• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

របរត្បាញកន្ទេលនៅឃុំកំពង់ពពិល

ដោយ ស៊ឹង ស្រីទូច និងចាន់ ណារិន

ក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះមានអត្ថបទខ្លះដែរ ដែលនិយាយពីកន្ទេល ដូចជានៅជំពូកទី៥ លេខរៀងទី១៩ និយាយពីការត្បាញកន្ទេលរំចេក ឯជំពូកទី១ លេខរៀងទី២២ និយាយពីរបរដាំកក់សម្រាប់ធ្វើកន្ទេល។ ដូចយើងដឹងស្រាប់ហើយ វត្ថុធាតុសម្រាប់ត្បាញកន្ទេលមានច្រើនបែបយ៉ាងអាស្រ័យទៅតាមបរិដ្ឋាននីមួយៗ ដូចជាកក់, ចចូត, រំចេក, រុន, ផ្តៅ៘ នៅទីនេះយើងខ្ញុំសូមនិយាយតែពីកន្ទេលដែលធ្វើអំពីកក់មូល និងកក់ជ្រុង ដែលជារបរមួយនៃប្រជាជននៅភូមិក្រគរ, ឃុំកំពង់ពពិល, ស្រុកពារាំង, ខេត្តព្រៃវែង។

លំដាប់នៃការត្បាញមានដូចតទៅ៖ គេយកក់ដែលរៀបចំស្រេចបាច់ហើយ មកជ្រលក់ពណ៌ផ្សេងៗ។ សព្វថ្ងៃហាក់ដូចជាមនុស្សទូទៅពុំចាំថា ល័ក្តធម្មជាតិដែលគេជ្រលក់កក់ពីមុនមកនោះ ធ្វើរបៀបយ៉ាងណាទេ ដ្បិតជាយូរដែរមកហើយដែលគេទិញមកពីផ្សារស្រាប់ៗ។ បច្ចុប្បន្ននេះ ល័ក្តលក់នៅផ្សារក្នុង១គីឡូថ្លៃមួយម៉ឺនរៀល ហើយគេអាចជ្រលក់កក់បានរហូត១០០គីឡូ។ ក្នុងការជ្រលក់ពណ៌នោះ ដំបូងគេដាំទឹកល័ក្តឲ្យពុះ(រូបលេខ១) ហើយគេត្រូវជ្រលក់កក់ដែលហាលថ្ងៃស្ងួត ចូលក្នុងទឹកល័ក្តកំពុងពុះនោះ ដើម្បីឲ្យពណ៌នៅជាប់ល្អ មិនចេញពណ៌នៅពេលប្រើប្រាស់។ ការជ្រលក់ពណ៌ត្រូវជ្រលក់ឲ្យសព្វស្មើសាច់ ហើយការនេះចែកជាពីរដំណាក់ គឺដំណាក់ដំបូងគេជ្រលក់ប៉ែកម្ខាងនៃកក់ ពីរទៅបីដងសិន (រូបលេខ២) ក្រោយពីទុកឲ្យត្រជាក់ហើយ ទើបគេជ្រលក់ផ្នែកម្ខាងទៀត (រូបលេខ៣) រួចយកកក់ជ្រលក់ហើយនោះទៅហាលថ្ងៃឲ្យស្ងួត (រូបលេខ៤)។ ចំណែកឯក្រចៅ គេវេញជាខ្សែតូចៗ (រូបលេខ៥)។ ឯឧបករណ៍វិញ គឺកីដែលក្នុងនោះមានគ្រឿងច្រើន ដូចជាស្និត ឬធ្មេញ, ឈើចាក់, ឈ្នាម, ស្នឹង, រៀ (មុខនិងក្រោយ)។ គេបោះស្នឹងក្នុងដីឲ្យបានជាបួនជ្រុងដើម្បីដាក់រៀ រួចហើយទើបគេរៀបចំកីដោយដោតសរសៃក្រចៅទៅតាមរន្ធស្និតឲ្យឆ្លាស់គ្នា ដែលគេហៅថា “អន្ទងក្រចៅ”។ ការតម្លើងក្រចៅគឺធ្វើឡើងតម្រូវទៅតាមទំហំកន្ទេល ដែលខ្លះមានទទឹង១,២ម. ខ្លះទៀត១,៤ម. ឬ១,៦ម. ហើយអាចទៅដល់១,៨ម.ផង។ ឯបណ្តោយវិញ បើសម្រាប់ប្រើការក្នុងផ្ទះជាធម្មតា គឺច្រើនមានប្រវែង២ម. តែជួនកាលបណ្តោយនោះមានរហូតទៅដល់៥ម.ឬ៦ម.ផង។ កន្ទេលវែងរបៀបនេះ ច្រើនតែគេយកទៅប្រគេនលោក សម្រាប់ប្រើប្រាស់នៅតាមវត្ត។ ជាធម្មតាក្នុងការត្បាញត្រូវមានមនុស្ស២នាក់ ដោយម្នាក់ជាអ្នកចាក់ ឯម្នាក់ទៀតជាអ្នកដំ ឬគោះ (រូបលេខ៦)។ ចាក់កក់ គឺចាក់តម្រូវទៅតាមបន្ទាត់ខ្សែក្រចៅ។ នៅពេលអ្នកដំផ្កាប់ស្និត គេត្រូវចាក់កក់មួយសរសៃចូល លុះអ្នកដំផ្ងារស្និត គេចាក់មួយសរសៃទៀតចូលឲ្យឆ្លាស់គ្នា និងឡើងក្រឡាលេចចេញជាក្បាច់ផ្សេងៗ (រូបលេខ៧-៨)។

រូបលេខ២

រូបលេខ២

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ៦

រូបលេខ៦

រូបលេខ៤

រូបលេខ៤

រូបលេខ៧

រូបលេខ៧

រូបលេខ៥

រូបលេខ៥

រូបលេខ៨

រូបលេខ៨

ពីមុនមក អ្នកស្រុកនេះត្បាញកន្ទេលមានក្បាច់ច្រើនយ៉ាង ដូចជាក្បាច់ក្រឡាចម្រុះ, ក្បាច់លើកគោម, ក្បាច់ប្រាសាទ, ក្បាច់អង្គរវត្ត, ក្បាច់បន្ទះ ឬដុំអាចម៍ជ្វា, ក្បាច់ខ្លោងទ្វារ និងក្បាច់អន្ទងប្រអប់។ ប៉ុន្តែសព្វថ្ងៃនេះឃើញមានតែ ក្បាច់ខ្លោងទ្វារ, ក្បាច់ក្រឡាចម្រុះប៉ុណ្ណោះ (រូបលេខ៩) ដោយតម្រូវទៅតាមទីផ្សារ។ ពេលត្បាញរួច គេវេចជាយទាំងសងខាងកុំឲ្យរសាត់ដាច់ ប៉ុន្តែសព្វថ្ងៃគេប្រើម៉ាស៊ីនមកដេរជំនួសវិញ ហៅថា “ចំកន្ទេល” (រូបលេខ១០)។ ការងារបញ្ចប់គឺគេយកសម្បកដូងទុំ ដែលគេកាត់ធ្វើជាឧបករណ៍ម៉្យាងសម្រាប់រំលីងសម្អាត (រូបលេខ១១)។ ក្រោយពីសម្អាតចប់សព្វគ្រប់ហើយ មានឈ្លួញមកទទួលដល់ផ្ទះ តែជួនកាលគេយកទៅលក់តាមទីផ្សារដែរ។

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

រីឯកកក់ជ្រុងវិញ (រូបលេខ១២) គេពុំដែលយកមកជ្រលក់ពណ៌ ហើយត្បាញទេ គឺគេត្បាញជាឲ្យចេញជាកន្ទេលលាតតែម្តង (រូបលេខ១៣) ដែលជាកន្ទេលសម្រាប់ប្រើប្រាស់ក្នុងការងារធម្មតាគ្រប់បែបយ៉ាង ពុំដូចកន្ទេលក្រហមដែលនិយាយពីលើមក ហើយដែលគេយកមកប្រើជាមុខមាត់ មានការទទួលភ្លៀវ ឬធ្វើពិធីអ្វីផ្សេងៗជាដើម (រូបលេខ១៤)។

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved