• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

អារសាច់ខ្លួនឯងជាថ្នូរនឹងលលក

"ចម្លាក់មួយផ្ទាំងនៅប្រាសាទតាព្រហ្ម"

ដោយ ស៊ីយ៉ុន សុភារិទ្ធ

បើយើងចេះរឿងក្នុងសាសនានិងយល់ដឹងអំពីអារ្យធម៌ខ្មែរបុរាណខ្លះៗ ការមើល ប្រាសាទបុរាណពិតជាមានប្រយោជន៍ ហើយអាចធ្វើឲ្យយើងជក់ចិត្តដិតអារម្មណ៍ ត្បិតហាក់បីដូចជាបានមើល បានស្តាប់ដូនតានិទានរឿងប្រាប់ដូច្នោះដែរ។ ប្រាសាទបុរាណរមែងមានចម្លាក់និយាយរឿងទាក់ទងនឹង សាសនា ជាអាទិ៍ ព្រះពុទ្ធសាសនា, ព្រហ្មញ្ញសាសនា ហើយមានបង្ហាញពីការរស់នៅរាល់ថ្ងៃកាលជាន់នោះទៀតផង។ មិនតែប៉ុណ្ណោះរឿងដែលគេលើក យកមកឆ្លាក់ អាចឲ្យយើងយល់ពីផ្នត់គំនិត, ទំនោរ និង កិច្ចប្រតិបត្តិសាសនាដែរ។ ក្នុងឱកាសនេះ ខ្ញុំសូមបង្ហាញចម្លាក់មួយផ្ទាំងនៅប្រាសាទតាព្រហ្ម នៅខេត្តសៀមរាប។ ចម្លាក់និយាយនេះមានបីផ្នែក៖ ខាងលើ, កណ្តាល និងខាងក្រោម (រូបទី១)។

ជួរខាងលើ៖ នៅចំកណ្តាលមានរូបបុរសម្នាក់អង្គុយ ដៃខាងស្តាំទំនងជាកាន់អ្វីមួយ ឯដៃខាងឆ្វេងដូចជាទប់អ្វីមួយដែរ។ នៅអម បុរសនេះមានមនុស្សពីរនាក់កាន់ដំបងបញ្ឈរត្រង់ឡើងលើ (រូបទី២)។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

២. នៅជួរកណ្តាល៖ ផ្នែកនេះមានមនុស្ស៥នាក់ នេះបើពុំរាប់សត្វអ្វីទៀតខ្លះៗ ដែលគេឆ្លាក់បង្ហាញថា នេះជាទិដ្ឋភាពក្នុងធម្មជាតិ (រូបលេខ៣)។ បើរាយមក គឺមានម្នាក់នៅ កណ្តាល ឯម្ខាងៗមានមនុស្សពីរនាក់លើកដៃប្រណម្យ។ អ្នកនៅកណ្តាលនោះកាន់ជញ្ជីងថ្លឹងសត្វស្លាបមួយ (រូបទី៤)។

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

៣. នៅជួរក្រោម៖ មិនមានអ្វីសំខាន់ទេ គ្រាន់តែគេឆ្លាក់បង្ហាញមនុស្សលើកដៃប្រណម្យ ៩នាក់ ដើម្បីបង្ហាញពីភាពឱឡារឹកនៃឈុតខាងខាងលើនេះ។

ខ្ញុំជឿជាក់ថា ចម្លាក់នេះនិយាយរឿងព្រះបាទ សិពិ (ឬ សិវិ) ត្រង់កន្លែងដែលព្រះអង្គអារសាច់ឲ្យទៅសត្វខ្លែងជាថ្នូរនឹងសត្វលលក ដែលខ្លែងនោះបម្រុងនឹងស៊ីជាអាហារ។ ខ្លឹមសារនៃរឿងនេះ គឺ ការដាក់ទានសាច់ឈាមខ្លួនឯង ដោយពុំមានស្តាយស្រណោះ ដើម្បីការពារជីវិតសត្វផ្សេងទៀត ដែលមកសុំ ជ្រកកោនឲ្យយើងជួយសង្គ្រោះ។ សាសនាធំៗនៅឥណ្ឌា ដូចជាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា និងសាសនាជេនជាដើម ចាត់ទុកផ្នត់គំនិតនេះថាជាការគាប់ប្រសើរណាស់។ រឿងព្រះបាទសិពិ ដែលពោលនៅខាងលើ ពីមុនមកគេស្គាល់ជាទូទៅ មិនថានៅក្នុងព្រហ្មញ្ញសាសនាឬព្រះពុទ្ធសាសនាទេ។ ឯដំណើររឿងនោះខុសគ្នាពីមួយទៅមួយ តែខ្លឹមសារនៅដដែល ពោលគឺចិត្តដែលហ៊ានលះបង់អ្វីទាំងអស់ សូម្បីសាច់ ឈាមឬផ្នែកអ្វីមួយខ្លួនឯងក៏អាចអារប្រគល់ទៅឲ្យគេដែរ។ រីឯរឿងដែលឆ្លាក់នៅប្រាសាទ តាព្រហ្មនេះ គឺជារឿងជាតក ដែលមានចែងក្នុងគម្ពីរព្រះពុទ្ធសាសនា ដែលមានឈ្មោះថា “មហាប្រាជ្ញាបរមិតាសាស្ត្រ”។ រឿងនេះសង្ខេបយ៉ាងខ្លីមកដូចតទៅ៖

នៅជាតិមួយនោះ ព្រះពោធិសត្វយោនយកកំណើតជាព្រះរាជាមួយអង្គព្រះនាមសិពិ។ លក្ខណៈសម្បត្តិធំនៃព្រះរាជាអង្គនេះ គឺចិត្តដែលមានមេត្រីទូទៅលើសព្វសត្វទាំងពួងមិនរើសអើង ប្រៀបបីដូចជាម្តាយដែលមានមេត្រីជាមួយកូនខ្លួនផ្លាល់។ ដូច្នេះហើយ ក្នុងមួយជាតិនោះ ព្រះអង្គធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីការពារសត្វលោក។

នៅក្នុងជាតិនៃព្រះពោធិសត្វអង្គនេះ ព្រះឥន្ទ្រដែលជាមេលើអស់ពពួកទេព្តាទាំងឡាយ ឈ្វេងយល់ថាព្រះអង្គនឹងដល់អាយុក្ខ័យក្នុងពេលឆាប់ៗ ហើយក៏សញ្ជឹងគិតថា មុននឹងអស់អាយុត្រូវតែបានជួបនឹងសត្វណាមួយដែលនឹងក្លាយជាសព្វញ្ញូក្នុងពេលអនាគត។ ព្រះអង្គក៏ពិគ្រោះជាមួយព្រះវិស្សកម្ម (ជាសំស្ក្រឹត គឺ “វិស្វកម៌”) ដើម្បីរកថា នរណានឹងទៅជាសព្វញ្ញូនោះ។ ព្រះវិស្សកម្មក៏ទូលថាគ្មាននណាក្រៅពីព្រះសិពិនោះទេ។ ទាំងពីរព្រះអង្គក៏យាងទៅពិសោធន៍ជាមុនដើម្បីឲ្យច្បាស់ការ។ ព្រះឥន្ទ្រក៏តំណែងខ្លួនទៅជាសត្វខ្លែង រីឯព្រះវិស្សកម្មទៅជាសត្វលលក ដែលជាបក្សីក្នុងចំណោមអាហារនៃសត្វខ្លែង។ ខ្លែងហើរដេញឆាប លលករហូតមកដល់ទីដែលព្រះបាទសិពិគង់។ លលកធ្វើជាហើរទៅទំលើភ្លៅព្រះអង្គ។ ឃើញដូច្នេះខ្លែងក៏ទារឲ្យព្រះអង្គប្រគល់លលកនោះមកខ្លួនជាចំណី។ ព្រះអង្គមានបន្ទូលថាព្រះអង្គមិនអាចប្រគល់ឲ្យទេ ព្រោះសត្វណាដែលមកសូមជ្រកកោន ព្រះអង្គត្រូវតែសង្គ្រោះរក្សា។ ខ្លែងក៏បញ្ជាក់ថាខ្លួនក៏ត្រូវការរស់ដូចគ្នា ដូច្នេះត្រូវតែបានសត្វលលកនោះមក ជាចំណី។ ព្រះអង្គក៏អារសាច់ភ្លៅខ្លួនឯងប្រគល់ឲ្យទៅជាថ្នូរនឹងលលកនោះ ដើម្បីឲ្យអ្នកទាំងពីបានសុខរៀងៗខ្លួន។ ខ្លែងក៏បង្ហាញថាខ្លួនក៏មិនលោភដែរ គឺទាមទារយកសាច់ភ្លៅតែក្នុង ទម្ងន់ណាដែលស្មើនឹងទម្ងន់លលកប៉ុណ្ណោះ។ ដល់ថ្លឹងទៅឃើញថាទម្ងន់លលកធ្ងន់ជាង ទោះបីជាព្រះបាទសិពិអារសាច់បន្ថែមម្តងហើយម្តងទៀតក៏ដោយ។ លុះនៅតែមិនធ្ងន់ស្មើដូច្នេះ ព្រះអង្គក៏ឡើងគង់លើថាសជញ្ជីងម្ខាងតែម្តង។ លុះឃើញទឹកចិត្តស្មោះដូច្នេះហើយ ព្រះឥន្ទ្រនិងព្រះវិស្សកម្មក៏កាឡាខ្លួនជារូបដើមវិញ។ ដោយអំណាចនៃចិត្តបរិសុទ្ធនោះ ព្រះបាទសិពិក៏មានសាច់ឈាមពេញលេញដូចដើមវិញ។

ដូច្នេះជាក់ច្បាស់ហើយដែលចម្លាក់នៅប្រាសាទតាព្រហ្មនេះ និយាយពីជាតកត្រង់ជាតិព្រះបាទសិពិនោះ។ ម៉្យាងទៀតក៏មិនមែនជាការប្លែកអ្វីដែរ ប្រាសាទតាព្រហ្មជាប្រាសាទពុទ្ធសាសនា។ ហើយម៉្យាងទៀតប្រាសាទដែលសាងនៅសម័យកាល និងបរិបទសាសនាជាមួយគ្នានេះ ដូចជាប្រាសាទព្រះខ័ន ប្រាសាទតានៃជាដើម សុទ្ធសឹងមានឆ្លាក់រឿងដែលយើងមិនសូវស្គាល់ ដោយសារនៅក្រៅទសជាតក។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • ប្រវត្តិ
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved