• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ល្ខោនព្រះរាជទ្រព្យ

លោក សាន ផល្លា

ពាក្យដែលខ្ញុំប្រើថា «ល្ខោនព្រះរាជទ្រព្យ» នៅទីនេះ មានឈ្មោះហៅផ្សេងៗទៀតតាមទម្លាប់មនុស្ស ឬជួនកាលអាស្រ័យទៅតាមការផ្លាស់ប្តូរនយោបាយស្រុកផង ជួនកាលយើងឮគេហៅថា «របាំព្រះរាជទ្រព្យ» ជួនកាលទៀតប្រើសម្តីអ្នកស្រុកសាមញ្ញថា «ល្ខោនហ្លួង»។ ត្រង់នេះហើយដែលគេនិយាយជាបារាំងថា Ballet royal (សព្វថ្ងៃពាក្យបារាំងនេះក៏នៅមានគេប្រើដែរ)ដ្បិតមណ្ឌលដែលធំជាងគេបង្អស់របស់សិល្បៈនេះ គឺព្រះបរមរាជវាំងតែម្តង ទោះបីជាសមាជិតព្រះរាជវង្សធំៗខ្លះ ឬក៏មុខមន្ត្រីខ្លះមានក្រុមរបាំប្រចាំខ្លួន ឬគ្រួសារខ្លួនតាមដំណាក់ ឬផ្ទះផ្សេងៗក៏គេនៅតែហៅថា «ល្ខោនហ្លួង» ដដែល។ តែក្រោយពេលមានរដ្ឋប្រហារនៅឆ្នាំ១៩៧០បន្តិចមក ដោយសារមានការប្រកាសថាប្រទេសកម្ពុជាជាសាធារណរដ្ឋ ពាក្យជាផ្លូវការថា របាំឬល្ខោនព្រះរាជទ្រព្យ, ល្ខោនហ្លួង, Ballet royal លែងមានទៀតហើយ ហើយគេឲ្យប្រើពាក្យថា «របាំបុរាណ» ឬជាបារាំងថា Ballet classique ជំនួសវិញ។ ដូច្នេះពុំផ្លែកអ្វីទេ ដែលបច្ចុប្បន្នយើងអាចឮពាក្យទាំងប៉ុន្មាននេះទាំងអស់។

ពីមុនមក ល្ខោនព្រះរាជទ្រព្យស្ថិតនៅក្រោមការគ្រប់គ្រងនៃព្រះបរមរាជវាំង តែមកដល់ឆ្នាំ១៩៧០ ដោយសារហេតុផលដែលពោលពីលើអម្បាញ់មិញនេះ គេក៏ដាក់ឲ្យនៅក្រោមការគ្រប់គ្រងនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ។ ស្ថានភាពនេះក៏តរហូតមកដល់សព្វថ្ងៃ។ តែសូមបញ្ជាក់បន្តិចថា នៅសម័យ «សាធារណរដ្ឋខ្មែរ» (ឆ្នាំ១៩៧០-៧៥) អ្នករបាំនៅតែទៅហាត់រាំនៅក្នុងវាំងពេលព្រឹក ហើយពេលល្ងាចទើបទៅរៀនមុខវិជ្ជាទូទៅនៅសាកលវិទ្យា ល័យវិចិត្រសិល្បៈ។

នៅមុនទសវត្ស១៩៤០ អ្នករបំារស់នៅតែក្នុងព្រះរាជវាំងប៉ុណ្ណោះ ដោយត្រូវហាត់រៀនរាល់ថ្ងៃ ហើយសម្តែងសម្រាប់តែពិធីអ្វីដែលទាក់ទងនឹងព្រះមហាក្សត្រ (រូបលេខ១)។ លុះព្រះបាទ នរោត្តម សីហនុ ឡើងគ្រងរាជ្យ ព្រះអង្គអនុញ្ញាតឱ្យអ្នករបំាមានសិទ្ធិរស់នៅក្រៅព្រះរាជវាំងបានដែរ ប៉ុន្តែការហាត់របំាស្ថិតនៅក្នុងវាំងដដែល។ មិនតែប៉ុណ្ណោះ ព្រះអង្គបើកឱកាសឱ្យក្មេងទូទៅដែលមាននិស្ស័យខាងរបំា ចូលហាត់រៀននៅក្នុងព្រះបរមរាជវាំងនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដ្បិតថ្ងៃនោះជាថ្ងៃដែលសិស្សសាលាឈប់សម្រាក។

ពីដើម ល្ខោនព្រះរាជទ្រព្យសម្តែងដោយមនុស្សស្រីទាំងអស់។ តួអង្គសំខាន់មានបួនប្រភេទ គឺតួនាយ រោង មានទេវបុត្រនិងព្រះអង្គម្ចាស់ (រូបលេខ២ ជានាយរោង, ឯរូបលេខ៣ បើរាប់ពីឆ្វេងទៅស្តាំ គឺតួអង្គទី១និងទី៣), តួនាង គឺទេពអប្សរនិងក្សត្រី (រូបលេខ៤-៥), យក្ស (រូបលេខ៦) និងស្វា ហើយសូម្បីតែតួត្លុកនិងឥសី ក៏រាំដោយមនុស្សស្រីដែរ។ ប៉ុន្តែក្រោយមក ព្រះមហាក្សត្រិយានី កុសមៈ នារីរ័ត្ន បានត្រាស់ហៅអ្នករបំាប្រុសមកពីវត្តស្វាយអណ្តែត ឱ្យរាំជាតួស្វារហូតមកទល់សព្វថ្ងៃនេះ (រូបលេខ៧)។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

ការរើសក្មេងស្រីឱ្យចូលហាត់តាមឯកទេសនីមួយៗ ត្រូវពិនិត្យលើកាយសម្បទា និងទម្រង់មុខរបស់ក្មេងនោះ។ ក្មេងស្រី ដែលមានទម្រង់មុខមូល រាងទាប ហើយមានសាច់បន្តិច គេច្រើនជ្រើសរើសឱ្យរាំតួនាង។ ចំណែកក្មេងស្រីមានរាងខ្ពស់ ហើយស្គម និងមានទម្រង់មុខពងក្រពើ ត្រូវហាត់ជាតួ នាយរោង។ ក្មេងស្រីដែលមានមាឌធំ ហើយមិនសូវស្អាត គេតែងជ្រើសរើសឱ្យហាត់តួយក្ស។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ នៅពេលក្មេងធំពេញរូបរាង សភាពរាងកាយក៏អាចផ្លាស់ប្តូរ ម៉្លោះហើយគេអាចនឹងប្តូរឯកទេសដែរ។ ឧទាហរណ៍ ក្មេងខ្លះនៅពេលចូលរៀន មានរាងកាយស្គមត្រូវហាត់រាំតួនាយរោង តែបើក្រោយមកបែរជាមានសាច់ជាងមុន គេអាចឲ្យមកហាត់ជាតួនាងវិញ។

ពេលចូលហាត់រៀនដំបូង សិស្សត្រូវថ្វាយបាយស្រីប៉ាកឆាមមួយគូទៅគ្រូ (ជួនកាលមានទាំងចេកនិងមាន់ស្ងោរផង) ហើយគ្រូក៏អុជធូបបួងសួងដល់គ្រូល្ខោន (គ្រូដើម ដែលជាអមនុស្ស) ឱ្យទទួលសិស្សនេះ ព្រមទាំងជួយប្រសិទ្ធិពរឱ្យសិស្សនេះហាត់រៀនឆាប់ចេះចាំ។

ប្រមាណ កន្លះខែដំបូងសិស្សត្រូវហាត់ពត់ដៃ ពត់ជើង ដែលជាលំហាត់ប្រាណសម្រាប់ធ្វើឱ្យរាងកាយឲ្យទន់ភ្លន់ ពិសេសម្រាមដៃនិងចង្កេះ (រូបលេខ៨-១០)។ បន្ទាប់មកទើបចាប់ផ្តើមហាត់ក្បាច់បាត (ឬឆាបញ្ចុះ) ដែលជាក្បាច់មូលដ្ឋាននៃល្ខោនព្រះរាជទ្រព្យ។ ពេលចេះក្បាច់បាតស្ទាត់ ទើបសិស្សអាចចាប់ផ្តើមហាត់របំា ព្រោះក្បាច់នៅក្នុងរបំាសុទ្ធក្តី ឬរបំារឿងក្តី សុទ្ធតែចេញមកពីក្បាច់បាតនោះ ហើយបើទោះជាគេរាំបានស្ទាត់ជំនាញហើយក៏ដោយ ក៏អ្នករបំានៅតែបន្តពត់ដៃ ពត់ជើង និងហាត់ក្បាច់បាតនេះជាប្រចាំ ដើម្បីឱ្យរាងកាយទន់ រស់រវើក និងរឹងមាំ។ ប៉ុណ្ណេះហើយ ក៏គ្រូនៅតែតាមកែក្បាច់ជាប់ជានិច្ច (រូបលេខ១១-១២)។ ក្បាច់បាតខ្លីមានរយៈពេល១៥នាទី ឯចំណែកក្បាច់បាតវែងមានរយៈ ពេល៥០នាទី។

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

ជាទូទៅ សម្លៀកបំពាក់និងគ្រឿងអលង្ការសម្រាប់រាំល្ខោនព្រះរាជទ្រព្យ មិនខុសពីព្រះពស្ត្រនិងគ្រឿងអលង្ការព្រះមហាក្សត្រទ្រង់គ្រឿងពេញយសនោះទេ (សូមប្រៀបធៀបរូបលេខ២-៥ និង១៣)។ រីឯតួយក្ស និងតួស្វា មានថែមទាំងពាក់មុខ ហើយមុខនោះមានលក្ខណៈពិសេសសម្រាប់សម្គាល់តួអង្គនីមួយៗផង (រូបលេខ៦-៧)។ សម្លៀកបំពាក់ត្រូវចំណាយពេលរាប់ខែដើម្បីដេរប៉ាក់ (រូបលេខ១៤)។ រីឯការតុបតែងមុខនិងស្លៀកពាក់ត្រូវចំណាយពេលយ៉ាងតិចក៏៣ទៅ៤ម៉ោងដែរ ព្រោះទាំងសម្លៀកបំពាក់ ទាំងគ្រឿងអលង្ការត្រូវដេរភ្ជាប់ដើម្បីកុំឱ្យជ្រុះ, ឱ្យមានផ្នត់ត្រឹមត្រូវ និងរឹបរាងល្អ (រូបលេខ១៥-១៩)។

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៨

រូបលេខ១៩

រូបលេខ១៩

រូបលេខ២០

រូបលេខ២០

អ្នករបំាខ្លះអះអាងថា ប្រសិនបើគេរាំតែរបំាសុទ្ធ មិនមានរឿងទេ គេហៅថា«របំា»។ ឧទាហរណ៍ របំាទេពប្រណម្យ, របំាជូនពរជាដើម។ ប៉ុន្តែ ប្រសិនបើគេដកស្រង់សាច់រឿងណាមួយមករាំ នោះគេហៅថា «ល្ខោន»។ សាច់រឿងដែលគេដកស្រង់មកសម្តែងនោះមានដូចជា៖ ទេវកថា មានរឿងរាមកេរ្តិ៍ជាដើម, ជាតក ដូចជារឿងព្រះវេស្សន្តរ ឬរឿងព្រេងអ្វីផ្សេងទៀត។

ភ្លេងរបស់ល្ខោនព្រះរាជទ្រព្យ គឺពិណពាទ្យ ដែលមានឧបករណ៍ដូចជាស្រឡៃ, រនាតឯក, រនាតធុង, រនាតដែក , គងធំ, គងតូច, សម្ភោរ, ស្គរធំ និងឈិងជាដើម។ ល្ខោនព្រះរាជទ្រព្យប្រើកាយវិការជំនួសពាក្យសម្តី ម៉្លោះហើយ ទស្សនិកជន ភាគច្រើនដែលមិនធ្លាប់ហាត់រៀនរបំាទេនោះ ត្រូវការជំនួយពីអ្នកចម្រៀងដើម្បីអាចយល់បានពីកាយវិការ ក៏ដូចជាអត្ថន័យរបស់របំាដែរ។ ដូច្នេះ អ្នកចម្រៀងក៏មាននាទីសំខាន់នៅក្នុងក្រុមល្ខោនព្រះរាជទ្រព្យ (រូបលេខ២០)។

រូបថតទាំងអម្បាលម៉ានក្នុងអត្ថបទនេះ ខ្លះជារបស់ខ្ញុំផ្ទាល់ ខ្លះទៀតជារបស់អ្នកស្រី Toni Shapiro-Phim និងអ្នកស្រី Denise Heywood។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved