• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

របរដាំស្លឹកគ្រៃនៅអរិយក្សត្រ

ដោយ វ៉ាន់ វី និង សំ អេងលាង

ស្លឹកគ្រៃជារុក្ខជាតិដែលគេដាំជាទូទៅនៅតាមផ្ទះដើម្បីប្រើប្រាស់ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងការធ្វើគ្រឿងគ្រៅម្ហូបអាហារ។ ដូចយើងដឹងស្រាប់ហើយ ស្លឹកគ្រៃឲ្យក្លិនប្រហើរម៉្យាងដល់ម្ហូប ហើយម៉្យាងទៀតជាគ្រឿងកាត់ចម្អាបផង ដូច្នេះហើយបានជាគេប្រើជាគ្រឿងផ្សំក្នុងសម្ល ឬស្ងោរ ឆា ឬប្រលាក់សាច់អាំងជាដើម។ ពុំតែដូច្នោះ ជួនកាលគេប្រើស្លឹកគ្រៃនៅក្នុងឱសថបុរាណដែរ ហើយដែលគេជឿថា ជួយសម្រួលការមន្ទោបង់ទឹកមូត្រ។

និយាយមកនេះគឺស្លឹកគ្រៃជាដំណាំតាមផ្ទះ។ តែនៅតំបន់ខ្លះគេយកដំណាំស្លឹកគ្រៃធ្វើជាមុខរបបរទៀតផង។ ខ្ញុំសូមលើកឧទាហរណ៍មួយដែលឃើញនៅស្រុកអរិយក្សត្រ ដែលពុំឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ។ គេចាប់ផ្តើមដាំនៅរវាងខែវិច្ឆិកា ឬធ្នូ ហើយប្រមាណ៣ឬ៤ខែក្រោយមក ទើបគេគាស់យកទៅលក់។ តមកទៀតរង់ចាំយ៉ាងយូរ២ខែក្រោយ ក៏អាចគាស់យកទៅលក់បានម្តងទៀត។ តែចាប់ពីខែសីហាទៅទឹកចាប់ផ្តើមលិចដីចម្ការខ្លះ ហេតុនេះដំណាំស្លឹកគ្រៃត្រូវផ្អាកប្រមាណ៣ខែ។

មុននឹងដាំគេកាប់ ឬភ្ជួរដី ហើយបើយកល្អត្រូវចាំរហូតដល់ដាច់ទឹកភ្លៀងសិន ព្រោះបើពុំដូច្នោះទេ ដីស្អិតពេក។ ក្នុងមួយរណ្តៅៗគេអាចដាក់៣ទៅ៤ដើម (រូបលេខ១)។ រណ្តៅមួយទៅរណ្តៅមួយឃ្លាតគ្នាពី៣ទៅ៤តឹក ហើយដើម្បីឲ្យជួររត់ត្រង់ល្អគេប្រើខ្សែធ្វើជាបន្ទាត់ ។ ក្នុងការដាំជារបរនេះ សព្វថ្ងៃគេប្រើជីអុយរ៉េ ២ទៅ៣គ្រាប់ក្នុងមួយគុម្ពដើម្បីឲ្យស្លឹកគ្រៃបែកកូនបានល្អ។ ពេលបែកគុម្ពស្លឹកគ្រៃកើនបាន៣០ឬ៤០ដើមក៏មាន (រូបលេខ២-៣)។ រីឯការមើលថែទាំវិញក៏មានខ្លះដែរ ដូចជាការស្រោចទឹក និងកាត់ស្មៅជាដើម។ ពេលគ្មានភ្លៀងធ្លាក់ គេស្រោចឬបូមទឹកដាក់១០ថ្ងៃម្តង រីឯស្មៅវិញគេកាត់តែម្តង ឬពីរដងប៉ុណ្ណោះ មុនពេលស្លឹកគ្រៃបែកគុម្ពល្អ កុំឲ្យវាទៅគ្របលើស្លឹកគ្រៃនោះ។ លុះស្លឹកគ្រៃដុះខ្ពស់ហើយ ពុំចាំបាច់កាត់ស្មៅទៀតទេ។

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

រូបលេខ១

រូបលេខ១

៣ខែក្រោយមកគេអាចគាស់យកទៅលក់បាន។ ពេលគាស់នោះ គេតែងបកយកស្រទាប់ក្រៅដែលខូចចេញសិន (រូបលេខ៤-៥)។ គាស់នោះក៏ពុំមែនគាស់អស់ពីគុម្ពឡើយ គឺគេទុក៤ឬ៥ដើមឲ្យបែកកូនតទៅទៀត (រូបលេខ៦-៧)។ ផ្នែកដែលខូចយកចេញនោះ ក៏ពុំឥតប្រយោជន៍ដែរ ដ្បិតគេយកទៅដាក់ធ្វើជាជីនៅគុម្ពដែលទើបនឹងដក ហើយដែលត្រូវបែកកូនតទៅទៀត។ ដូច្នេះឃើញថា នៅលើកទីពីរនេះពុំមានការដាំដូចមុនដំបូងទេ។

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

រូបលេខ៥

រូបលេខ៥

រូបលេខ៧

រូបលេខ៧

នៅអរិយក្សត្រ ឈ្មួញច្រើនទៅទិញស្លឹកគ្រៃដល់កន្លែង ហើយប្រមូលយកទៅលក់នៅភ្នំពេញ (រូបលេខ៨-៩) ជាពិសេសនៅផ្សារដើមគ ដែលជាកន្លែងបោះដុំធំមួយ។ រីឯតម្លៃវិញ បើថោកបំផុតគឺ២០០រៀលក្នុងមួយគីឡូ បើនៅពេលដែលតម្លៃឡើងខ្ពល់បំផុត គឺ១៥០០រៀលក្នុងមួយគីឡូ។ តាមសង្កេតមើល ទោះជាដាំស្លឹកគ្រៃក្នុងទ្រង់ទ្រាយជាចម្ការដូច្នេះក្តី ក៏អាចមានដំណាំផ្សេងទៀតដែលមកលាយឡំខ្លះដែរ ដ្បិតជាបន្លែបង្កា ដែលគ្រួសារនីមួយៗត្រូវការជារៀងរាល់ថ្ងៃ (រូបលេខ១០-១២)។

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

សូមបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយដែលគុណសម្បត្តិរបៀបនេះល្បីល្បាញ ទៅដល់ទ្វីបនានាផ្សេងទៀត រហូតដល់គេធ្វើស្លឹកគ្រៃដាក់កញ្ចប់សម្រាប់ដាំទឹកហូប ជំនួសតែជាដើម។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved