• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ថ្នាំកូតាប

ដោយ ស៊ុន ចាន់ដឹប

ក្រៅអំពីស្រែ ខេត្តកំពង់ចាមល្បីល្បាញក្នុងដំណាំមានលក្ខណៈជាចម្ការ ដែលយើងតែងប្រទះឃើញនៅដីទំនាបជាប់ទន្លេធំនិងទន្លេតូចជាដើម។ ដីល្បាប់នៅតំបន់នោះជាអំណោយផលយ៉ាងសំខាន់ដល់ដំណាំថ្នាំជក់។ បើចែកជាប្រភេទធំៗ ថ្នាំជក់នោះមានពីរយ៉ាង។ ម៉្យាង ថ្នាំដែលហៅថា «ថ្នាំខ្មែរ» ឬ «ថ្នាំខ្លាំង» ហើយដែលប្រហែលជាមានយូរយារមកហើយ។ ថ្នាំនេះពុំតម្រូវឲ្យមានការចំហុយ ឬការងារប្រភេទជាឧស្សាហកម្មឡើយ គឺគ្រាន់តែដាំជាចម្ការ (រូបលេខ១) ឬបើពុំរកស៊ីធំដុំទេ គឺដាំនៅតាមដីផ្ទះសម្រាប់ជក់ក៏បាន។ ឯប្រភេទទី២ ជាប្រភេទថ្នាំដែលខ្សោយជាងទី១ រូបរាងសន្លឹកថ្នាំនោះក៏ខុសគ្នាដែរ (រូបលេខ២)។ ថ្នាំទាំងពីរបែបនេះជាដំណាំដែលអ្នកស្រុកក្រូចឆ្មារ និងអ្នកស្រុកកោះសូរ្យទិន ដាំធ្វើជាមុខរបរធំសម្រាប់ចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃនេះ។ ខ្ញុំនឹងយកប្រភេទទី១មកនិយាយនៅពេលក្រោយ ឯនៅទីនេះវិញ គឺសូមនិយាយតែប្រភេទថ្នាំទី២ប៉ុណ្ណោះ។

រូបលេខ២

រូបលេខ២

រូបលេខ១

រូបលេខ១

ថ្នាំប្រភេទនេះ ប្រហែលជានាំចូលមកប្រទេសខ្មែរនៅជំនាន់អាណាព្យាបាលបារាំងបុណ៉្ណោះទេ ដ្បិតតម្រូវឲ្យមានការរៀបចំច្រើនដំណាក់កាល មុននឹងក្លាយទៅជាថ្នាំយកមកជក់។ រីឯឧបករណ៍វិញក៏មានលក្ខណៈដែលអាចពោលថាជាឧស្សាហកម្មបានដែរ ដ្បិតត្រូវមានឡចំហុយ។ អ្នកដែលមានឡ បើរកស៊ី មិនធំធេងពេកទេក៏ត្រូវមានឡមួយដែរ (រូបលេខ៣) បើពុំនោះទេ អាចមានដល់ទៅ២(រូបលេខ៤) ឬច្រើនជាងនោះទៀតផង។ រីឯឈ្មោះហៅជាទូទៅវិញ គឺគេតែងតែហៅថា «ថ្នាំកូតាប» រហូតដល់សព្វថ្ងៃ។ ពាក្យថា «កូតាប» នេះ ប្រហែលថាតាមឈ្មោះបារីដាក់កញ្ចប់សម័យបារាំង ដែលសរសេរជាឡាតាំងថា Cotab ហើយដែលមានលក់នៅប្រទេសកម្ពុជា ដូចជាបារីដែលសម័យនោះចេញពីរោងចក្រដាក់កញ្ចប់ស្រាប់ៗ ហើយម៉ាកផ្សេងៗទៀតដែរ។ ថ្នាំកូតាបនោះ បើប្រៀបនឹងថ្នាំខ្មែរ គឺពុំសូវខ្លាំងណាស់ណាទេ ហើយរសជាតិឈ្ងុយ និងស្រាល ស្រទន់ជាង។ ក្រោយពីបានឯករាជ្យហើយ ខ្មែរក៏ចាប់ផ្តើមមានរោងចក្របារី ដែលពឹងផ្អែកទៅលើវត្ថុជាតុដើមជាថ្នាំកូតាបនៅខេត្តកំពង់ចាមនោះដែរ។ បច្ចុប្បន្ននេះ ទោះបីជាគ្រាប់ពូជថ្នាំខ្លះនាំចូកពីប្រទេសម៉ាឡេស៊ីដ៏ដោយ ដោយសារថ្នាំនោះជាថ្នាំប្រភេទខ្សោយ អ្នកស្រុកនៅតែចាត់ទុកថាជាថ្នាំកូតាប។ ឧទាហរណ៍ ថ្នាំខ្លះគេហៅថា «ថ្នាំកូតាបម៉ាឡេ៥២» (បើហៅកាត់ គឺ «ថ្នាំ៥២»)។ ខ្ញុំពុំនិយាយពីការវិវឌ្ឍក្នុងការគ្រប់គ្រងរបរ ឬឧស្សាហកម្មនេះក្នុងទស្សនៈសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើយ។ សព្វថ្ងៃនេះនរណាក៏អាចសង់ឡបានដែរ ឲ្យតែមានលទ្ធភាពទៅបាន។ ដូចមានជាឧទហរណ៍ឡមួយដែលគ្រប់គ្រងដោយគ្រួសារតែមួយបាន អាចមានចំណុះសន្លឹកថ្នាំស្រស់ពី៧ទៅ៨តោន ដ្បិតឡសព្វថ្ងៃមិនសូវធំដូចឡនៅសម័យមុន ដែលមានចំណុះពី១០ទៅ២០តោននោះទេ។

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

តទៅនេះខ្ញុំសូមនិយាយត្រួសៗអំពីបច្ចេកទេសដាំថ្នាំ។ រវាងខែអស្សុជ-កត្តិក ពេលដែលទឹកចាប់ផ្តើមស្រកទៅវិញ ដីទួលខ្លះចាប់ផ្តើមស្ងួត អាចឲ្យគេរៀបចំដើម្បីសាបពូជថ្នាំបាន (ពូជខ្លះបានពីក្រុមហ៊ុនថ្នាំជាអ្នកតម្រូវឲ្យដាំ ពូជខ្លះរក្សាទុកដោយខ្លួនឯង)។ ដីទាំងនោះច្រើននៅជាប់មាត់ព្រែក ត្រពាំង អូរ ឬបឹង ជាការធ្វើឲ្យងាយស្រួលក្នុងការយកទឹកមកស្រោចស្រព។ គេចាប់ផ្តើមលើកដីធ្វើលាន ដែលរងនីមួយៗមានបណ្តោយ១០ម. និងទទឹង១ម. ពីរងមួយទៅរងមួយគេទុកចន្លោះប្រវែងប្រមាណកន្លះម៉ែត្រ។ បន្ទាប់មកគេចាប់ឆាយជ្រំដីយកស្មៅចេញ ធ្វើឲ្យដីនោះម៉ត់បង្កើតជាថ្នាលរាបស្មើ (រូបលេខ៥) ទើបគេសាបគ្រាប់ពូជ។ ក្រោយពីសាបមួយថ្ងៃ ត្រូវស្រោចទឹកជាប្រចាំរាល់ព្រឹក រាល់ល្ងាច តែរន្ធចំពួយធុងទឹកនោះត្រូវតូចឆ្មារ ដើម្បីចៀសវាងមិនឲ្យទឹកចេញមកមានដំណក់ធំៗ នាំឲ្យខ្ទាតគ្រាប់ថ្នាំចេញពីថ្នាល។ លុះកូនថ្នាំលូតបានពី២ទៅ៣សន្លឹកហើយ ត្រូវបន្ថយស្រោចទឹកមិនឲ្យញឹកញាប់ដូចមុន តែលុះធំជាងនោះបន្តិចមក ត្រូវស្រោចដូចមុនឡើងវិញ (រូបលេខ៦)។ មកដល់ពេលនោះនៅមានភ្លៀងម្តងៗពុំទាន់ដាច់នៅឡើយ ដូច្នេះដើម្បីចៀសវាងកុំឲ្យកូនថ្នាំរលាំទឹក នាំឲ្យរលួយខូច គេយកក្រណាត់ផាឌឹបគ្របលើបង្កុងលើថ្នាលនីមួយៗដើម្បីកាពារ (រូបលេខ៧)។

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

ពីថ្ងៃសាបគ្រាប់ពូជរហូតដល់ថ្ងៃដកយកកូនទៅដាំ មានរយៈពេល៤៥ថ្ងៃ ក្នុងនោះតាមទម្លាប់សម័យមុន គេដកយកកូនថ្នាំទៅដាំក្នុងចម្ការតែម្តង តែសព្វថ្ងៃ គឺ១៨ថ្ងៃក្រោយពីសាបមក គេដកយកកូនថ្នាំទៅស្ទូងលើថ្នាលថ្មី (រូបលេខ៨)ឬស្ទូងក្នុងកូនថង់តូច (រូបលេខ៩ បង្ហាញពីការរៀបចំដីដាក់ក្នុងថង់) ដែលគេយល់ថាជាវិធីដែលឲ្យផលប្រសើរជាងគេបង្អស់។ មកដល់ពេលត្រូវដកយកកូនថ្នាំទៅដាំ គឺទឹកទន្លេកាន់តែស្រកថយឆ្ងាយទៅៗ ឯអ្នកស្រុកក៏ចាប់ភ្ជួររាស់ដោយគ្រឿងចក្រក្តី ដោយប្រើសត្វគោក្របីក្តី នៅលើដីណាដែលស្ងួតមុនគេ។ ការរៀបចំដីនេះមានពីរដំណាក់កាល គឺភ្ជួរដីកំណើត (ដីព្រៃ) ហាលពី៣ទៅ៤ថ្ងៃសិន ទើបប្រើឧបករណ៍ហៅថាអង្គប់ចាក់ (រូបលេខ១០) ចាក់បំបែកដី រួចទើបប្រើអង្គប់រនេល (រូបរាងដូចអង្គប់ចាក់ដែរ តែគ្មាធ្មេញដែក ដើម្បីចាក់ទេ គឺមានតែស្នូលមូលទ្រវែង) សម្រាបទ្រាលពង្រាបផ្អាប់ដី រង់ចាំភ្ជួររាស់សាថ្មីម្តងទៀត ទើបអាចដាំបាន។ ការភ្ជួរលើកទីពីរនេះអ្នកស្រុកហៅថា «ប្រែដីដាំ» គឺមានភ្ជួរហើយរាស់ រាស់ហើយចាក់ថែមទៀត ចាក់ហើយរាស់វិញ ដើម្បីឲ្យដីម៉ត់ងាយដាំ។ បន្ទាប់មកគេធ្វើរងដើរបុករណ្តៅតាមនោះ ហើយប្រើខ្សែសិន ឬនង្គ័លឆូតដើម្បីបានជួរត្រង់។ ពីជួរមួយទៅជួរមួយមានចន្លោះប្រមាណ ៨-៩តឹក ចំណែកចន្លោះពីរណ្តៅមួយទៅរណ្តៅមួយប្រវែង៦តឹក។ គេបុករណ្តៅនៅពេលព្រឹក ហើយដាំល្ងាចនោះតែម្តង បើទុកយូរជាងនេះនាំឲ្យរណ្តៅរលុបមុនពេលដាំ។

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

អ្នកធ្វើដីអាចប៉ាន់ស្មានចំនួនកូនថ្នាំដែលត្រូវដកយកមកដាំ ឲ្យល្មមនឹងផ្ទៃដីដែលធ្វើរួច ដើម្បីកុំឲ្យសល់ដូនថ្នាំនាំឲ្យខូច។ ចំនួនអ្នកដាំអាស្រ័យទៅតាមទំហំដីនោះ បើចម្ការធំ ចំណុះរហូតដល់១០០០កូនថ្នាំ ត្រូវការមនុស្សពី៦ទៅ៨នាក់ ហើយក្នុងនោះមានអ្នកដាំ, អ្នករែកទឹក, អ្នកកាន់កំសៀវច្រូចទឹកតាមរណ្តៅ (រូបលេខ១១) ជាធម្មតាគេចាប់ផ្តើមដាំនៅរវាងម៉ោង១ថ្ងៃ។

រូបលេខ១១

រូបលេខ១១

ប្រមាណ មួយខែកន្លះក្រោយមក ដើមថ្នាំលូតកម្ពស់២-៣តឹក ហើយមានស្លឹកពី៤ទៅ៦សន្លឹក ពេលនោះគេចាប់ផ្តើមជម្រះ ឬភ្ជួរលប់រងវិញ (រូបលេខ១២-១៣)។ បន្ទាប់ភ្លាមមកគេត្រូវលើកតម្រង់ដើមថ្នាំណាដែលកប់ដោយអាចម៍ដី ឬគោជាន់ឲ្យត្រង់ឡើងវិញ (រូបលេខ១៤)។ ការថែទាំកម្ចាត់សត្វល្ងិតត្រូវតែធ្វើឡើងជាទៀតទាត់ ដោយប្រើថ្នាំជាតិគីមី (រូបលេខ១៥-១៦)។

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៦

រូបលេខ១៦

លុះថ្នាំបានកម្ពស់ត្រឹមចង្កេះឡើង ចាប់ផ្តើមចេញផ្កា ហើយនៅខាងគល់មានស្លឹកពីឬបីដែលទុំ គេរើសថ្ងៃសម្រាប់បេះ ដូចជាថ្ងៃព្រហស្បតិ៍ ឬថ្ងៃសៅរ៍ អាទិត្យ ដែលជាថ្ងៃសិស្សឈប់សម្រាប អាចជួយការងារបាន។ គេកាច់ថ្នាំនៅពេលព្រឹក ហើយដោតនិងជញ្ជូនថ្នាំចូលឡពេលល្ងាច។ ដែលកាច់នោះ គឺគេ «រះជើង» (រូបលេខ១៧) ពោលគឺកាច់២-៣សន្លឹកក្នុងថ្នាំមួយដើមៗ ហើយមិនឲ្យប៉ះដល់សន្លឹកខ្ចីឡើយ។ ពេលបានគ្រប់គ្រាន់ហើយ គេដឹកនឹងរទេះយកទៅផ្ទះ (រូបលេខ១៨)។ បន្ទាប់គេដោតស្លឹកនោះជាចង្កាក់ (រូបលេខ១៩) មួយចង្កាក់ដាក់បាន១០ទៅ១៥សន្លឹក តាមស្លឹកថ្នាំធំឬតូច។ ដោតចប់សព្វគ្រប់ហើយ ត្រូវយកទៅថ្លឹងឲ្យដឹងទម្ងន់ជាមុនសិន (រូបលេខ២០) ដ្បិតឡមានទំហំកំណត់ច្បាស់លាស់ មិនត្រូវឲ្យលើសចំណុះច្រើនទេ ដោយសារទាក់ទងនឹងកកម្តៅនៅពេលចំហុយ។ បើលើសចំណុះ កម្តៅមិនបានសាយភាយស្មើគ្នាសព្វកន្លែង ថ្នាំក៏មិនឆ្អិនស្មើគ្នាល្អ។

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៩

រូបលេខ១៩

រូបលេខ១៨

រូបលេខ១៨

រូបលេខ២០

រូបលេខ២០

រួចរាល់ហើយ គេយកថ្នាំទៅឲ្យអ្នកត្បាញបញ្ចូលកាតុង (រូបលេខ២១)។ កាតុងធ្វើពីឫស្សីប្រវែង១,៤ម. ទំហំប៉ុនកដៃក្មេង គេដាក់ទន្ទឹមគ្នាចន្លោះពីមួយទៅមួយ ១តឹកកន្លះ គេត្បាញឲ្យបានពី១៥ទៅ២០ចង្កាក់ ពោលគឺឲ្យបានប្រមាណ ២០គ.ក្រ.។ អ្នកជញ្ជូនកាតុងទៅ គឺគិតតែពីជញ្ជូន (រូបលេខ២២) ទៅឲ្យអ្នករៀបក្នុងឡ។ រៀបនោះ គឺរៀបពីលើចុះក្រោម ពីប្រលោះមួយទៅប្រលោះមួយ (រូបលេខ២៣)។ រួចរាល់សព្វគ្រប់ហើយ គេក៏ចាប់ផ្តើមដុតឱសនៅចង្ក្រានមុខឡ ហើយផ្សែងនោះបង្ហុយចេញក្រៅ (រូបលេខ២៤) ឯការដុតនោះ ត្រូវឲ្យមានកម្តៅចេញពី៣០ឡើងបន្តិចម្តងៗរហូតដល់៨០អង្សា ហើយដុតរវាង៤ថ្ងៃ៤យប់ ឬ៥ថ្ងៃ៥យប់ អាស្រ័យតាមចំណុះសន្លឹកថ្នាំក្នុងឡ។ ៣ថ្ងៃដំបូងកម្តៅនោះត្រូវថេរក្នុង៤០អង្សា ដែលជាការបន្ទុំយកពណ៌ថ្នាំឲ្យសព្វសន្លឹក ឯកម្តៅដែលតម្លើងដល់អតិបរមានោះគឺនៅថ្ងៃទី៤ឬទី៥។ កម្តៅចេញពីបំពង់ដែកដែលគេរៀបចំតាមបច្ចេកទេសត្រឹមត្រូវនៅក្នុងឡនោះឯង (រូបលេខ២៥)។ គេបន្ថយកម្តៅមកវិញ ហើយពន្លត់ភ្លើងតែម្តងនៅយប់ថ្ងៃទីបញ្ចប់នោះ ហើយទើបស្រោចទឹកលើដីក្នុងឡតាល់តែជោក ដើម្បីយកចំហាយទៅផ្សើមថ្នាំឲ្យមានក្លិនឈ្ងុយផង ព្រមទាំងឲ្យទន់សន្លឹកផង។ លុះព្រឹកថ្ងៃទី៦ឬទី៧ទើបយកថ្នាំចេញ។

រូបលេខ២២

រូបលេខ២២

រូបលេខ២១

រូបលេខ២១

រូបលេខ២៣

រូបលេខ២៣

រូបលេខ២៤

រូបលេខ២៤

រូបលេខ២៥

រូបលេខ២៥

នៅពេលទៀបភ្នឺ គេទៅរើយកថ្នាំចេញពីឡមកដាក់ជង្រុកនៅឯផ្ទះរៀងៗខ្លួន (ធ្វើនេះត្រូវឲ្យរួសរាន់ ព្រោះគេត្រូវទៅកាច់ថ្នាំយកមកចំហុយទៀត)។ គេត្រូវជ្រើសរើសរៀបស្លឹកល្អ ឬអន់តាមចំណាត់លេខ ហើយអាចនឹងលក់បានភ្លាម។ ការលក់នោះស្រេចតែនឹងចិត្តម្ចាស់ទេ បើចង់ទុកសិនដោយមិនទាល់ប្រាក់កាសក៏បាន។ បើចងរក្សា ក៏របៀបរក្សានោះតម្រូវឲ្យមានបច្ចេកទេសដែរ គឺគេរក្សាទុកក្នុង «បាល់» ដែលគេយកសាច់បាវមកដេរឲ្យមានរាងជាប្រអប់ធំ បួនជ្រុងទ្រវែង។ តែដើម្បីធ្វើបាល់នោះ ត្រូវប្រើផ្ទាំងក្តារធ្វើជាពុម្ពសិន (រូបលេខ២៦) ហើយរៀបសន្លឹកថ្នាំដាក់ក្នុងនោះជាស្រេច (រូបលេខ២៧) ដោយមានដែកគ្រីប គាបរឹតឲ្យស្លឹកនោះសំប៉ែតជាប់គ្នាណែន (រូបលេខ២៨)។ លុះដោះក្តារពុម្ពហើយ ទើបគេយកមុខក្រណាត់បវនោះមកដេរភ្ជាប់គ្នាឲ្យកើតជាបល់នោះឯង (រូបលេខ២៩)។ ការរើសសន្លឹកថ្នាំផ្តុំជាក្រុមទៅតាមគុណភាពនោះ ក៏ទាល់តែថ្នឹកនិងពូកែភ្នែកដែរ រីឯចំណាត់ថ្នាក់ គឺមានពីលេខ១ដល់លេខ៤ (រូបលេខ៣០) ចំណែកតម្លៃក៏ខុសគ្នាទៅតាមលំដាប់ថ្នាក់នោះ។

រូបលេខ២៦

រូបលេខ២៦

រូបលេខ២៧

រូបលេខ២៧

រូបលេខ២៨

រូបលេខ២៨

រូបលេខ៣០

រូបលេខ៣០

រូបលេខ២៩

រូបលេខ២៩

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved