• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ពានព្រះស្រី

ដោយ ព្រាប ចាន់ម៉ារ៉ា

ជាប្រពៃណីរៀងមក ទំនៀមប្រើប្រាស់ម្លូនិងស្លាចាក់ឬសជ្រៅទៅក្នុងអារ្យធម៌ជាតិសាសន៍ផ្សេងៗនៅទ្វីបអាស៊ីទាំងមូល។ ជាតិសាសន៍ធំៗ ដូចជាខ្មែរ, ចិន ,យួន, លាវ, សៀម, ចាម្ប, ជ្វា, ឥណ្ឌាជាដើម សុទ្ធសឹងមានប្រដាប់ប្រដាសម្រាប់តែទុកដាក់គ្រឿងស្លាម្លូនេះ ដែលមានសណ្ឋានទូទៅប្រហាក់ប្រហែលគ្នា តែដែលមានក្បូរក្បាច់ផ្សេងៗទីទៃៗពីគ្នា ស្របទៅតាមទេពកោសល្យរបស់សាសន៍នីមួយៗ។ រីឯការសិក្សានានាអំពីម្លូស្លាក្នុងទស្សនៈប្រពៃណីក្តី សិល្បៈក្តី សេដ្ឋកិច្ចក្តី មានច្រើន ពុំអាចរៀបរាប់អស់ទេ។ ទីនេះខ្ញុំច្បិចយកតែចំណុចតូចមួយក្នុងប្រពៃណីខ្មែរមកពិនិត្យ (អ្នកដែលចង់ដឹងន័យជ្រៅជ្រះនៃស្លាម្លូ ជាពិសេសក្នុងមង្គលការ, សូមអាន នៅ Ang Cholean, «Fleurs d’aréquirer et cérémonie du marriage au Cambodge», Bulletin de l’EFEK, 13, Janvier 2008, www.aefek.fr ។

គ្រឿងប្រដាប់ស្លាម្លូ អាចចាត់ទុកថា ជាសិល្បៈមួយដាច់តែឯងក៏សឹងថាបាន។ របស់ទាំងនោះ ខ្លះធ្វើពីវត្ថុធាតុដែលចេញពីរុក្ខជាតិ មានឈើ, ឬស្សី, រពាក់, ផ្តៅ, ស្មាច់ដោយខ្មុកម្រាក់ជាដើម ឯខ្លះទៀតធ្វើអំពីលោហៈ រាប់តាំងពីស្ពាន់រហូតដល់មាស។ នេះពុំនិយាយពីវត្ថុខ្លះផលិតជាកុលាលភាជន៍ ដូចជាអកកំបេរផង។ ឯការសម្រិតសម្រាំងនោះក៏ខ្លាំងក្លាណាស់ដែរ ដូច្នេះហើយបានជាពីមុនមក អ្នកដែលមានធនធាន ឬមានមុខមាត់ និយមយកគ្រឿងប្រដាប់ស្លាម្លូ មកតាំងនៅតាមផ្ទះ ដូចជាដាក់នៅលើតុមួយជាដើម (រូបលេខ១-៣)។ សូម្បីតែក្នុងព្រះបរមរាជវាំងក៏ដោយ កាលណាមានពិធីអ្វីធំនៅព្រះទីនាំងទេវាវិនិច្ឆ័យ គេឃើញមានតុដាក់គ្រឿងប្រដាប់ទាំងនេះ នៅជាប់នឹងអាសនៈសម្រាប់ព្រះមហាក្សត្រគង់តែម្តង (រូបលេខ៤)។ ក្នុងរាជសព្ទ ស្លាម្លូហៅថា «ព្រះស្រី» (ពាក្យសំស្ក្រឹតហៅថា ឝ្រី ) ឯគ្រឿងប្រដាប់ទាំងអស់តែងដាក់នៅក្នុង «ពានព្រះស្រី»។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

ម្លូស្លាតែងមានជាចាំបាច់នៅក្នុងពិធីនានា មិនថាតែអភិជន ឬអ្នកតូចតាចឡើយ (រូបលេខ៥-៧)។ តាមសង្កេតមកឃើញថា បើពិធីនោះជាមង្គលការផង គេតែងរៀបចំពានព្រះស្រីនោះដោយផ្ចិតផ្ចង់ខ្លាំងណាស់។ នៅរូបលេខ៨ យើងឃើញថាក្នុងចំណោមរណ្តាប់ទាំងអម្បាលម៉ានដែលមនុស្សឈរកាន់ជាមួយកូនកម្លោះនោះ មានពានព្រះស្រី (ហៅថា «ម្លូពាន់ ស្លាពាន់») ដែលមនុស្សទីពីរ រាប់ពីឆ្វេង និងមនុស្សទីបី រាប់ពីស្តាំកាន់។ រូបលេខ៩ ជារូបលម្អិតនៃពានព្រះស្រី។

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

ខ្ញុំបាននិយាយពីលើមកហើយថា ប្រពៃណីទាក់ទងនឹងស្លាម្លូនេះសាយភាយពេញទ្វីបអាស៊ី ជាហេតុឲ្យយើងស្មានបានថា ចំណាស់នោះ ក៏ចាស់ខ្លាំងដែរ។ ខ្ញុំសូមលើកយកឧទាហរណ៍ តែប្រាសាទអង្គរវត្តមួយមកបង្ហាញចុះ។ យើងដឹងហើយថា ផ្ទាំងចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត នៅរួតខាងក្រោមឆ្លាក់ឡើងនៅសម័យកាលពីរផ្សេងគ្នា។ មួយភាគធំឆ្លាក់ជំនាន់ សាងអង្គរវត្តនោះតែម្តង ពោលគឺនៅស.វ.ទី១២ រីឯផ្ទាំងមួយភាគតូចដែលនៅចំហឥតទាន់មានចម្លាក់នោះ គឺព្រះបាទអង្គចន្ទ ដែលជាវីរៈក្សត្រមួយអង្គនៅស.វ.ទី១៦ ឲ្យគេឆ្លាក់បញ្ចប់។ ទាំងនៅចម្លាក់ស.វ.ទី១២ (រូបលេខ១០) ទាំងនៅចម្លាក់ស.វ.ទី១៦ (រូបលេខ១១) យើងឃើញមានរូបគេកាន់ពានព្រះស្រីនៅក្នុងពិធីអ្វីមួយ។ ទំនៀមកាន់ពានព្រះស្រីហែនេះ មាននៅក្នុងអក្សរសាស្ត្រដែរ។ សម្រង់ពីរកន្លែងយ៉ាងខ្លីខាងក្រោមនេះ ស្រង់ពីរឿងភោគកុលកុមារ (តែងនៅដើមស.វ.ទី១៩) ត្រង់កន្លែងដែលទាក់ទងនឹងការហែហមព្រះរាជា។

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

សម្រង់ទី១ ៖

រើសរកកូនប្រុស              ឆោមឆាយស្រៀវស្រស់              សក្តិសមគាប់គួរ

ពាក់ពរពស្ត្រា                  រៀបគ្នាជាជូរ                       កិលកែទទួល

                                 កាន់ពានព្រះស្រី។

សម្រង់ទី២ ៖

នាងមួយមុខរាហុ៍             បួងសក់កេសា                     ថ្ពាល់ផាត់ផូរផង់

ពាក់អាវដកគាំ                ស្រគាំបញ្ចង់                        បញ្ចើមានទ្រង់

                                  កាន់ពានព្រះស្រី។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved