• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

គី

ដោយ ព្រាប ចាន់ម៉ារ៉ា

«គី» ជាសត្វប្រភេទកំពឹសរស់ក្នុងទឹកសមុទ្រ មានទំហំតូចល្អិតនិងទន់ជាងកំពឹសទឹកសាប ហើយអ្នកស្រុកនៅតាមតំបន់សមុទ្រហៅថា «កូនគី» (រូបលេខ១-២)។ គីដែលខ្ញុំនឹងនិយាយនេះគឺនៅភូមិថ្នល់ក្របី (សព្វថ្ងៃគេនាំគ្នាហៅថាប៉ាក់ខ្លង) ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

គីសម្បូណ៌ខ្លាំងនៅរវាងខែកក្កដា ហើយគេអាចរកបានច្រើននៅពេលព្រឹក ដោយប្រើឧបករណ៍ម្យ៉ាងហៅថា «ឈឹប» ធ្វើពីស្បៃមុងនីឡុងនិងមានដងឫស្សីពីរដើម (រូបលេខ៣)។ គេរុញឈឹបទៅមុខដោយដាក់ដងខ្វែងគ្នានៅផ្នែកគល់ និងកន្ធែកដងបើកមុខឲ្យធំនៅផ្នែកខាងចុង ជ្រមុជចុះទៅក្នុងទឹកជម្រៅត្រឹមទ្រូង (រូបលេខ៤) ដោយបន្លាយថ្នក់ស្បៃមុងក្នុងទឹកទៅក្រោយ។ លុះរុញតាមបណ្តោយឆ្នេរបានឆ្ងាយបន្តិចទៅ គេក៏លើកឈឹបឡើង គោះឲ្យកូនគីធ្លាក់ចុះទៅខាងថ្នក់ (រូបលេខ៥) ហើយបើឃើញថាបានច្រើនគួរសម គេក៏យកខ្សែចងខណ្ឌឲ្យកូនគីនោះនៅក្នុងថ្នក់ខាងចុងកុំឲ្យអណ្តែតចេញ រួចក៏រុញ ឈឹបតទៅទៀត។ កាលណារុញបានគីច្រើន ធ្ងន់ពិបាករុញតទៅទៀត គេក៏ចងមាត់ស្បៃមុងនោះលើកយកគីមកទុកម្តង (រូបលេខ៦-៧)។ កូនគីជាប់ក្នុងថ្នក់ឈឹបនោះ មានច្រើនទៅតាមកម្លាំងអ្នកនេសាទ គឺបើអ្នកណាខ្លាំងអាចរុញម្តងបានរហូតដល់២០-៣០គីឡូ បើអ្នកមានកម្លាំងល្មមៗក៏បានរវាង១០-២០គីឡូដែរ (រូបលេខ៨-៩)។ គេចាក់គីទៅក្នុងចានដែកធំៗ (រូបលេខ១០) រួចហើយអង្គុយរើស យកសំរាម ឬកូនត្រី និងសត្វល្អិតផ្សេងៗចេញឲ្យស្អាត (រូបលេខ១១)។

រូបលេខ៣

រូបលេខ៣

រូបលេខ៦

រូបលេខ៦

រូបលេខ៩

រូបលេខ៩

រូបលេខ៤

រូបលេខ៤

រូបលេខ៧

រូបលេខ៧

រូបលេខ១០

រូបលេខ១០

រូបលេខ៥

រូបលេខ៥

រូបលេខ៨

រូបលេខ៨

រូបលេខ១១

រូបលេខ១១

គីស្រស់ៗដែលរកបានភ្លាមៗមក គេអាចយកមកធ្វើជាម្ហូប ដោយលាយនឹងពងទា ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ចៀនជាបន្ទះៗ។ គេទទួលទានគីចៀនផ្ទាប់នឹងបន្លែខ្លះ ដូចជាស្ពៃបូកគោជាដើម ហើយជ្រលក់ទឹកត្រីផ្អែម ឬទឹកត្រីកោះកុង (ទឹកត្រីលាយជាមួយម្ទេសនិងមើមខ្ទឹមបុក) ឃើញថាមានរសជាតិឈ្ងុយឆ្ងាញ់ពិសាម្យ៉ាងដែរ (រូបលេខ១២)។ សារសំខាន់របស់គី គឺគេយកមកធ្វើ «គី» ឬហៅថា «ផ្អកគី» (អ្នកនៅតំបន់ខ្លះហៅថា «កាពិ»)។ គេយកកូនគីនោះមកលាយអំបិលម៉ត់ ហើយផ្អាប់ទុកមួយយប់ឡើងពណ៌ស្ទើរស្វាយ (រូបលេខ១៣) រួចយកមកដាក់ហាលថ្ងៃពេញមួយថ្ងៃទៀត (រូបលេខ១៤-១៦)។ បន្ទាប់ពីហាលថ្ងៃរួចហើយ គេយកទៅបុកញុមៗក្នុងត្បាល់ឲ្យទក់បន្តិច រួចទើបញាត់ទុកក្នុងក្រឡផ្សេងៗ (រូបលេខ១៧- ១៨)។ គីនេះទុកកាន់តែយូរកាន់តែងំឆ្ងាញ់ ហើយអាចយកទៅធ្វើជាគ្រឿងម្ហូបផ្សេងៗ ឬសម្រាប់ទទួល ទាននឹងម្ជូរទាំងឡាយក៏បាន។

រូបលេខ១២

រូបលេខ១២

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៨

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved