• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

“ថ្នាំខ្មែរ”

ដោយ ស៊ុន ចាន់ដឹប និង ឆាយ ដាវិន

នៅជំពូកទី១ អត្ថបទលេខ៤២ មានការចុះផ្សាយអំពីបច្ចេកទេសធ្វើថ្នាំប្រភេទខ្សោយ ហៅថា “ថ្នាំកូតាប” រួចមកហើយ។ ឥឡូវយើងខ្ញុំសូមលើកយកបច្ចេកទេសធ្វើថ្នាំប្រភេទខ្លាំង ដែលអ្នកស្រុកនិយមហៅថា “ថ្នាំខ្មែរ” មកបង្ហាញ។

នៅពេលថ្នាំក្រពុំចេញផ្កា គេចាប់ផ្តើមថែទាំខ្លាំងជាងសព្វដង គឺក្តិចត្រួយផ្កាក្រពុំចេញគ្រប់ដើម ដែលអ្នកស្រុកហៅថា “ក្រៀវថ្នាំ”។ ដើម្បីទុកគ្រាប់ពូជបន្តដាំទៅឆ្នាំបន្ទាប់ទៀត គេសម្រាំងដើមណាល្អៗទុកប្រហែល១០ដើម មិនក្តិចឬក៏ក្រៀវឡើយ គឺទុកឲ្យរីកលួតលាស់ចេញផ្កា មានគ្រាប់ទៅតាមធម្មជាតិរបស់ថ្នាំរហូតដល់ទុំ ទើបកាច់យកមកចងព្យួរនៅក្រោមផ្ទះ ឬហាលថ្ងៃឲ្យស្ងួត (រូប លេខ១)។ រៀងរាល់៥ថ្ងៃម្តង គេដើរកាច់ឬក្រៀវខ្នែងដែលដុះចេញពីគល់សន្លឹកនីមួយៗ ពីគល់រហូតដល់ចុងថ្នាំគ្រប់ដើម (រូបលេខ២)។ ថ្នាំក្រៀវនេះទុកពេលយូរថ្ងៃដែរ ទម្រាំដល់ពេលកាច់យកមកហាន់ ដើម្បីឲ្យសន្លឹកថ្នាំបានក្រាស់ល្អ និងក្លិនឈ្ងុយ បានន័យថា ទុករហូតដល់ខ្នែងថ្នាំនៅសន្លឹកក្រោមក្បែរដីនោះដុះចេញមក ទើបគេចាប់ផ្តើមរះជើងតែ២ឬ៣សន្លឹក ទេ ក្នុងមួយដើមៗ ចំណែកឯដើមដែលមានសន្លឹកពុំទាន់ក្រាស់ល្អ ទុកកាច់នៅពេលក្រោយ។ ថ្នាំកាច់ដំបូងនេះពុំសូវខ្លាំងទេ ភាគច្រើនគេទុកហូបខ្លួនឯង។ ការក្រៀវខ្នែងថ្នាំត្រូវធ្វើជាប្រចាំ ដ្បិតអីខ្នែងនៅតែដុះលូតលាស់ជានិច្ចរហូតដល់កាច់អស់សន្លឹកពីដើម។ សន្លឹកថ្នាំដែលកាច់ពីចម្ការនោះត្រូវដឹកជញ្ជូន ដោយរទេះគោ ឬរទេះសេះ មកចាក់គរក្រោមផ្ទះ។ នៅទីនោះហើយ ដែលគេចាប់រៀបសន្លឹកថ្នាំផ្កាប់ត្រួតលើគ្នាប្រហែល ១៥សន្លឹក រួចកាច់បត់ជាពីរ ហៅថា “ត្របក”(រូបលេខ៣-៤)។ គេយកត្របកសន្លឹកថ្នាំដែលរៀបហើយទៅបន្ទុំនៅក្បែរនោះ ត្រង់ន្លែងមួយដែលមានក្រាលស្លឹកចេករួចជាស្រេច ដោយផ្កាប់ក្បាលទងសន្លឹកចុះក្រោម (រូបលេខ៥)។ ការបន្ទុំថ្នាំមានរយៈពេល៣យប់ ទើបជញ្ជូនយកមកដាក់នៅកន្លែងចាក់គរដំបូង ដើម្បីសកយកទ្រនុងនិងទងចេញ (រូបលេខ៦)។

រូបលេខ១

រូបលេខ១

រូបលេខ៤

រូបលេខ៤

រូបលេខ២

រូបលេខ២

រូបលេខ៥

រូបលេខ៥

រូបលេខ៣

រូបលេខ៣

រូបលេខ៦

រូបលេខ៦

បន្ទាប់ពី សក គេរក្សាត្របកក្នុងផ្នត់ដដែល ទុកយកទៅរៀបបញ្ឈរចំហៀង ឬផ្កាប់នៅកន្លែងបន្ទុំពីដំបូងមួយយប់ទៀត (រូបលេខ៧) រង់ចាំទៀបភ្លឺ ទើបហាន់និងជ្រុញដែលគេរៀបទុកពីល្ងាចរួចស្រេច។ ការងាររបស់អ្នកហាន់ត្រូវធ្វើមុនអ្នកហាល គឺទម្រាំដល់មេឃភ្លឺមានសរសៃថ្នាំខ្លះ (រូបលេខ៨-៩) ទុកឲ្យអ្នកហាល នៅពេលភ្លឺ (រូបលេខ១០)។ ការងារហាល ថ្នាំធ្វើឡើងរយៈពេលពីរថ្ងៃពីរយប់។ នៅយប់ទី១គេហាលឲ្យត្រូវសន្សើមហូតទល់ភ្លឺ ហៅថា “យកសន្សើមព្រៃ” ដើម្បីឲ្យសាច់ថ្នាំទន់ និងមានពណ៌ដិតល្អ។ ប្រសិនបើមេឃហប់ខ្យល់ ហើយយល់ថាសន្សើមពុំគ្រប់គ្រាន់ គេស្រោចទឹកពីក្រោមកន្ទេល ឬប្រស់ទឹកបន្ថែមពីលើជាជំនួយសំណើម។ នៅរសៀលថ្ងៃទី២ឃើញថាថ្នាំស្ងួតល្អ គេយកប្រដាប់កាត់ថ្នាំមកអូសកាត់សាច់ថ្នាំទទឹងកន្ទេលជាបន្ទះៗ ឲ្យមានមុខដាច់ពីមួយទៅមួយប្រវែងមួយតឹកកន្លះ ដើម្បីងាយស្រួលរៀបចំរក្សាទុកក្នុងជាល។ យប់ទី២ត្រូវយកសន្សើមម្តងទៀត តែលើកនេះមិនទុករហូតភ្លឺទៀតទេគឺត្រឹមពាក់កណ្តាលយប់ ឬយ៉ាងយូរម៉ោងបីទៀបភ្លឺ បើពុំដូច្នោះទេគេស្ទាបមើលថា សាច់ថ្នាំទន់ស្អិតល្មមអាចបត់ជាផ្នត់តូចៗបាន គេប្រមូលគរទុកតែម្តង។ ការយកសន្សើមពេលនេះហៅថា “យកសន្សើមស្រុក”។ ថ្នាំដែលហាលរួចហើយគេយកមកគរ បំបែកជាបីឬជាបួនដុំ ហើយក្នុងមួយដុំៗមានថ្នាំពី១០ទៅ១៥កន្ទេល ដែលគេក្រាលទ្រាប់ខាងក្រោម ព្រមទាំងគ្របពីលើ ដ្បិតអីបន្ទាប់មកគេដើរជាន់ជញ្ជ្រំឲ្យសព្វលើផ្ទៃកន្ទេល ល្មមនឹងសាច់ថ្នាំហាប់ល្អ។ បន្ទាប់មកទើបគេត្រឡប់កន្ទេលទាំងដុំឲ្យសាច់ថ្នាំខាងពណ៌ដិតល្អ ដែលនៅផ្ទៃខាងលើទៅក្រោម ដើម្បីឲ្យមុខថ្នាំដែលគេបត់គងឬជាន់លើគ្នានោះ ឃើញមុខខាងលើមានពណ៌ដិតល្អ។ បន្ទះថ្នាំដែលបត់រួចមានទទឹងប្រមាណ៧ស.ម. ឯបណ្តោយគឺអាស្រ័យទៅតាមទទឹងកន្ទេល។ បន្ទះថាំដែលបត់រួចគេហៅថា “ប៉ាវ” ឬ “ប៉ៅ” ។ គេទុកប៉ាវថ្នាំទាំងនោះក្នុងកន្ទេលដដែល ដើម្បីជាន់ជញ្ជ្រំម្តងទៀតឲ្យថ្នាំហាប់សាច់ងាយស្រួលបត់បញ្ចូលគ្នាពីវែងមកខ្លី ត្រឹមប្រមាណ២តឹក ហៅបន្ទះថ្នាំនេះហៅថា “បាញ់”។ ជាទូទៅជាលដាក់ថ្នាំខ្មែរខុសពីបាល់ដាក់ថ្នាំកូតាប គឺធ្វើអំពីបន្ទោះឫស្សីតូចៗប៉ុនចង្អុលដៃខ្ទាស់ជាក្រឡាបួនជ្រុង កម្ពស់ប្រហែល១,២ម. ដែលពាសដោយពោះស្រទបចេកស្ងួតជុំវិញតាំងពីបាតរហូតដល់មាត់លើ (រូបលេខ១១-១២)។

រូបលេខ១១

រូបលេខ១១

រូបលេខ៧

រូបលេខ៧

រូបលេខ១០

រូបលេខ១០

រូបលេខ៩

រូបលេខ៩

រូបលេខ៨

រូបលេខ៨

រូបលេខ១២

រូបលេខ១២

សព្វថ្ងៃនេះអ្នកស្រុកមួយចំនួនងាកទៅរកប្រើជ្រុញហាន់ថ្នាំដោយម៉ាស៊ីន។ ម៉ាស៊ីនហាន់នេះមានពីរបែប មួយសម្រាប់ហាន់សន្លឹកស្រស់ (រូបលេខ១៣) និងមួយបែបទៀតសម្រាប់ហាន់សន្លឹកក្រៀម (រូបលេខ១៤)។ សូមបញ្ជាក់ថា គុណសម្បត្តិនិងគុណវិបត្តិតែងមានស្របគ្នាជាធម្មតា ព្រោះម៉ាស៊ីនធ្វើឲ្យចំណេញពេល តែថវិកាក៏ប្រើច្រើនជាង។ ការធ្វើសន្លឹកថ្នាំក្រៀម នេះកាន់តែប្លែកទៅទៀត គឺអ្នកខ្លះមិនយកសន្សើមទេ តែបើធ្វើដូច្នេះថ្នាំឆួលខ្លាំង។ ការធ្វើសន្លឹកថ្នាំក្រៀមទុកហាន់ គឺនៅពេលកាច់ពីចម្ការមកគេជជុះ អង្គាយ ពង្រាយនៅឯផ្ទះ លើកន្ទេល ដែលមានផ្ទៃធំ ដើម្បីហាលឲ្យស្ងួតក្រៀមល្មម រួចប្រមូលយកទៅដាក់ជង្រុកសិន មុននឹងហាន់។ បច្ចេកទេសថ្មីនេះងាយស្រួលជាងមុន តែធ្វើបានលុះណាតែយកពូជដែលមកពីប្រទេសម៉ាឡេស៊ី ហើយដែលហៅថា “ថ្នាំប៊ីឡី”។ តែឈ្មួញក៏ពុំសូវឲ្យតម្លៃខ្ពស់ដែរ ដោយថ្នាំមានក្លិនឆួលខ្លាំងពេក។

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved