• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ស្ពានទ័ព

ដោយ អុឹម សុខរិទ្ធី

កាលពីជំនាន់ដែលរាជធានីអង្គរជាមណ្ឌលនៃអាណាចក្រដ៏ធំនោះ ទីតាំងសំខាន់ជិតឬឆ្ងាយតែងភ្ជាប់ខ្លួនមក មណ្ឌលនេះតាមបណ្តាញគមនាគមន៍ស្អេកស្កះ។ ក្នុងនោះមានថ្នល់ធំឬតូច។ ជាទូទៅថ្នល់គេតែងលើកខ្ពស់បន្តិច ចៀសវាងមិនឱ្យទឹកលិចបាននៅរដូវវស្សា។ ឧទាហរណ៍ ផ្លូវដែលចេញពីអង្គរទៅសម្បូណ៌ព្រៃគុក (ឦសានបុរ) ដោយ កាត់តាមរលួស (ហរិហរាល័យ) និងកំពង់ក្តី។ នៅចំណុចខាងក្រោយនេះ យើងអាច ឃើញស្ពានធំល្មមមួយនៅកណ្តាលទី ប្រជុំជន ហើយដែលគេបានជួសជុលនៅទសវត្ស១៩៦០។ ឧទាហរណ៍មួយទៀត គឺផ្លូវ ដែលចេញពីអង្គរទៅវាលរាបនៃ ទន្លេ មេណាម ជាពិសេសកាត់តាមចំណុចប្រាសាទស្តុកកក់ធំ (ខេត្តស្រះកែវ, ថៃឡង់ដ៍ សព្វថ្ងៃ)។

ស្ពានទ័ព

ស្ពានទ័ព

រចនាសម្ព័ន្ធតាមបណ្តាញផ្លូវនានាមានច្រើនបែបយ៉ាង។ ឯសំណង់ដែលយើងអាចឃើញនៅឡើយ (ដោយសារ សាងពីថ្ម) គឺសាលាសំណាក់ជាច្រើន ព្រមទាំងហោបន់ស្រន់នៃមន្ទីរពេទ្យ និងសំណង់រក្សាទឹកជាច្រើនដែរ។ ចំពោះ រចនាសម្ព័ន្ធផ្ទាល់របស់ផ្លូវនីមួយៗវិញ គឺស្ពានដែលយើងឃើញនៅសេសសល់មួយចំនួន។

ស្ពានគេសាងនៅតាមបណ្តោយផ្លូវដើម្បីបញ្ចៀសទឹកជន់ និងបើកទឹកឲ្យហូរតាមសម្រួលចុះទៅត្បូង។ ស្ពានទាំងនោះសាងអំពីថ្ម ដែលមាំ ហើយវិចិត្រផង។ ស្ពានមានទំហំផ្សេងៗគ្នា។ បណ្តោយមានចាប់ពី៦,៥០ម. ដល់១៤៩ម.។ ទទឹងមានពី៤ម.ដល់១៤,៥០ម. និងរន្ធត្រដេវមានចាប់ពី៣ដល់៣៤។ កម្ពស់មានប្រមាណ២ឬ៣ម.ឡើងទៅដល់ ១០ម.។ មកទល់សព្វថ្ងៃយើងប្រទះឃើញស្ពានចំនួន១០០ហើយ។ ក្នុងចំណោមនោះ ស្ពានទ័ពដែលនៅតាមបណ្តោយ ផ្លូវពីអង្គរទៅភិម័យមានទំហំធំជាងគេបង្អស់ ។ ស្ពាននេះមានបណ្តោយ១៤៩ម. ទទឹង១៤,៥០ម. និងរន្ធត្រដេវ២៥ ព្រមទាំងកម្ពស់ជាង ១០ម.។ ស្ពាននេះស្ថាបនាពីថ្មបាយក្រៀមស្ទើរទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់។ សព្វថ្ងៃបង្កាន់ដៃនាគនិងជើងទម្រនៅសល់តែបំណែកខ្លះៗប៉ុណ្ណោះ។ រីឯក្បាលនាគវិញបាត់សូន្យហើយ។ សសរស្ពានខ្លះទទួលការសឹករិចរិលខ្លាំង ដែលនឹងអាចជ្រុះធ្លាក់ដោយផ្នែកៗក្នុងពេលណាមួយ។ ស្ពានទ័ពនៅប្រើប្រាស់ពេញបន្ទុក ដល់សព្វថ្ងៃ ប៉ុន្តែនៅពេលគេជួសជុលស្តារផ្លូវជាតិលេខ៦៨ ដោយលប់ដីក្រហមពីលើកម្រាលថ្មនៃស្ពាន។

លេខកូអដោណេភូមិសាស្ត្រៈ ៣៤១៧៩៨/១៥៣៧៣៥៥, ភូមិជើងទាន, ឃុំជើងទាន, ស្រុកចុងកល្ប, ខេត្តឧត្តរមានជ័យ។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved