, Raymond, 1970, “Païlin: une région du Cambodge en voie de mutation”, Cahier d’outre-mer (92), Paris, pp. 353-378.

Bowring, Sir John (1857), 1969, The Kingdom and People of Siam (vol.2), Oxford University Press/Duang Kamol Book House: Kuala Lumpur.

Groslier, Bernard Philippe (1958), 2006, Angkor and Cambodia in the sixteenth century: According to Portuguese and Spanish Sources, Translated from French version by Michael Smithies, Orchid Press.

Smyth, H. Warington, 1989, Five Years in Siam: from 1891 to 1896 (vol.2), London.

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved