• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ហេតុនាំឲ្យកើតសង្រ្គាមនៅកុរុក្សេត្រ

ដោយ ក.ឆោម គន្ធា

អ្នកនិពន្ធអត្ថបទផ្សេងៗក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះធ្លាប់បញ្ជាក់ច្រើនដងហើយថារឿងមហាភារតដែលខ្មែរសម័យបុរាណស្គាល់ជ្រួតជ្រាបច្បាស់នោះ សព្វថ្ងៃខ្មែរលែងស្គាល់ហើយ មិនដូចរឿងរាមកេរ្តិ៍ដែលមនុស្សម្នានៅតែចងចាំដល់បច្ចុប្បន្ន។ នាងខ្ញុំពុំលើកយករឿងរាមកេរ្តិ៍មកនិយាយទេ សូមបង្ហាញតែការចាប់អារម្មណ៍ខ្លះៗទៅលើរឿងមហាភារត។ ទោះបីមិនរវីរវវល់នឹងចម្លាក់ថ្មក៏គេដឹងថារឿងនេះមានប្រជាប្រិយភាពខ្លាំងនៅបុរាណកាល កាលណាគេយកសិលាចារឹកពិសេសសិលាចារឹកជាភាសាសំស្រ្កឹតមកសិក្សា។ សិលាចារឹកទាំងអស់នោះពុំមែនបរិយាយរៀបរាប់ដំណើររឿងទេ តែជាញឹកញយតែងប្រៀបព្រះរាជា ឬអ្នកធំណាមួយទៅតួអង្គផ្សេងៗនៃរឿងមហាភារត ដោយលើកពីឈុតនានាបញ្ជាក់ផង។ ទាំងនេះបង្ហាញឲ្យឃើញថា កាលជំនាន់នោះអ្នកនិពន្ធនិយាយអ្វីតែបន្តិចក៏អ្នកអានយល់ បរិបទនោះទាំងស្រុងទៅហើយ ពុំចាំបាច់រាយរ៉ាប់វែងឆ្ងាយឡើយ។

ខ្មែរបុរាណហាក់ដូចជាជាប់ចិត្ត នឹងឈុតចុងក្រោយបង្អស់ ស្តីពីសង្រ្គាមនៅសមរភូមិដ៏ធំធេង មួយហៅថា «កុរុក្សេត្រ» ។ ឧទាហរណ៍ សិលាចារឹកជាភាសាសំស្រ្តឹត នៅវត្តហ្លួងកាវ K.365 (បច្ចុប្បន្ននេះនៅក្នុងទឹកដីប្រទេសលាវប៉ែកខាងត្បូង) ដែលចារតាំងពីស.វទី៥មកម្ល៉េះក៏មាននិយាយថាព្រះរាជាមួយអង្គព្រះនាម «ទេវានីក» ស្ថាបនាបូជនីយដ្ឋានត្រចះត្រចង់មួយដែលចាត់ទុកថាជា«កុរុក្សេត្រថ្មី»(នវកុរុក្សេត្រ)។ បូជនីយដ្ឋាននោះនៅជាប់នឹងទន្លេមេគង្គត្រង់តំបន់មួយដែលមានប្រាសាទវត្តភូដ៏ល្បីល្បាញនៅទីនោះ។

រូបលេខ១

រូបលេខ១

បើពោលពីចម្លាក់វិញគឺមានផ្ទាំងមួយដ៏ធំ ដែលបង្ហាញពីចម្បាំងនេះនៅប្រាសាទអង្គរវត្ត(រូបលេខ១)។ សូមរំលឹកថា បើនិយាយពីផ្ទាំងចម្លាក់ធំៗ ប្រាសាទអង្គរវត្តឲ្យតម្លៃស្មើគ្នារវាងរឿងរាមកេរ្តិ៍និងរឿងមហាភារត ត្បិតបើយើងចូលតាមមាត់ទ្វារខាងលិច នៃរោងទងដែលមានចម្លាក់ភ្លាម បើបទទៅឆ្វេងមានចម្លាក់រឿងរាមកេរ្តិ៍លាតសន្ធឹងដល់ចុង តែបើទៅស្តាំវិញក៏ដូចគ្នា គឺគេបង្ហាញរឿងមហាភារតរហូតដល់ចុង។ ខាងឆ្វេងជាចម្បាំងនៅក្រុងលង្កា ឯខាងស្តាំជាចម្បាំងនៅកុរុក្សេត្រ (សូមមើលអត្ថបទជំពូកទី៣, លេខរៀងទី៤៨)។ កុរុក្សេត្រជាសមរភូមិធំចុងក្រោយបង្អស់ ដែលគូបដិបក្សម្ខាងជាពួកបាណ្ឌព និងម្ខាងទៀតជាពួកកោរព(ក្នុងពាក្យសំស្រ្កឹតដើមគេនិយមប្រើ «កៅរវ»)។ នាងខ្ញុំសូមរៀបរាប់ដំណើរដើមទងខ្លះៗ ដើម្បីឲ្យយល់អំពីបុព្វហេតុនៃចម្បាំងនោះ។

រឿងនោះចាប់ផ្តើមពីអន្លើពួកបាណ្ឌព និងនាងកុន្តី ដែលជាម្តាយពិការភ្នែកភៀសខ្លួនស្នាក់អាស្រ័យជាមួយគ្រួសារព្រាហ្មណ៍ម្នាក់នៅភូមិមួយឈ្មោះឯកចក្រ។ ពួកគេតែងខ្លួនធ្វើជាព្រហ្មណ៍ដើរសូមទានគេពីព្រលឹមដល់ព្រលប់រាល់ថ្ងៃ។ នៅសម័យនោះមាននារីម្នាក់ប្រកបដោយរូបឆោមស្រស់ស្អាត ឈ្មោះនាងទ្រៅបទី ដែលជាទីចាប់ចិត្តនៃក្សត្រានានា ក្នុងនោះមានទុយ៌ោធន ដែលក្សត្រល្បីល្បាញមួយនៅក្នុងពួកកៅរព។ ទាំងអស់គ្នាក៏ស្រុះស្រួលគ្នាធ្វើពិធី “ស្វយំពរ” គឺថាឲ្យនាងទ្រៅបទី នោះសម្រេចចិត្តខ្លួនឯងជ្រើសរើសយកនរណាម្នាក់ធ្វើជាប្តី។ នាងក៏ជ្រើសរើសយក អជ៌ុន ដែលជាក្សត្រមួយអង្គក្នុងចំណោមក្សត្រពួកបាណ្ឌពទាំង៥អង្គ។ ពេលត្រឡប់មកដល់ក្បែរផ្ទះវិញ អជ៌ុន ក៏ស្រែកពីក្រៅប្រាប់នាងកុន្តីជាម្តាយដែលនៅខាងក្នុងថា «ព្រះមាតាអើយ! ថ្ងៃនេះកូនបានទានម៉្យាងដ៏ពិសេស»។ នាងកុន្តីក៏ឆ្លើយទៅវិញភ្លាមថា«អើ! បើដូច្នោះកូនឯងចែកបងប្អូនឲ្យបានស្មើៗគ្នាផង»។ បន្ទាប់មកទើបនាងកុន្តីយល់ថា ទាននោះមិនមែនជាម្ហូបអាហារទេ តែគឺជានាងទ្រៅបទី។ តាមពិតនាងអាចកែសម្តីនាងបាន តែនាងសម្រេចថាមិនកែឡើយព្រោះគិតថា នាងទ្រៅបទីមានរូបរាងស្អាតខ្លាំងណាស់បើរៀបការជាមួយតែអជ៌ុនតែម្នាក់នឹងអាចមានការច្រណែនពីបងប្អូន៤ នាក់ទៀតជាមិនខាន។ ម្ល៉ោះហើយបានជាឲ្យកូនទាំង៥នាក់រៀបការជាមួយ។

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

នេះហើយប្រការក្រោយបង្អស់ ដែលជំរុញឲ្យមានចម្បាំងរាំងជល់នៅកុរុក្សេត្រ។ រីឯដំណើររឿងសង្គ្រាមនោះគឺវែងឆ្ងាយ ហើយមានទេពផ្សេងៗដូចជាក្រឹស្ណាជាដើម មករួមប្រឡូកដែរ ដែលហួសពីប្រធានបទនាងខ្ញុំនៅទីនេះ។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved