• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

គ្រែ

ដោយ ព្រាប ចាន់ម៉ារ៉ា

កាលពីមុនមក សាសន៍ខ្មែរ ព្រមទាំងជាតិពន្ធុចាស់ៗដែលរស់នៅទឹកដីខ្មែរ ឬប្រទេសជិតខាង ពុំមានប្រើប្រាស់សង្ហារិមប្រភេទដែលហៅថា តុ-កៅអី ដែលយើងយល់ជាទូទៅសព្វថ្ងៃនេះទេ។ រាស្ត្រទូទៅ បើទទួលទានដំណេក គឺគ្រាន់តែក្រាលកន្ទេលលើក្តារ ឬរនាបផ្ទាល់ បើទទួលទានអាហារក៏ដូចគ្នាដែរ ជួនកាលពុំទាំងក្រាលកន្ទេលផង។ បើទទួលភ្ញៀវមានមុខមាត់បន្តិចបន្តួចគឺនិយមក្រាលកន្ទេលឲ្យភ្ញៀវ។ តែការក្រាលនោះឥតទាក់ទងនឹងអនាម័យ ខ្លាចក្រែងប្រឡាក់ប្រឡូលសំពត់អាវភ្ញៀវនោះទេ ត្បិតអីទោះជាក្តារនោះរលោងស្អាតដល់ណាក៏នៅតែធ្វើដូច្នោះ។ បើមានព្រំផងតែងក្រាលព្រំសម្រាប់ព្រះសង្ឃគង់។ ការខ្ពស់ទាបពុំសំដៅលើកម្ពស់ដែលមើលទៅឃើញស្តែងនឹងភ្នែកនោះឡើយ កន្ទេលមួយជាន់ឬព្រំមួយជាន់ក៏សន្មតថាទីខ្ពស់ហើយ។ របស់របរទូទៅក៏ដូច្នោះដែរ បើមើលទៅផ្ទះបាយឃើញថា ឆ្នាំង ជើងក្រាន ក្រឡ និងភាជន៍អ្វីផ្សេងៗទៀត តែងដាក់ផ្ទាល់នឹងក្តារឬរនាប រីឯអ្នកដាំស្លវិញក៏តែងអង្គុយចោងហោងធ្វើការ។

រូបលេខ១

រូបលេខ១

នេះជាទំនៀម ព្រមទាំងឥរិយាបថទូទៅ។ តែយើងដឹងហើយថា ជនជាតិចិនធ្វើដំណើរមករកស៊ី ឬរស់នៅតំបន់យើងនេះក៏តាំងពីយូរហើយមកដែរ មើលតែកំណត់ហេតុអ្នកការ ទូតចិនឈ្មោះ ជីវតាក្វាន់ (ចុងស.វ.ទី១៣) ក៏ឃើញថាពិតដូច្នោះមែន។ បើនិយាយពីតឹក តាងតាមចម្លាក់វិញ គឺមានប្រាសាទបាយ័ន្តជាឧទាហរណ៍ជាក់ច្បាស់បង្ហាញពីវត្តមានចិននៅរាជធានីអង្គរ។ យើងអាចស្មានបានថា ជាច្រើនសតវត្សមកហើយដែលចិនតែងរកស៊ីនៅ “ស្រុកផ្សារ” ឬតាមមាត់ដងផ្លូវទឹកសំខាន់ៗ ជាពិសេសតាមមាត់ទន្លេធំ។ ក្នុងការរស់នៅរបស់ខ្លួន ចិនតែងប្រើតុនិងកៅអី ដែលពីមុនមកខ្មែរពុំដែលស្គាល់។ រូបលេខ១ បង្ហាញពីថៅកែចិនម្នាក់អង្គុយលើជើងម៉ា។ ឥទ្ធិពលនេះ ក្រោយមកឆ្លងមកដល់ខ្មែរដែលរស់នៅតាមស្រុកផ្សារ ជាពិសេសបើទៅទទួលទានអ្វីៗនៅតាមផ្សារពីមុននេះបន្តិច គឺអាហារនោះគេរៀបនៅលើតុទាបមួយ ឯអ្នកហូបអង្គុយលើជើងម៉ាតូចមួយកម្ពស់ប្រមាណមួយតឹកកន្លះ។ ក្នុងភាសាខ្មែរ បើនិយាយថា “តុ” ពីមុនមកសំដៅទៅលើភាជន៍ប្រើក្នុងពិធី ដូចជាជើងពាន ឬភាជន៍ប្រភេទរបៀបនេះ សូម្បីតែសព្វថ្ងៃនេះក៏មនុស្សច្រើននៅយល់ឬប្រើពាក្យ “តុ” ក្នុងន័យនេះដែរ (សូមអានអត្ថបទ “ភាជន៍ផ្សេងៗ” នៅក្នុងជំពូកទី១ លេខរៀងទី៣៣ ជាពិសេសរូបលេខ៨-១១នៅក្នុងអត្ថបទនោះ)។ ទាំងនេះមានន័យថា ពីមុនមក កាលណាឮពាក្យថា “តុ” មនុស្សមិនដែលគិតថាសំដៅលើសង្ហារិមដែលមានទំហំធំ មានជើងខ្ពស់ ហើយដែលទាល់តែប្រើកៅអីជាមួយគ្នាដើម្បីអង្គុយធ្វើការ ឬទទួលទានអាហារជានោះទេ ព្រោះជារបស់មិនដែលស្គាល់ដូចទើបនឹងពោលមកស្រាប់។ ឯកៅអីដែលជាគូនឹងតុនោះ គឺឥតមានឡើយ។ ទាល់តែមកដល់មុននេះបន្តិចទើបចាប់ផ្តើមស្គាល់វត្ថុទាំងពីរនេះ តែពុំមានន័យថាប្រើប្រាស់ជាទូទៅទេ។ អ្នកនៅជនបទ កាលណាមានលទ្ធភាពមកទទួលទានអ្វីនៅភោជនីយដ្ឋាន ដូចជាគុយទាវជាដើម តែងនិយាយថា “ឡើងតុ” ដែលបង្ហាញថាជាឥរិយាបថរាងកាយប្លែកពីធម្មតា។ ដែលហៅថាធម្មតានោះគឺ អង្គុយពែនភ្នែន, អង្គុយបត់ជើង, អង្គុយបញ្ឈរជង្គង់ ឬអង្គុយចោងហោង។ តែទោះជាយ៉ាងណាក៏អង្គុយផ្ទាល់លើក្តារឬកន្ទេល ដែលពុំមានវត្ថុអ្វីមួយលើកកម្ពស់ខុសពីឥរិយាបថធម្មជាតិដែរ។ រីឯអាហារវិញ យ៉ាងផ្ចិតផ្ចង់បំផុតគឺដាក់នៅលើស្ពក។

សង្ហារិមសម្រាប់ឲ្យមនុស្សដែលមានឋានៈខ្ពស់អង្គុយនោះខ្មែរហៅថា “គ្រែ”។ នៅទីណាមួយដែលមានអ្នកធំនិងអ្នកតូច, អ្នកខ្ពស់និងអ្នកទាប, បព្វជិតនិងគ្រហស្ថ... គេអាចឃើញថា អ្នកធំ, អ្នកខ្ពស់, បព្វជិត...នោះអង្គុយនៅលើគ្រែ។ រូបលេខ២ បង្ហាញពីអ្នកបួសដែលមានបណ្តាសក្តិខុសគ្នា អង្គុយនៅលើទីខុសគ្នាដែរ គឺម្នាក់អង្គុយលើគ្រែ ម្នាក់ទៀតគ្មានអ្វីជាគ្រឿងលើកកម្ពស់ឡើយ។ ឯនៅរូបលេខ៣ យើងឃើញថាព្រះបាទសូរ្យវរ្ម័នទី២គង់នៅលើព្រះទែន (គ្រែ) នៅមុខមន្ត្រីឋានៈខុសៗគ្នា។ យើងឃើញថាអ្នកដែលនៅខាងចុងអង្គុយនៅលើ កំណល់អ្វីមួយដែលលើកខ្លួនឲ្យផុតពីកម្រាលធម្មតា។ រីឯអ្នកវាំងទាំងអម្បាលម៉ាន ពោលគឺអ្នកកាន់ក្លស់និងគ្រឿងហែហមនានា សុទ្ធសឹងអង្គុយផ្ទាល់ ឥតមានអ្វីជាកំណល់ឡើយ។ ទាំងនេះបង្ហាញថា អង្គុយលើគ្រែ ឬលើកំណល់បន្តិចបន្តួច ព្រមទាំងអង្គុយផ្ទាល់ ឥតមានទាក់ទងអ្វីនឹងផាសុកនៃរាងកាយទេ គឺពិតជាទាក់ទងនឹងឋានៈតែប៉ុណ្ណោះ។ ទោះបីជាគ្រែនោះពុំធ្វើឡើងសម្រាប់មនុស្សអង្គុយមួយកន្លែង ផ្ទុយទៅវិញគឺសម្រាប់ត្រាច់ចរពីទីមួយទៅទីមួយក៏នៅតែហៅថា “គ្រែ” ដែរ ពោលគឺ ហៅថា “គ្រែស្នែង”។ រូបលេខ៤ គឺជាមនុស្សមានឋានៈខ្ពស់ដែលគេសែង ឯរូបលេខ៥ គឺគេសែងបដិមាមួយអង្គនៅលើគ្រែស្នែង។ បើនៅរូបលេខ៦វិញ ទេពដែលនៅលើគ្រែស្នែងនោះ ជាព្រះភ្លើង។ ទំនៀមប្រើគ្រែស្នែងនេះមានជាប់មកក្នុងប្រពៃណីក្សត្រដល់សព្វថ្ងៃ។ រូបលេខ៧ បង្ហាញពីព្រះករុណាព្រះបាទមុនីវង្ស ដែលគង់លើគ្រែស្នែង, រូបលេខ៨ គឺព្រះមហាក្សត្រីយានីកុសុមៈ, រូបលេខ៩ គឺព្រះករុណាព្រះបាទនរោត្តម សីហនុ, ឯរូបលេខ១០ គឺព្រះករុណាព្រះបរមនាថ ដែលជាព្រះមហាក្សត្របច្ចុប្បន្ន។ នៅតាមវត្តវិញ វត្ថុជាគ្រឿងលើកកម្ពស់ព្រះសង្ឃដែលគង់ទេសនា ហៅថា “គ្រែទេសន៍” ទោះបីជាសម្រាប់ព្រះសង្ឃរាជក្តី (រូបលេខ១១ គឺសម្តេចនិល ទៀង) ឬអង្គដែលមានសមណសក្តិទាបជាងនោះ (រូបលេខ១២-២៣)។ នៅរូបលេខ៦អម្បាញ់មិញយើងឃើញថាគេសែងព្រះភ្លើង។ ទំនៀមនេះមិនទាន់បាត់បង់ទាំងស្រុងទេ គ្រាន់តែមានការវិវឌ្ឍន៍ជាធម្មតា ដូចនៅរូបលេខ២៤ ដែលយើងឃើញថាគេដង្ហែទៀនព្រះវស្សាចូលព្រះវិហារសម្រាប់ព្រះវស្សា។ ទោះជាបល្ល័ង្កព្រះដែលគេធ្វើសម្រាប់តែធ្វើកិច្ចមួយពេល ដូចជាអភិសេកព្រះជាដើមក៏ប្រើពាក្យ “គ្រែ” ដែរ។ គ្រែនៅរូបលេខ២៥ អាចហៅថា “គ្រែអាសន៍”, “គ្រែអាស្នា”, “អាស្នាព្រះ”។

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

រូបលេខ១២

រូបលេខ១២

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៨

រូបលេខ១៨

រូបលេខ២០

រូបលេខ២០

រូបលេខ២២

រូបលេខ២២

រូបលេខ២៤

រូបលេខ២៤

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ១១

រូបលេខ១១

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៩

រូបលេខ១៩

រូបលេខ២១

រូបលេខ២១

រូបលេខ២៣

រូបលេខ២៣

រូបលេខ២៥

រូបលេខ២៥

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved