• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

កន្ថោរ

ដោយ ព្រាប ចាន់ម៉ារ៉ា

រហូតមកដល់មុននេះបន្តិច ការទទួលទានស្លាម្លូជាទម្លាប់ទូទៅ មិនថាសម្រាប់តែមនុស្សស្រី ឬប្រុសឡើយ។ យកតែទំនុកចម្រៀងផ្តោះផ្តងមកគិតទៅក៏ឃើញថា ម្លូស្លាជាគ្រឿងទទួល ទានពុំសូវដាច់មាត់។ ឧទាហរណ៍ គេច្រៀងថា «(...) បងជូរមាត់ណាស់ណាប្អូនស្រី ប្រណីសូមស្លាបានមួយម៉ាត់ (...)» ឬក៏ «(...) បងខំដើរស្កាត់ សូមស្លាមួយម៉ាត់ អូនដាច់មេត្តា (...)»។ ដូច្នេះនៅតាមផ្ទះតែងតែមានកន្ថោរតិច ឬច្រើនជានិច្ចសម្រាប់ «ស្តោះទឹកមាត់ស្លា »។ នៅរូបលេខ១ យើងឃើញគំនូរបង្ហាញពីព្រះពុទ្ធអង្គសោយព្រះស្ងោយ ដែលនាយចុន្ទ យកមកថ្វាយ ហើយឃើញថាមានកន្ថោរមួយនៅទីនោះដែរ។ នៅរូបលេខ២ យើងឃើញព្រះសង្ឃនិមន្តមកជុំគ្នាក្នុងកិច្ចអ្វីមួយ។ យើងមិនដឹងថា បន្ទាប់មកនោះលោកនឹងឆាន់ចង្ហាន់ឬយ៉ាងណាទេ តែក៏គង់ឃើញមានកន្ថោរមួយដែរ។ នៅរូបលេខ៣ យើងឃើញមនុស្សចាស់ៗអង្គុយជុំគ្នាក្នុងព្រះវិហារ ហើយឃើញថាមានកន្ថោរទៀត។ មកដល់រូបលេខ៤ ទើបយើងអាចភ្ញាក់ជាខ្លាំង ព្រោះយើងបាត់បង់ទម្លាប់នេះទៅហើយ គឺថាដោយសារឃើញកន្ថោរស្ពាន់ធំមួយ ដែលគេដាក់សម្រាប់អ្នកអានសៀវភៅនៅពុទ្ធសាសនបណ្ឌិត្យ។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

មកដល់ត្រឹមនេះឃើញថា កន្ថោរជាវត្ថុចាំបាច់ក្នុងការប្រើប្រស់រាល់ថ្ងៃ។ ដូច្នេះទៅខ្មែរចាត់ទុកកន្ថោរនេះថា ជាគ្រឿងបញ្ចោញទទួលភ្ញៀវពន្លឺដែរ ម៉្លោះហើយសម្អិតសម្អាងវត្ថុនេះធ្វើឲ្យមានតម្លៃ មិនខុសពីចានក្បានឡើយ ទើបយូរទៅមានកន្ថោរដែលទុកសម្រាប់តែតាំងបញ្ចោញថាមានធនធានបានទៀត។ រូបលេខ៥-៧ ជាឧទាហរណ៍ជាក់ច្បាស់ស្រាប់ ៖ យើងឃើញថាមានឧកញ៉ាចៅហ្វាវាំង, ឧកញ៉ាយមរាជ និងបុត្រព្រះមហាក្សត្រ សម្អិតសម្អាងកាយពេញយសដើម្បីថតរូប។ ដើម្បី «ពេញយស » នោះ គឺមានតុមួយនៅជិតខ្លួនសម្រាប់តម្កល់វត្ថុមានតម្លៃនានាដែលជាគ្រឿងម្លូស្លាបារី ហើយក្នុងនោះសុទ្ធតែមានកន្ថោរជានិច្ច។ ពុំតែប៉ុណ្ណោះឡើយ កន្ថោរអាចចូលទៅក្នុងគ្រឿងដែលចាត់ទុកថា ជាគ្រឿងសក្ការៈផង។ នៅរូបលេខ៨ យើងឃើញស្ត្រីអ្នកវាំងកាន់គ្រឿងសក្ការៈទាំងនេះ ហើយអ្នកដែលនៅខាងស្តាំបំផុតកាន់កន្ថោរ។ រូបលេខ៩ បង្ហាញពីសមាជិកគណរដ្ឋមន្ត្រីស្បថនៅមុខព្រះមហាស្វេត ច្ឆត្រ។ ព្រះករុណាព្រះកញ្ចនកោដ្ឋ (ព្រះបទសុរាម្រឹត) ទ្រង់ឈរនៅជិតតុតម្កល់គ្រឿងសក្ការៈនេះដែរ រីឯកន្ថោរនោះមានមាត់រីកធំរាងដូចផ្កា។ បើនៅរូបលេខ១០វិញ ទាល់តែមើលពិនិត្យបន្តិចទើបឃើញថា មានកន្ថោរមួយនៅក្បែរជើងកៅអីជាទីគង់ប្រថាប់នៃព្រះមហាក្សត្រ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។

រូបលេខ៥

រូបលេខ៥

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ៦

រូបលេខ៦

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

ទាល់តែស្គាល់សិលាចារឹកទើបយើងយល់ថា កន្ថោរមានតួនាទីគ្រប់បែបយ៉ាងនេះតាំងពីបុរាណកាលមក។ មិនតែប៉ុណ្ណោះទេ ក្នុងសម័យនោះកន្ថោរនៅក្នុងពពួកវត្ថុមានតម្លៃ ដែលគេប្រើសម្រាប់ជាថ្នូរក្នុងការទិញលក់អ្វីមួយ មានដីធ្លីជាដើម ដ្បិតជំនាន់នោះពុំមានប្រាក់ជាក្រដាសសម្រាប់ចាយឡើយ។ ជាទូទៅពាក្យសម្រាប់ហៅវត្ថុនោះជាពាក្យប្រាក្រឹត សរសេរថា បទិគះ (រូបលេខ១១ ស្រង់ពីសិលាចារឹក K. 1198, រូបលេខ១២ ស្រង់ពី K. 214, រូបលេខ១៣ ស្រង់ពី K. 89) តែយូរៗម្តងជាពាក្យសំស្ក្រឹត សរសេរថា បទិគ្រហ ឬក្លាយបន្តិចបន្តួចមកជា បតិគ្រហ (រូបលេខ១៤ ស្រង់ពី K. 989, រូបលេខ១៥ ស្រង់ពី K. 1198 ដូចខាងលើ)។ ប៉ុន្តែពាក្យខ្មែរក៏ប្រទះដែរ គឺគេសរសេរថា កថោរ គ្រាន់តែពុំដឹងថាសំដៅទៅវត្ថុតែមួយ តែដែលមានរូបរាងខុសគ្នាខ្លះឬយ៉ាងណា ដ្បិតសិលាចារឹក K.89 ដែលមានសរសេរថា បទិគះ អម្បាញ់មិញក៏មានសរសេរថា កថោរ ដែរ (រូបលេខ១៦)។ កន្ថោរដែលនិយាយពីលើមកថា ជាវត្ថុមានតម្លៃខ្ពង់ខ្ពស់នោះ គឺមានតាំងពីបុរាណកាលនោះឯង ដ្បិតសិលាចារឹកមានច្រើនដែលនិយាយអំពីកន្ថោរធ្វើពីស្ពាន់ឬប្រក់ ដូចមានឧទាហរណ៍នៅរូបលេខ១៧ ស្រង់ពីសិលាចារឹក K. 470។

រូបលេខ១១

រូបលេខ១១

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៥

រូបលេខ១៥

រូបលេខ១២

រូបលេខ១២

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៧

នៅសារមន្ទីរជាតិ ក្រុងភ្នំពេញយើងអាចឃើញកន្ថោរលោហៈខ្លះដែរ គឺសុទ្ធសឹងជាវត្ថុដែលគេធ្លាប់ប្រើប្រាស់ពីមុនមកនេះ (រូប លេខ១៨-២៤) ហើយដែលបង្ហាញថា ជាវត្ថុដែលគេធ្វើឡើងដោយសម្អិតសម្អាងខ្លាំងណាស់។

រូបលេខ១៨

រូបលេខ១៨

រូបលេខ២០

រូបលេខ២០

រូបលេខ២២

រូបលេខ២២

រូបលេខ១៩

រូបលេខ១៩

រូបលេខ២១

រូបលេខ២១

រូបលេខ២៣

រូបលេខ២៣

រូបលេខ២៤

រូបលេខ២៤

កន្ថោរម៉្យាងទៀតដែលមនុស្សយកមកប្រើសម្រាប់បន្ទោរបង់នោះ ពុំមែននៅក្នុងប្រពៃណីខ្មែរឡើយ គឺជាវប្បធម៌ថ្មីដែលឆ្លងមកតាមចិនប៉ុណ្ណោះ។ ដូច្នេះការដែលគេដាក់ឈ្មោះស្រុកភូមិពីមុនមកថា «កន្ថោរ » នោះ មកពីកន្ថោរជាវត្ថុមានតម្លៃនៅក្នុងអារ្យធម៌ខ្មែរ។

 

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved