• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

សាដៀវ ៖ ឧបករណ៍ភ្លេងមួយដែលចាស់

ដោយ ព្រាប ចាន់ម៉ារ៉ា

ឧបករណ៍ភ្លេងមានច្រើនយ៉ាងណាស់ ឯរបៀបលេងក៏ប្លែកៗគ្នាច្រើន ហើយបើលើកយកតែឧបករណ៍ដែលប្រើខ្សែមកមើល ក៏ឃើញថាមានច្រើនបែបដែរ។ ក្នុងនោះ មានឧបករណ៍ខ្លះប្រើខ្សែច្រើន ខ្លះប្រើខ្សែតិច ឯខ្លះទៀតប្រើខ្សែតែមួយប៉ុណ្ណោះ ក៏អាចលេងឲ្យចេញជាសម្លេង ហើយធ្វើឲ្យមានបែបបទបនតាមសេចក្តីត្រូវការផង។ ឧបករណ៍ដែលប្រើខ្សែតែមួយនេះ សព្វថ្ងៃគេហៅថា «សាដៀវ» ឬ «សាយដៀវ» (ហៅតាមពាក្យសៀម ហើយដែលប្រែមកថា «ខ្សែទោល», ក្នុងន័យថា «ខ្សែតែមួយ»)។ ឧបករណ៍នេះមានដងមួយរាងរៀវ ស្តួច ហើយងបន្តិចទៅខាងចុង។ នៅជិតគល់គេភ្ជាប់កំណាត់ផ្លែឃ្លោកទុំ (ឃ្លោកសាដៀវ) ធ្វើជាប្រអប់សម្លេង និងដាក់ព្រលួតមួយសម្រាប់រឹតខ្សែ។ គេចងលួសស្ពាន់មួយសរសៃភ្ជាប់ពីចុងដងទៅព្រលួតនោះ។ ពេលលេង គេយកម្រាមដៃម្ខាង (មានពាក់ក្រចក) កេះខ្សែក្បែរចុងដង ឯម្រាមដៃម្ខាងទៀត សង្កត់ចុះឡើងទៅលើខ្សែក្បែរប្រអប់សម្លេង ដើម្បីផ្លាស់ប្តូរសូរតាមត្រូវការ (រូបលេខ១)។ រីឯសម្លេង ឮពីរោះពិសាយ៉ាងណានោះ ខ្ញុំមិនចេះពន្យល់ទេ ដ្បិតខ្ញុំពុំមែនជាអ្នកមានវិជ្ជាខាងភ្លេងឡើយ។ គ្រាន់តែនៅទីនេះខ្ញុំចាប់អារម្មណ៍ថា សាដៀវឃើញមានភស្តុតាងថា មានតាំងពីយូរអង្វែងណាស់មកហើយ។

ឥឡូវចូរយើងពិនិត្យត្រួសៗអំពីឧបករណ៍ភ្លេងមួយនេះ តាំងពីសម័យបុរាណព្រេងនាយរៀងមក។ ចម្លាក់នៅលើផ្តែរមួយសាងឡើងពីស.វ.ទី៧ នៅសម្បូណ៌ព្រៃគុក (រូបលេខ២) បង្ហាញពីតួអង្គមួយចំនួន ដែលអ្នកខ្លះលេងភ្លេង និងអ្នកខ្លះរាំចាក់ក្បាច់ជាដើម ហើយក្នុងចំណោមអ្នកទាំងអស់នោះ ឃើញមានម្នាក់កាន់សាដៀវ (រូបលេខ៣)។ បើចម្លាក់នៅប្រាសាទបយ័ន្ត (ស.វ.ទី១២) វិញ ឃើញមានច្រើនកន្លែង ហើយត្រង់ចំណុចមួយនោះ គេឆ្លាក់រូបបុរសម្នាក់កំពុងដេញសាដៀវ និងម្នាក់ទៀតអង្គុយពីមុខនោះ ជាអ្នកគោះឈិង (រូបលេខ៤)។ ត្រង់កន្លែងមួយទៀតនៃប្រាសាទបយ័ន្តដដែល ឃើញមានស្រីអ្នកលេងភ្លេងមួយក្រុម ក្នុងចំណោមនោះមានម្នាក់កាន់សាដៀវ ឯម្នាក់ទៀតដេញពិណ (រូបលេខ៥)។ បើមើលមកអង្គរវត្តត្រង់ចម្លាក់ដែលគេឆ្លាក់បង្ហើយនៅស.វ.ទី១៦ឯនេះវិញ ក៏កាន់តែឃើញស្តែងឡើងអំពីតួនាទីសាដៀវ ដែលគេយកទៅលេងជាមួយនឹងឧបករណ៍ខ្លះទៀត មានឈិង, ប៉ីឬស្រឡៃ និងស្គរជាដើម (រូបលេខ៦)។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

នៅចម្លាក់ប្រាសាទបាយ័ន្ត គេឃើញមានឧបករណ៍ម៉្យាងទៀត ដែលទំនងជាគេប្រើខ្សែតែមួយដែរ គ្រាន់តែប្រអប់សម្លេងធ្វើពីផ្លែឃ្លោកនោះ មានដល់ទៅពីរ គឺនៅលើចុងទាំងសងខាងនៃដងតែមួយ។ ឯរបៀបដេញក៏ដូចគ្នានឹងសាដៀវដែលរៀបរាប់មកពីខាងលើដែរ ពោលគឺយកម្រាមដៃម្ខាងកេះខ្សែ និងដៃម្ខាងទៀតកាន់ដង ដាក់ប្រអប់សម្លេងមួយមកផ្អឹបនឹងដើមទ្រូង (រូបលេខ៧)។ ឯរូបបែបនេះក៏ឃើញមានច្រើនដែរនៅតាមប្រាសាទបុរាណដទៃទៀត, ឧទាហរណ៍ ចម្លាក់នៅប្រសាទបន្ទាយឆ្មារ (ស.វ.ទី១២) ដែលអ្នកកាន់ឧបករណ៍នេះមានដល់ទៅពីរនាក់ផង (រូបលេខ៨)។

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

នៅសម័យបច្ចុប្បន្ន យើងឃើញគេលេងសាដៀវទោលតែឯង ដោយច្រៀងឬសូត្រកំណាព្យ ផង ដេញសាដៀវនោះផង (រូបលេខ៩)។ គេថា ការលេងរបៀបនេះ គឺលោកតាង៉ុយ (អ្នកភារម្យភាសា អ៊ូ ហៅក្រមង៉ុយ) ដែលជាកវីដ៏ឆ្នើមមួយរូបនាដើមស.វ.ទី២០ចូលចិត្តខ្លាំងណាស់ គឺលោកច្រៀងបណ្តើរ លេងសាដៀវដោយខ្លួនឯងបណ្តើរ។ មួយវិញទៀត សាដៀវគេច្រើនយកទៅលេងនៅក្នុងវង់ភ្លេងការ និងភ្លេងអារក្សជាដើម។ សព្វថ្ងៃ មានគ្រាខ្លះគេយកសាដៀវទៅលេងចូលនឹងឧបករណ៍ខ្សែមួយចំនួនទៀត មានចាប៉ីជាដើម ហើយមានចំនួនច្រើនទៀតផង (រូបលេខ១០)។

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០


សរុបសេចក្តីមក សាដៀវមានរាប់ពាន់ឆ្នាំហើយនៅក្នុងទឹកដីខ្មែរនេះ យ៉ាងហោចណាស់ក៏មានតាំងពីរវាងស.វ.ទី៧រហូតមកដែរ បើយោងតាមចម្លាក់នានាពីបុរាណរៀងមក។ លុះមកដល់សព្វថ្ងៃក៏នៅតែមានប្រើប្រាស់ជាធម្មតា មិនដូចឧបករណ៍ភ្លេងខ្លះទៀត ដែលកាលពីសម័យបុរាណមានប្រើ តែមកដល់បច្ចុប្បន្នបាត់បង់អស់ទៅវិញនោះទេ។

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved