• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

គ្រុះ

ដោយ អាំង ជូលាន

សព្វថ្ងៃនេះ ភាជន៍ឬប្រដាប់សម្រាប់ដាក់ទឹកបន្តិចបន្តួច ល្មមកាន់ ឬយួរបាន មានច្រើនបែបច្រើនសណ្ឋានណាស់ ជាពិសេសបើធ្វើអំពីវត្ថុធាតុដែលចម្រាញ់ចេញពីរ៉ែអ្វីមួយដោយឧស្សាហកម្មទំនើប ឧទាហរណ៍ ដែក, អាលុយមីញ៉ូម, សំណប៉ាហាំង និងជ័រគ្រប់បែបយ៉ាង ដែលកើតឡើងដោយចម្រាញ់ប្រេងកាត ហៅថាប្លាស្ទិក។ ជាទូទៅវត្ថុទាំងនេះលុកលុយទីផ្សារគ្រប់ទិសទីទៅហើយ រីឯការប្រើប្រស់នៅតាមក្រុង, ស្រុកផ្សារ ឬជនបទដាច់ស្រយ៉ាលក្តី ក៏យើងឃើញថាមានទូទៅដែរ។ ដែលក្លាយទៅជាការកម្រនោះ គឺការប្រើប្រាស់ភាជន៍ដែលធ្វើពីរុក្ខជាតិ។ ក្នុងចំណោមវត្ថុដែលកាន់តែបាត់បង់ស្ទើរអស់ទៅហើយនោះ យើងឃើញមាននៅសល់ការប្រើក្បង់ ដែលអាចប្រទះឃើញនៅតំបន់ណាដែលសម្បូណ៌ទៅដោយព្រៃទ្រាំង ដូចជាតំបន់ខ្លះក្នុងខេត្តក្រចេះ និងតំបន់ខ្លះទៀត ដែលសព្វថ្ងៃនៅក្នុងខេត្តព្រះវិហារខ្លះ ខេត្តស្ទឹងត្រែងខ្លះ។ នៅជំពូកទី១ លេខរៀងទី១ ខ្ញុំបានបង្ហាញម្តងហើយអំពីរបៀបធ្វើក្បង់ដងទឹកនៅខេត្តក្រចេះ។ ឯរូបលេខ១នៅទីនេះវិញ បង្ហាញពីការប្រើប្រាស់ក្បង់ដើម្បីដងទឹកពីអណ្តូង នៅជនបទមួយនៅស្រុកថាឡាបរិវ៉ាត់។ សង្កេតតែបន្តិចទៅឃើញហើយថា ក្រៅអំពីក្បង់ដែលធ្វើពីរុក្ខជាតិសុទ្ធសាធ ពោលគឺធ្វើពីស្លឹកទ្រាំង (នៅតំបន់នេះ អ្នកស្រុកមិនហៅថាទ្រាំងទេ តែហៅថា «ក្ជែង») នោះ ប្រដាប់សម្រាប់រក្សា ដង យួរ ទាំងអម្បាលម៉ាន សុទ្ធសឹងតែដែកនិងជ័រ។ ដូច្នេះទំនៀមប្រើក្បង់ នឹងចេរកាលទៅដល់ណានោះ ខ្ញុំពុំហ៊ានទស្សន៍ទាយឡើយ គ្រាន់តែនឹកក្នុងចិត្តដោយស្តាយថា ប្រហែលជាមិនយូរមិនឆាប់...។ បានជាឃើញក្បង់មានប្រើប្រាស់នៅតែតំបន់ខ្លះៗបន្តិចបន្តួចនេះ គឺមកពីបរិស្ថានតែម្តង ដ្បិតទីដែលនិយាយនោះសម្បូណ៌ទៅដោយព្រៃទ្រាំង។

រូបលេខ១

រូបលេខ១

បើពោលពីបរិស្ថាននេះ យើងដឹងថាដើមឬស្សីតែងមាននៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា តំបន់ខ្លះក៏សម្បូណ៌ហូរហៀរ ឯឬស្សីនោះមានប្រភេទច្រើនបែបយ៉ាង តំបន់ខ្លះទៀត ទោះបីជាពុំសម្បូណ៌ហូរហៀរ ហើយឬស្សីពុំមានគ្រប់ប្រភេទ ក៏គង់មានឬស្សី ពុំដែលអត់ឡើយ។ ហេតុនេះហើយបានជាភាជន៍ធ្វើពីឬស្សីមួយសម្រាប់ដង, រែក និងរក្សាទឹក ហៅថា «គ្រុះ» ពីមុនមកមានពាសពេញទូទៅក្នុងប្រទេសកម្ពុជា (រូបលេខ២)។ ភាជន៍នោះរាងរៅទូទៅ, ទំហំ, កម្ពស់កំព ប្រហាក់ប្រហែលគ្នានឹងកញ្ជើដែរ ប៉ុន្តែគេតែងលាបលនដោយជ័រចុងនិងជ័រទឹកជានិច្ច ដើម្បីដាក់ទឹកទៅ ទឹកនោះមិនលិចចេញមកក្រៅ (គេតែងនិយាយថា ដើម្បីឲ្យ «គត់ទឹក», រូបលេខ៣)។

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

រីឯបាតវិញ ខុសពីបាតកញ្ជើស្រឡះដែរ គឺថាពុំមានជើងរាងជាបន្ទះគែមពាត់គ្រប់ជ្រុងនោះទេ តែជើងគ្រុះនេះជាឈើពីរដែលគេខ្វែងគ្នា ហៅថា «ជើងគ្រុះ» (រូបលេខ៤) ដល់ពេលដាក់មញ្ឈរទៅ អ្វីនៅលើជើងនោះទាំងអស់ ធ្វើឲ្យផ្នែកបាតនៃតម្បាញឬស្សីនោះមានសោភ័ណក្រៃលែង ដ្បិតសមគ្នាជាមួយក្អេងដែលប៉េងបន្តិចនោះផង (រូបលេខ៥-៦)។

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

ការធ្វើគ្រុះនេះ ជាការងារមនុស្សប្រុស តាំងពីច្រៀក និងបិតឬស្សី (រូបលេខ៧-៨) រហូតដល់ចប់។ ដែលត្រូវប្រយ័ត្នប្រយែងខ្លាំងនោះ គឺការ «កបត» (រូបលេខ៩) ដ្បិតបើយើងកមិនស្រួល តម្បាញដែលនឹងរីកបន្តបន្ទាប់ទៅនោះ នឹងវៀច មិនស្មើគ្នា ពុំប្រក្រតី។ ឲ្យតែកបានត្រឹមត្រូវហើយ គ្រុះនឹងចេញជារូបរាងតាមដំណើរធម្មតា (រូបលេខ១០-១១)។

រូបលេខ៨

រូបលេខ៨

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ១១

រូបលេខ១១

រូបលេខ១០

រូបលេខ១០

ដូចពោលពីលើមកហើយថា ពីមុនមកនៅទីណាក៏ខ្មែរស្គាល់គ្រុះ ហើយប្រើប្រាស់វត្ថុនេះជាទូទៅដែរ ដូច្នេះហើយបានជាយើងឃើញថា គ្រុះនេះ ជួនកាលឲ្យឈ្មោះទៅទ្រង់ទ្រាយភូមិសាស្ត្រ ឧទាហរណ៍ បរិស្ថានធម្មជាតិមួយនៅខាងជើងប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ) មានឈ្មោះថា «បឹងជើងគ្រុះ» ដោយសារទឹកនោះនៅរដូវប្រាំងចេញរាងខ្វែងគ្នាដូចជើងគ្រុះ។ ជួនកាលទៀត ពាក្យ “គ្រុះ” នេះមានរហូតទៅដល់ស្ថាប័នធំ ៖ នៅសម័យកណ្តាល មុខមន្ត្រីបួននាក់ដែលហៅថា «ចតុស្តម្ភ» នោះ ក៏គេប្រៀបទៅនឹង “ជើងគ្រុះ” ដែរ (នៅរូបលេខ៥-៦អម្បាញ់មិញ ភ្នែកយើងមើលទៅឃើញថា មុមទាំងបួននៃជើងគ្រុះ ទ្រទម្ងង់អ្វីៗទាំងអស់ដែលជាប់នឹងគ្រុះនោះទាំងស្រុង)។

តាមពិតទៅ រូបពីលេខ៧ដល់ខ១១ បង្ហាញពីការធ្វើគ្រុះតាមការស្នើឲ្យធ្វើសាកល្បង ដើម្បីចង់ដឹងពីការចងចាំក្នុងសិប្បកម្មមួយ ដែលស្ទើរតែអាចពោលថា បាត់បង់ទៅហើយពីប្រទេសកម្ពុជានាបច្ចុប្បន្ននេះ។ ករណីគ្រុះនេះបង្ហាញថា ទោះបីជាបរិស្ថាននៅមានអំណោយផង ពោលគឺឬស្សីនៅមានច្រើននៅឡើយ ក៏មរតកអរូបីខ្លះអាចនឹងរលាយរលត់ ដោយសារវត្ថុផលិតស្រាប់ក្នុងទម្រង់ជាឧស្សាហកម្មចូលវាយលុកនៅតាមទីផ្សារ។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved