• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ព្រះលក្មណ្ស៍ត្រូវសរនាគបាស

ដោយ ព្រាប ចាន់ម៉ារ៉ា

តាំងពីសម័យបុរាណរៀងមក ខ្មែរជ្រួតជ្រាបរឿងរាមកេរ្តិ៍ខ្លាំងណាស់ យើងឃើញមានរូបចម្លាក់តួអង្គព្រះរាមតាំងពីរវាងស.វ.ទី៦ទី៧ ដែលគេរកឃើញនៅតំបន់អង្គរបុរី ខេត្តតាកែវ មកម៉្លេះ, នេះបើនិយាយពីមុនសម័យអង្គរ។ បើនិយាយពីសម័យអង្គរវិញនោះ គឺមានចម្លាក់បង្ហាញពីឈុតផ្សេងៗក្នុងរឿងនេះច្រើនសន្ធឹកសន្ធាប់ស្ទើររាប់មិនអស់ ដូចមាននៅតាមប្រាសាទបាភួន, បន្ទាយសំរែ, បេងមាលា, អង្គរវត្ត, បាយ័ន្ត៘ ហើយសូម្បីតែសិលាចារឹកដែលនិយាយទាក់ទងនឹងឈ្មោះតួអង្គសំខាន់ៗ ដូចជាព្រះរាមជាដើម ក៏មានមិនតិចដែរ។ បើលោតមកដល់សម័យឥឡូវនេះវិញ ឃើញថារឿងរាមកេរ្តិ៍បានចាក់ឫសជ្រៅទៅក្នុងប្រពៃណីខ្មែរយ៉ាងរឹងមាំ ដូចឃើញមាននៅក្នុងកិច្ចពិធីនានា, ក្បួនទាយ, គំនូរ, ចម្លាក់, របាំ ហើយសូម្បីតែវត្ថុប្រើប្រាស់ ឬសត្វ និងរុក្ខជាតិជាដើម ក៏សឹងមានឈ្មោះទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្លះៗដែរ។ ខ្ញុំមិនលើកយករឿងនេះមកពិចារណាឲ្យវែងឆ្ងាយទេ ត្បិតមានលោកអ្នកប្រាជ្ញធ្លាប់ធ្វើការសិក្សាខ្លះៗមកហើយ។ រីឯនៅទីនេះវិញ ខ្ញុំគ្រាន់តែលើកយកចម្លាក់មួយ ឈុតក្នុងរឿងរាមកេរ្តិ៍ នៅតាមប្រាសាទខ្មែរមួយចំនួនមកពិនិត្យត្រួសៗប៉ុណ្ណោះ។

តាមដំណើររឿងរាមកេរ្តិ៍ គឺមានឈុតមួយនោះនិយាយពីព្រះលក្មណ្ស៍នាំទ័ពរបស់ខ្លួន (ដែលជាស្វា) ចេញទៅតយុទ្ធនឹងពួកអសោរយក្ស។ គ្រានោះព្រះលក្មណ្ស៍កំពុងតែជាប់ដៃច្បាំងនឹងអសោរមួយ ស្រាប់តែឥន្ទ្រជិត ដែលជាយក្សខ្លាំងពូកែ ផ្លែងសរមួយហៅថា “សរនាគបាស” តម្រង់មកលើព្រះលក្មណ្ស៍។ សររត់ចេញមកក្លាយជាសត្វនាគទៅរុំពាត់ព្រះលក្មណ្ស៍និងពលស្វាខ្លះឲ្យជាប់ដូចជាគេរឹតនឹងចំណងយ៉ាងមាំ រករើខ្លួនពុំរួច។ លុះក្រោយមក ទើបព្រះរាមផ្លែងសរទៅអញ្ជើញគ្រុឌឲ្យមកដេញចាប់នាគអស់ទាំងនោះរត់ចេញខ្ចាត់ខ្ចាយទៅ។ ឈុតត្រង់ព្រះលក្មណ្ស៍ជាប់ចំណងសរនាគបាសនេះ ឃើញមានចម្លាក់នៅតាមប្រាសាទបុរាណនានា។

គួរចម្លែកដែរ តាមដែលធ្លាប់ដឹងមក មានតែព្រះលក្មណ្ស៍មួយអង្គឯងទេ ដែលសរនាគបាសនោះមករុំជាប់ខ្លួន។ ប៉ុន្តែបើយើងមើលទៅចម្លាក់បុរាណដូចទើបនឹងពោលមកនេះ គឺតែងតែឃើញព្រះរាមផង ព្រះលក្មណ្ស៍ផង ជាប់ក្នុងចំណងរឹតរួតនេះជាមួយគ្នា។ ខ្ញុំសង្ស័យថា នៅសម័យបុរាណខ្មែរនិយមគម្ពីររាមាយណណាមួយដែលនិយាយថា ទាំងពីរនាក់បងប្អូននោះជាប់ក្នុងចំណងរឹតរួតជាមួយគ្នា ហើយសម័យក្រោយមកខ្មែរនិយមគម្ពីររឿងនេះមួយបែបទៀត ដែលថាមានតែព្រះលក្មណ្ស៍ជាអ្នកត្រូវសរនាគបាសរឹតខ្លួន។

ចម្លាក់បុរាណមានឧទាហរណ៍ដូចតទៅ៖ រូបលេខ១ និងរូបពង្រីកលេខ២ នៅប្រាសាទភ្នំរុង (ខេត្តបុរីរម្យ. ប្រទេសថៃឡង់ដ៍) នៅរូបលេខ៣ និងរូបពង្រីកលេខ៤ គឺនៅប្រាសាទភិមាយ (ខេត្តនគររាជ. ប្រទេសថៃឡង់ដ៍)។ រីឯរូបលេខ៥ និងរូបពង្រីកលេខ៦ គឺនៅគោកខ្វិត ខេត្តកំពង់ចាម។ រូបលេខ៧ នៅប្រាសាទបាគង ខេត្តសៀមរាប។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved