• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

សំពត់សូត្រ

ដោយកញ្ញា ជា សោភារី

តម្បាញសូត្រអាចផលិតចេញជាសំពត់ស្លៀក, កន្សែង, គ្រឿងតុបតែងសង្ហារិម ឬគេហដ្ឋាន មិនតែប៉ុណ្ណោះ ប្រដាប់ប្រដារសក្ការៈ មានពិតានជាដើម។ ទីនេះនាងខ្ញុំសូមបង្ហាញតែអំពីសំពត់ស្លៀកប៉ុណ្ណោះ។ តាមធម្មតា សំពត់សូត្រគេពុំងាយនឹងយកមកស្លៀកក្នុងផ្ទះប្រចាំថ្ងៃជានិច្ចជាកាលនោះឡើយ ពេលយកចេញមកស្លៀកម្តងៗនោះ ច្រើនតែនៅក្នុងឱកាសអ្វីមួយដែលមានលក្ខណៈឱឡារិក មានបុណ្យទានជាដើម (រូបលេខ១-២)។ បើអ្នកខ្លះស្លៀកនៅផ្ទះជាធម្មតានោះ ឃើញមានតែសារុងសូត្រ។ ទោះជាដូច្នោះក្តីក៏ពុំមែនជាការទូទៅឡើយ ដែលមនុស្សអាចមានលទ្ធភាពធ្វើដូច្នោះ គឺច្រើនតែអ្នកធូរធារទើបធ្វើទៅបាន បើពុំនោះទេតែងឃើញបុរសដែលទើបនឹងរៀបការថ្មីៗ។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

សេចក្តីរៀបរាប់ត្រួសៗតទៅនេះ ធ្វើឡើងដើម្បីបង្ហាញពីលក្ខណៈសម្គាល់ផ្ទាល់នៃប្រភេទសំពត់នីមួយៗ។

- សារុងសូត្រ ៖ ជាទូទៅសារុងសូត្រច្រើនមានក្រឡាបួនជ្រុងឆ្លាស់ពណ៌ផ្សេងៗគ្នា។ សារុងសូត្រស្រីច្រើនមានក្រឡាល្អិត រីឯសារុងមនុស្សប្រុសតែងឃើញក្រឡាធំជាងនោះ (រូបលេខ៣)។ ពីមុនមក ដែលហៅថាសារុងសូត្រ គឺសារុងដែលត្បាញពីសូត្រសុទ្ធ។ សព្វថ្ងៃនេះ ដើម្បីលក់បានធូរថ្លៃបន្តិច គេត្បាញលាយអំបោះខ្លះ។

- ផាមួង ៖ ផាមួងដែលសាមញ្ញបំផុតមានផ្ទៃលាតសុទ្ធ ឥតមានក្បាច់ក្បូរអ្វីលើនោះឡើយ រីឯពណ៌វិញអាចខុសៗគ្នាទៅតាមចំណូលចិត្តនៃអ្នកស្លៀក មានពណ៌ខៀវ, ក្រហម, ស្លាទុំ, ត្រួយចេក, លឿង, ស្វាយ ៘ ដូចមានរូបលេខ៤ បង្ហាញឧទាហរណ៍ខ្លះ។ ផុតពីនោះទៅ ផាមួងអាចមានក្បាច់លម្អ ហៅថា “បន្តក់” រាយមួយៗនៅលើផ្ទៃ (រូបលេខ៥) ពុំនោះទេ មាន “រងជើង” ឬហៅថា “ជរជើង” (រូបលេខ៦)។ បើមានបន្តក់ផង រងជើងផង គេតែងធ្វើក្បាច់ទាំងពីរនេះមានពណ៌តែមួយ ឧទាហរណ៍ បើបន្តក់ប្រាក់ ជរជើងនោះក៏ប្រាក់ដែរ។

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

- អន្លូញ ៖ ក្បាច់នៃអន្លូញគឺជាឆ្នូតពណ៌ឆ្លាស់គ្នា, ស្របគ្នាជាសម្រុងតាមជំហរមនុស្ស (រូបលេខ៧)។ កាលណាឆ្នូតនីមួយៗមានក្បាច់នៅក្នុងនោះផង អ្នកស្រុកខ្លះលែងហៅថាអន្លូញហើយ គឺហៅថា “ខ្ទង់” វិញ(រូបលេខ៨)។

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

- ក្រនៀវ ៖ ក្រនៀវ (រូបលេខ១០) ខុសគ្នាពីសារុងដោយសារសរសៃសូត្រដែលយកមកត្បាញនោះ គេត្រូវវេញបញ្ចូលគ្នាបីពណ៌សិន រួចទើបយកទៅចាក់ត្បាញ (រូបលេខ១១)។ សំពត់ប្រភេទនេះហាក់ដូចជាគ្មានក្បាច់ឬលក្ខណៈពិសេសអ្វីសំដៅថា បែបនេះសម្រាប់ស្រី បែបនោះសម្រាប់ប្រុសឡើយ។

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

- ហូល ៖ ក្នុងចំណោមសំពត់សូត្រនានា ឃើញមានតែហូលទេ ដែលមានក្បាច់ក្រឡារបៀបជាច័ក្កច័ន ហៅថា “គោម”។ រីឯពណ៌ដែលខុសគ្នានោះ គឺកើតឡើងពីបច្ចេកទេសម៉្យាងដែលតម្រូវឱ្យមានការអត់ធ្មត់ខ្លាំង ហៅថា “ចងគាត” ពោលគឺកន្លែងណាដែលចង់ឱ្យមានពណ៌អ្វីមួយ គេបើកចំហតែត្រង់នោះប៉ុណ្ណោះ ដើម្បីជ្រលក់ល័ក្ត រីឯកន្លែងដទៃទៀតទាំងអស់ត្រូវចងបិទមុខកុំឱ្យល័ក្តចូល ឃើញថាប្រើពេលវេលាយូរណាស់ ដើម្បីឱ្យមានពណ៌និងក្បាច់ខុសគ្នានៅពេញផ្ទៃសំពត់ទាំងមូល។ រូបលេខ៩ បង្ហាញពីហូលមួយដែលមានភាពសាមញ្ញ ពុំមានពណ៌និងក្បាច់ច្រើន ជាការសម្រួលការចងគាត បន្តិច ។ បើពោលពីសំពត់ហូលដែលប្រើជាពិតានបាំងពីលើអសនៈព្រះពុទ្ធរូបវិញ ឃើញថាគោមនោះរចនាល្អិតល្អន់ជាទីបំផុត មានន័យថាការចងគាតនោះកាន់តែស្មុគស្មាញខ្លាំងដែរ។

រូបលេខ៩

រូបលេខ៩

- សារបាប់ ៖ អ្នកខ្លះហៅសំពត់នេះថា “ចរបាប់” ឬ “ចារបាប់” ផង។ សរសៃដែលយក មកត្បាញនោះពុំមែនតែសូត្រសុទ្ធប៉ុណ្ណោះទេ គឺមានលាយឆ្លាស់គ្នាជាមួយចេសពណ៌មាស ឬពណ៌ប្រាក់ ញឹកឬរង្វើលតាមក្បាច់គោមដែលចង់លើកនោះ។ ថ្វីត្បិតតែពុំតម្រូវឱ្យមានការចងគាត អ្នកត្បាញសារបាប់នេះត្រូវមានការអត់ធ្មត់ខ្លាំងណាស់ ព្រោះជាការងារល្អិត ត្រូវប្រយ័ត្នប្រយែងខ្លាំងក្នុងការត្បាញលាយរវាងសូត្រផងនិងចេសមាសឬប្រាក់នោះផង ហើយថែមទាំងលើកឱ្យចេញជាគោមទៀត។ ដូច្នេះឥតមានចងគាតក៏មែនពិត ប៉ុន្តែការត្បាញ មានត្រករ, ជាន់លើកដាក់ និងបោះត្រល់ជាដើមនោះ ជាការស្មុគស្មាញមែនទែន។ ហេតុនេះហើយបានជាពុំសូវឃើញមានគេស្លៀកញឹកញាប់, បើក្នុងឱកាសពិធីផ្សេងៗទើបឃើញម្តងៗ (រូបលេខ១២)។

- ស៊ឹង ៖ សំពត់នេះ ពីមុនមកខ្មែរពុំដែលត្បាញទេ ត្បិតជាប្រពៃណីលាវ។ ប៉ុន្តែនៅពេលដែលប្រទេសខ្មែរទើបនឹងងើបផុតពីភ្លើងសង្គ្រាមភ្លាមៗនៅដើមទសវត្ស១៩៨០ត្រូវកវែកកឆ្នាំងសាជាថ្មីឡើងវិញនោះ គេនាំសំពត់នេះពីប្រទេសលាវនិងប្រទេសសៀមមក ដោយសារស៊ឹងខ្លះមានតម្លៃល្មមអាចទិញបាន។ យូរៗមកមានអ្នកខ្លះក៏ត្បាញដើម្បីប្រើប្រាស់និងលក់ដែរ (រូបលេខ១៣)។

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

ពោលមកទាំងអម្បាលម៉ាននេះ គឺគ្រាន់តែជាការរៀបរាប់ត្រួសៗអំពីបែបផែនសំពត់សូត្រប៉ុណ្ណោះ។ នាងខ្ញុំពុំបានលើកចំណុចឬបញ្ហាផ្សេងៗ ដូចជាការដែលពណ៌គីមីមករាលដាលជំនួសល័ក្តធម្មជាតិ, ពណ៌ឆើតៗ ព្រមទាំងក្បាច់ថ្មីៗដែលបង្កើតឡើងតាមការនិយមនៃមនុស្សវ័យក្មេងជំនាន់ថ្មីនេះ, ការផ្លាស់ប្តូរដទៃទៀតដែលកើតឡើងដោយកត្តាសេដ្ឋកិច្ច ៘ នោះទេ។ ប្រការទាំងនេះជាប្រធានបទមួយដែលមានអ្នកស្រាវជ្រាវមួយចំនួនចាប់ផ្តើមសិក្សាខ្លះៗមកហើយ។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved