• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

នំលាជ

ដោយ អៀង យ៉ន

យើងស្គាល់គ្រប់គ្នាហើយអ្វីដែលហៅថាលាជ ពោលគឺគ្រាប់ធញ្ញជាតិ ពិសេសស្រូវដែលគេយកទៅលីងឲ្យផ្ទុះ ធ្វើឲ្យគ្រាប់អង្ករក្នុងនោះរីកចេញមក មើលទៅមានសណ្ឋានជាផ្កា។ ឯស្រូវនោះគេរើសយកខ្សាយឬដំណើប អាស្រ័យទៅតាមការប្រើប្រាស់។ បើយកទៅសម្រាប់បាចចោលទៅលើដីពេលហែសព ហៅថា «ប្រាយលាជ» នោះ គឺច្រើនយកស្រូវខ្សាយ។ ក្រៅពីនេះក្នុងពិធីផ្សេងៗយើងតែងឃើញមានលាជដែរ ដែលគេដោតជាចង្កាក់ប្រើក្នុងរណ្តាប់អ្វីមួយ ឧទាហរណ៍ នៅក្នុងរណ្តាប់ម៉្យាងហៅថា «ព្រលឹងស្រូវ» ជាដើម (រូបលេខ១)។ បើយកទៅធ្វើជានំវិញ គេតែងយកស្រូវដំណើបមកប្រើ។

រូបលេខ១

រូបលេខ១

នៅទីនេះខ្ញុំសូមលើកតែនំម៉្យាងហៅថា “នំលាជ” មកបង្ហាញ។ មើលទៅនំនេះ ប្រហែលជាគេស្គាល់ទូទៅពេញប្រទេសកម្ពុជាដែរ តែទោះជាយ៉ាងនេះក្តី ក៏ប្រហែលជាការនិយមខ្លាំងពិសេសលើសគេនៅតំបន់នេះ ឬតំបន់នោះ។ ដែលខ្ញុំបានឃើញថាជាតំបន់ពិសេសមួយដែរនោះ គឺនៅតាមភូមិខ្លះក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ជាពិសេសនៅភូមិឈើកាច់ និងភូមិនៅជិតៗនោះ។ ខ្ញុំឃើញថាជាមុខរបរមួយសំខាន់ដែរនៅតំបន់នោះ ព្រោះថាគេមិនត្រឹមតែធ្វើសម្រាប់លក់នៅតាមផ្សារ ឬហាងទំនិញក្នុងភូមិស្រុកផ្ទាល់ប៉ុណ្ណោះឡើយ តែគឺមានដឹកលក់ដល់ទីឆ្ងាយៗ រហូតដល់ភ្នំពេញជាដើមផង។ តាមការស៊ើបសួរទៅមនុស្សចាស់ទុំជាច្រើន (ឧទាហរណ៍ លោកតា រស់ ទួន ដែលសព្វថ្ងៃមានអាយុ៨១ឆ្នាំហើយ) យើងអាចសន្និដ្ឋានថា ប្រពៃណីធ្វើនំនេះគេនិយមខ្លាំងណាស់ ជាពិសេសពេលណាមានបុណ្យទានផ្សេងៗនៅតាមភូមិស្រុក។

ឯរបៀបធ្វើ គឺខ្ញុំបានទៅឃើញនៅផ្ទះអ្នកមីង ឃ្លោក ណុល នៅភូមិឈើកាច់។ គឺចាប់ពីឆ្នាំ១៩៨៥មកម៉្លេះ ដែលការធ្វើនំនេះលក់ក្លាយទៅជាមុខរបរមួយនៃគ្រួសារគាត់។ របៀបធ្វើនោះ គឺដំបូងឡើងគេយកស្រូវដំណើបមកលីងឲ្យផ្ទុះទៅជាលាជ ហើយបន្ទាប់មក ទើបយកលាជនោះទៅរែងយកស្រូវដែលមិនផ្ទុះ និងអង្កាមចេញ (រូបលេខ២-៣)។ លុះនៅសល់តែលាជសុទ្ធល្អហើយ (រូបលេខ៤) យកទៅបុកឬជាន់នឹងត្បាល់ឲ្យល្អិត ទើបយកមកច្របច់លាយនឹងស្ករត្នោតឲ្យសព្វ។ គេយកលាជលាយស្ករនេះទៅញាត់ឲ្យណែនក្នុងពែងមួយ ដើម្បីឲ្យចេញជារាងពែងនោះ។ តែដើម្បីឲ្យងាយស្រួលយកនំលាជចេញពីពែងបាន គេត្រូវយកស្លឹកចេកមួយបន្ទះតូចវែងមកទ្រាប់ជាមុនសិន សម្រាប់ទាញ។ ពេលបានជានំហើយ បើគ្រាន់តែទទួលទានក្នុងផ្ទះជាធម្មតា គឺមិនមានខ្ចប់វេចអ្វីឡើយ (រូបលេខ៥)។ តែបើសម្រាប់ដាក់លក់ សព្វថ្ងៃគេតែងច្រកថង់ប្លស្ទិក តាមចំនួនផ្សេងៗដែលគេកំណត់ (រូបលេខ៦)។

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

រៀបរាប់របៀបធ្វើអម្បាញ់មិញមក ឃើញថាខ្លីខ្លាំងណាស់។ នេះមកអំពីរបៀបធ្វើនោះសាមញ្ញដូច្នេះមែន ប៉ុន្តែជាមួយគ្នានេះ យើងឃើញថាភាពសាមញ្ញពុំមែនមាន័យថាគ្មានតម្លៃឡើយ ដ្បិតនិយាយពីលើមកហើយថា នំលាជជាប្រពៃណីមួយយ៉ាងចាស់នៃតំបន់នេះដែរ។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved