• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ទិញដូរ

ដោយ ភាជ និមល់ នឹង អាំង ជូលាន

ក្នុងភាសាខ្មែរបច្ចុប្បន្នមានពាក្យថា «ដោះដូរ» ដែលស្តាប់មួយភ្លែតទៅហាក់ដូចជាមានន័យថាយកអ្វីមួយទៅដូរនឹងអ្វីមួយទៀតក្នុងស្ថានភាពទាល់ច្រក ៖ ដោះអលង្ការអ្វីមួយពីខ្លួនទៅដូរនឹងវត្ថុអ្វីមួយទៀតដែលត្រូវការចាំបាច់។ ប្រការនេះកើតមានឡើងជាញឹកញាប់នៅពេលស្រុកមានវិបត្តិ។ ឧទាហរណ៍ដូចជានៅក្នុងរបបខ្មែរក្រហមជាដើម អ្នកក្រុងដែលគេជន្លៀសទៅជនបទ ខ្លះយកចិញ្ចៀន ឬខ្សែកដែលខំទុកលួចលាក់ចេញទៅដូរយកអង្ករពីអ្នកស្រុក «មូលដ្ដាន» ដើម្បីដោះស្រាយបញ្ហាម្ហូបអាហារបានមួយគ្រាៗ។

បើកុំប្រើពាក្យថា «ដោះដូរ» ហើយគ្រាន់តែថា «ដូរ» ខ្លីដូច្នេះវិញ ន័យនោះលែងធ្ងន់ធ្ងរហើយ គ្រាន់តែថាមិនប្រើអាជ្ញាកណ្តាលហៅថា «ប្រាក់» (ជាក្រដាសឬជាកាក់) ឬ «លុយ» ទេ គឺយកវត្ថុមួយទៅដូរវត្ថុមួយទៀត។ ប្រការនេះមាននៅសល់តិចតួចណាស់ នាបច្ចុប្បន្ន បើនិយាយពីការដូរក្នុងកម្រិតមួយដែលដឹងឮគ្រប់គ្នា ហាក់ដូចជាគេគោរពតាមតារាងអ្វីមួយដូច្នោះ។ ទីនេះយើងខ្ញុំសូមបង្ហាញឧទាហរណ៍មួយនៃការដូរស្រូវជាមួយស្ករត្នោត។

ស្ករត្នោតដូរជាមួយស្រូវដែលលើកយកមកបង្ហាញនេះ ជាមុខរបរបន្ទាប់បន្សំនៅក្នុងគ្រួសារមួយ ក្រោយពីធ្វើស្រែរួចរាល់។ អ្នកធ្វើស្ករនោះរស់នៅភូមិដូនស, ឃុំដូនស, ស្រុកស្វាយជ្រុំ, ខេត្តស្វាយរៀង ហើយយកមកដូរស្រូវដល់ភូមិទួលតារី, ឃុំច្រេស, ស្រុកមេសាង, ខេត្តព្រៃវែង។ មុខរបរនេះ អាចជួយដោះស្រាយជីវភាពគ្រួសារនោះបានមួយកម្រិតដែរ។

ស្ករត្នោតនេះគេចាក់ជាផែនធំៗ ក្នុងមួយផែនទម្ងន់ប្រមាណកន្លះគីឡូក្រាម ហើយចងស្រាក់នឹងស្លឹកត្នោត។ មួយស្រាក់មានស្ករ១០ផែន (រូបលេខ១)។ គេដាក់ស្ករត្នោតពេញលើរានខាងក្រោយម៉ូតូបានចំនួនរវាង២០ស្រាក់ ហើយមានទាំងកូនល្អីតូចមួយដែលគេហៅថា «ខ្មុង» (អ្នកស្រុកខ្លះហៅថា «ខ្ញឹង») និងមានការ៉ុងសម្រាប់ដាក់ស្រូវទៀតផង (រូបលេខ២)។ គេត្រូវក្រោកតាំងពីព្រលឹម ដឹកស្ករត្នោតទៅលក់តាមភូមិស្រុកនានា ដោយស្រែកពពាយនាយនៅតាមផ្លូវហូរហែពីភូមិមួយទៅភូមិមួយ តាំងពីខេត្តស្វាយរៀងរហូតមកដល់ខេត្តព្រៃវែងនេះ។ នៅតាមផ្លូវ គេជិះម៉ូតូយឺតៗល្មម និងស្រែកពពាយនាយខ្លាំងៗថា «ស្ករត្នោតអ្ហើយស្ករត្នោត»។ កាលបើឮសូរសម្លេងពពាយនាយល្វើយៗពីចម្ងាយដូច្នោះ អ្នកស្រុកដែលមានបំណងចង់ទិញក៏រង់ចាំ។ លុះអ្នកលក់មកដល់មុខផ្ទះ ក៏ស្រែកហៅឲ្យឲ្យចូលមកក្នុងរបងផ្ទះខ្លួន ហើយនិយាយចរចារតថ្លៃទៅ (រូបលេខ៣)។ បើអ្នកទិញគេឲ្យជាលុយក៏អ្នកលក់យក តែបើអ្នកទិញឲ្យជាស្រូវក៏អ្នកលក់យកដែរ។ ដោយសារអ្នកនៅជនបទសម្បូណ៌តែស្រូវ ដ្បិតពេលនោះជារដូវទើបតែប្រមូលផលពីស្រែរួចរាល់ ទើបគេច្រើនតែដោះដូរគ្នាជាស្រូវ។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

តារាងនៃការដោះដូរគឺស្ករត្នោតមួយស្រាក់មាន១០ផែន ដូរយកជាស្រូវបាន៥ខ្មុង (រូបលេខ៤)។ ស្រូវ៥ខ្មុងឬ៥ខ្ញឹងនេះ ស្មើនឹង២តៅឬ១ថាំង។ អ្នកលក់ស្ករត្នោតនោះដឹកយកស្រូវបន្តដំណើរទៅមុខទៀត។ ស្ករចេះតែរលស់ ឯស្រូវក៏ចេះតែកើនស្របគ្នាដែរ (រូបលេខ៥)។ ការដោះដូរនោះចេញពីកន្លែងមួយទៅកន្លែងមួយទាល់តែអស់ស្ករត្នោតពីម៉ូតូ ព្រោះអ្នកទិញច្រើនតែត្រូវការត្រឹមមួយឬពីរស្រាក់ប៉ុណ្ណោះ។

រូបលេខ៥

រូបលេខ៥

រូបលេខ៤

រូបលេខ៤

ឥឡូវគួរនិយាយអំពីពាក្យខ្លះនៅសម័យបុរាណបន្តិច។ ក្នុងសិលាចារិកនានា គេប្រទះឃើញពាក្យ ៖

តុរ ~ ត្វរ ~ តោរ ដែលសព្វថ្ងៃសរសេរជា «ដូរ» តែន័យវិញពុំទូលំទូលាយដូចឥឡូវឡើយ គឺថាទាល់តែថ្នូរ(ថ្ន្វរ)ដែលនឹងបានមកវិញនោះនៅក្នុងវិស័យតែមួយជាមួយគ្នា។ ឧទាហរណ៏ក្នុងសិលាចារិក K. 105 យើងឃើញគេយកខ្ញុំ (អ្នកបម្រើ) ម្នាក់មកដូរនឹងខ្ញុំម្នាក់ទៀតដើម្បីដាក់ឲ្យនៅបម្រើព្រះ។ នៅសិលាចារិក K.105 ឬ K. 222 ក៏មានរឿងនេះដូចគ្នា។ បើនៅសិលាចារិក K.257 វិញ ឃើញមានការដូរដីមួយកន្លែងជាមួយដីមួយកន្លែងទៀត ដើម្បីយកទៅសាងបូជនីយស្ថានមួយ។ ដូច្នេះ «ដូរ» នៅបុរាណកាល បើមនុស្សគឺដូរនឹងមនុស្ស បើដីគឺដូរនឹងដី។ល។

ជាវ ~ ជាហ្វ ~ ជៅ ~ ជៅវ ~ ជោវ គឺជាពាក្យដែលសព្វថ្ងៃយើងថា «ជាវ» (ច្រើនសំដៅថាទិញវត្ថុអ្វីមួយសម្រាប់ដាក់វត្តឬប្រគេនព្រះសង្ឃ)។ ពាក្យនេះគេប្រទះនៅច្រើនកន្លែងណាស់។ ឧទាហរណ៏ក្នុងសិលាចារិក K. 178 មានប្រើពាក្យនេះក្នុងការទិញដីដោយយកក្របីពីរនឹមធ្វើជាថ្នូរ, K. 352 និយាយពីការទិញស្រែដែលយកក្របីមួយដំរីមួយព្រមទាំងអ្វីៗផ្សេងទៀតជាថ្នូរ, K. 910 និយាយពីការទិញស្រែមួយផ្នែកដោយយកស័ង្ខមួយ (ធ្វើពីលោហៈមានតម្លៃ ?) ប្រើជាថ្នូរ, K. 41 និយាយពីការទិញស្រែច្រើនកន្លែងដែលប្រើថ្នូរផ្សេងៗ ហើយដែលក្នុងនោះមានកំណាត់សំពត់មានតម្លៃផង។

រីឯពាក្យថា «ទិញ» ដូច្នេះតែម្តងក៏សម្បូណ៌ណាស់ដែរ តែសម័យនោះគេសរសេរជា ទុញឬ ទ្វញ។ ពាក្យ ទំនុញ (គឺ «ទំនិញ») ក៏មាន។ ពាក្យ ទុញ ~ ទ្វញ នេះមានន័យដូចគ្នានឹងពាក្យ ជាវ ខាងលើដែរ។ សិលាចារិក K. 225 មាននិយាយពីការទិញអ្នកបម្រើស្រីប្រុសដោយប្រើវត្ថុផ្សេងៗជាថ្នូរ មានកំណាត់សំពត់នឹងខ្សែក្រវាត់ធ្វើពីលោហៈមានតម្លៃជាដើម។ K.258 និយាយពីស្រែមួយកន្លែងដែលទិញដោយប្រើចិញ្ចៀន, ផ្តិលប្រាក់, កន្ថោរ, ភាជន៍។ល។ជាថ្នូរ។

បើយើងមើលសំណេរអ្នកការទូតចិនឈ្មោះជីវតាក្វាន់ ដែលមករាជធានីអង្គរនៅចុងស.វ.ទី១៣វិញ គឺបើទិញឥវ៉ាន់ធម្មតាក្នុងជីវិតរាល់ថ្ងៃ គេប្រើស្រូវ, អង្ករ, ធញ្ញជាតិផ្សេងៗ ឬរបស់មកពីស្រុកចិនខ្លះជាថ្នូរ បើក្នុងជំនួញធំៗទើបប្រើមាសឬប្រាក់។

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved