• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

 

ពិធីអុំទូកក្នុងសហគមន៍អ្នកនេសាទ*

ដោយ អាន រស្មី និង ថន ស៊ុយទ្រី

 

ភាគច្រើននៃសហគមន៍ដែលរស់នៅក្បែរដងស្ទឹង ឬទន្លេ ច្រើនតែឃើញមានទូកងរក្សាទុកក្នុងរោងមួយក្នុងទីធ្លាវត្ត ហើយដែលអ្នកស្រុកចំណុះជើងវត្តតែងធ្វើ «កិច្ចបើកភ្នែក» និងទម្លាក់ទឹកម្តងក្នុងមួយឆ្នាំ ដើម្បីអុំប្រណាំងលេងសប្បាយក្នុងពេលបុណ្យចេញព្រះវស្សា។ ក្នុងអត្ថបទនេះយើងខ្ញុំសូមបង្ហាញពីទំនៀមអុំទូករបស់សហគមន៍នៅជុំវិញបឹងធំមួយក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បឹងធំនេះឈ្មោះមហាព្រះពាយ ដែលហៅតាមឈ្មោះអ្នកតាសំខាន់នៅទីនោះគឺ «អ្នកតាអាជ្ញាមហាព្រះពាយ» ឬអ្នកស្រុកខ្លះហៅជា «ឧកញ៉ាមហាព្រះពាយ»។ បើមើលលើទីតាំងភូមិសាស្ត្រ បឹងនេះជាបឹងធម្មជាតិមានផ្ទៃទឹកល្ហល្ហាចនាខែវស្សា ហើយទឹកហូរចូលបឹងតាមស្ទឹងព្រៃប្រស់នៅភាគខាងជើង។ ភូមិដែលអាស្រ័យផលនេសាទក្នុងបឹងនេះមានដូចជា ភូមិក្រសាំង, ភូមិល្វាជោម, ភូមិឫស្សីជះ, ភូមិក្តីដូង, ភូមិស្លែង, ភូមិពាមក្រែង, ភូមិត្រាំខ្លា  និងភូមិពោធិ៍។ល។ ឯវត្តមួយចំនួនក្នុងសហគមន៍ជុំវិញបឹងនេះសុទ្ធសឹងមានទូកងតាំងនៅ។

ពិធីអុំទូកដែលនឹងរៀបរាប់នេះ គេតែងកំណត់យកថ្ងៃ៣រោចខែអស្សុជ ពោលគឺក្រោយចេញព្រះវស្សាហើយ៣ថ្ងៃ។ យ៉ាងណាក៏ដោយ យើងសង្កេតឃើញថាទោះជាក្រោយថ្ងៃចេញវស្សាបន្តិចក្តី ប៉ុន្តែពិធីនេះនៅតែក្នុងក្របខ័ណ្ឌនៃបុណ្យចេញវស្សាដដែល ពោលគឺគេប្រណាំងលេងកំសាន្តក្នុងឱកាសចេញវស្សានោះឯង។  ទីប្រារព្ធពិធីត្រូវធ្វើនៅទីតាំងពីរកន្លែងផ្សេងគ្នា។ មួយគឺនៅលើផ្ទះរូបស្នងអ្នកតា នៅឯភូមិក្រសាំង និងមួយទៀតធ្វើនៅខ្ទមអ្នកតាកណ្តាលបឹងមហាព្រះពាយ។ ខ្ទមអ្នកតានេះសង់ពីឈើនៅលើជើងសសរ និងធ្នឹមបេតុង ហើយសង់ខ្ពស់ផុតពីផ្ទៃទឹក មានទំហំធំល្មម ដែលមនុស្សអាចចូលទៅអង្គុយធ្វើកិច្ចចុះគ្នាបានរវាង១០នាក់។

 

កិច្ចធ្វើនៅលើផ្ទះរូបស្នង នៅភូមិក្រសាំង

រូបស្នងនៅទីនេះជាប្រុសចំណាស់ម្នាក់ វ័យប្រមាណ៦០ឆ្នាំប្លាយ ហើយគាត់ក៏ជាសមាជិកវង់ភ្លេងអារក្សក្នុងភូមិនេះផង។ ក្នុងថ្ងៃពិធីគាត់ដើរតួជារូបស្នងឲ្យអ្នកតា ដែលអ្នកស្រុកអាចនិយាយឆ្លងឆ្លើយនិងសាសាប់ពីទុក្ខកង្វល់នានា។ នៅពេលព្រឹក អ្នកភូមិស្រីៗនាំគ្នាមកជួយដណ្តាំស្ល នៅផ្ទះរូបស្នង(រូបលេខ១-២)។ ត្រីសាច់អង្ករបន្លែនិងគ្រឿងដណ្តាំស្លទាំងប៉ុន្មានបានពីការដើររៃអង្គាសក្នុងភូមិ។ ក្រៅពី អ្នកដណ្តាំស្ល មានមួយក្រុមទៀតជាអ្នករៀបចំកាច់បាយសី ធ្វើស្លាធម៌ រៀបជម និងគ្រឿងរណ្តាប់ផ្សេងទៀតដែលគេត្រូវយកទៅផ្លាស់ជំនួសរបស់ចាស់នៅលើហ៊ឹង (រូបលេខ៣)។ នៅរូបលេខ៤ យើងឃើញថានៅលើហ៊ឹងថាមានស្រាសច្រើនដប ដែលអ្នកស្រុកយកមកបន់ស្រន់ពេលឈឺថ្កាត់កន្លងមក ហើយដែលគេត្រូវយកមកចែកចាយឲ្យអ្នកចូលរួមផឹក។

នៅព្រឹកនោះដដែល វេលាម៉ោងប្រមាណ៩ អ្នកភ្លេងអារក្សចាប់ផ្តើមច្រូចស្រាលើជមព្រះពិស្ណុការនៅក្នុងវង់ មុននឹងលេងភ្លេងបញ្ជាន់រូបអ្នកតា នៅលើផ្ទះរូបក្បែរហ៊ឹង(រូបលេខ៥ និង៦) ។ គេប្រគំប្រមាណ៣ទៅ៤បទ។ បំណងនោះគឺដើម្បីប្រាប់ទៅអ្នកតាឲ្យបានដឹងឮថានឹងមានពិធីអុំទូក ឬហាត់ទូក ក្នុងបឹងមហាព្រះពាយថ្វាយឲ្យសប្បាយក្នុងពេលរសៀលបន្តិចទៀត។ កិច្ចនៅលើផ្ទះព្រឹកនេះក៏ចប់ត្រឹមនេះ។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

កិច្ចនៅខ្ទមអ្នកតាបឹងមហាព្រះពាយ

បឹងមហាព្រះពាយជាទីធ្វើពិធីអុំទូក ហើយខ្ទមអ្នកតានៅចំកណ្តាលបឹងតែម្តង។ ដើម្បីទៅដល់ខ្ទមអ្នកតា គេត្រូវជិះទូកពីកំពង់ទឹកឯភូមិ (រូបលេខ៧-៩)។ គេចេញទូកទៅខ្ទមអ្នកតាកំឡុងម៉ោង១២ថ្ងៃត្រង់។ អ្នកតានៅក្នុងខ្ទម កាលពីដើមឡើយមានតែដុំថ្មជាតំណាង លុះក្រោយមកទើបមានគេទិញរូបស៊ីម៉ង់ត៍ពីផ្សារមកដាក់តម្កល់។ ឯដុំថ្មអ្នកតាពីដើមនោះ ក៏នៅរក្សាទុកជាមួយគ្នាដដែល (រូបលេខ១០)។


រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

 

នៅក្នុងខ្ទមអ្នកតាកណ្តាលបឹងនេះ អ្នកភ្លេងចាប់ផ្តើមប្រគំភ្លេងអារក្ស ដើម្បីបញ្ជាន់រូបស្នងមួយសាទៀត (រូបលេខ១១) ។ ក្នុងពេលនោះ ឃើញមានអ្នកខ្លះឆ្លៀតចូលទៅឲ្យរូបស្តោះផ្លុំក្បាលដៃជើងពោះឲ្យជាពីជម្ងឺនានា (រូបលេខ១២)។ ចំណែកអ្នកស្រុកមកពីភូមិនានាជុំវិញបឹងនិងចំណុះអ្នកតា នាំគ្នាបរ «ទូកស្នោ» (ហៅតាមអ្នកស្រុក ឯអ្នកតំបន់ផ្សេងហៅទូកស្មាច់) ដើរដោយម៉ាស៊ីន មកជុំគ្នាកុះករនៅជុំវិញខ្ទម មានទាំងលក់ចំណីអាហារ, ស្រា និងគ្រឿងក្លែមផ្សេងៗផង (រូបលេខ១៣)។ នៅមុខខ្ទមអ្នកតា អ្នកស្រុកប្រណាំងទូកស្នោដើម្បីជាកិច្ចថ្វាយអ្នកតាផង និងជាការកំសាន្តសប្បាយផង ដ្បិតគេពុំសូវខ្វល់ខ្វាយរឿងឈ្នះចាញ់អ្វីឡើយ (រូបលេខ១៤)។ អ្នកស្រុកប្រាប់ថា កាលមិនទាន់មានទូកស្នោម៉ាស៊ីនគេយកទូកឈើដែលអ្នកស្រុកអុំរកត្រី ខ្លះហៅថា «ទូកប្រហុក» និង ទូកងតាមវត្តចំណុះជុំវិញបឹង មកអុំប្រណាំងលេងសប្បាយ ហើយហៅកិច្ចនេះថា «អុំមហាលូន»។ គេយល់ថាពិធីប្រណាំងទូកថ្វាយអ្នកតានេះ នឹងធ្វើឲ្យអ្នកតាអាជ្ញាមហាព្រះពាយសប្បាយរីករាយ ហើយឲ្យជួយបង្ការនិងបញ្ចៀសខ្យល់ព្យុះទាំងឡាយមិនឲ្យកើតមានដល់ទូកនេសាទនិងផ្ទះសម្បែងអ្នកស្រុក។ យើងគួរបញ្ជាក់ដែរថា តួនាទីរបស់អ្នកតានេះ ពុំមែនទាក់ទងរឿងភោគផលស្រូវស្រែចម្ការដូចអ្នកតានៃអ្នកស្រែឯទៀតឡើយ។ ផ្ទុយទៅវិញ នាទីអ្នកតាមហាព្រះពាយជាប់ខ្លាំងទៅរឿងភោគផលនេសាទ និងរឿងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កដោយខ្យល់ព្យុះជាដើម ចំពោះអ្នកនេសាទក្នុងបឹង។

រូបលេខ១១

រូបលេខ១១

រូបលេខ១៣

រូបលេខ១៣

រូបលេខ១២

រូបលេខ១២

រូបលេខ១៤

រូបលេខ១៤

នៅរូបលេខ១៥និង១៦ យើងឃើញរូបស្នងអ្នកតាឡើងទំក្បាលទូក ជិះកំសាន្តក្នុងបឹងនៅមុខខ្ទមអ្នកតា ដោយមានហែហមពីទូករបស់អ្នកស្រុកផង។ រូបលេខ១៧ និង១៨ បង្ហាញពីរូបស្នងអ្នកតាប្រោះព្រំទឹកមន្តដល់អ្នកស្រុកដែលមកចូលរួមពិធីអុំទូក។ ពេលត្រឡប់ទៅដល់ភូមិវិញ អ្នកភ្លេងត្រូវលេងពីរបីបទលើផ្ទះរូបស្នង ដើម្បីបញ្ជាន់រូបស្នង បញ្ជាក់ប្រាប់ថា ពិធីចប់សព្វគ្រប់អស់ហើយ។

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៨

រូបលេខ១៨

 

---------------------------------

[*] យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខូ ឆេងមាន និង អ្នកនាង ជិន សុភ័ក្រ ជាមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដែលបានផ្តល់ព័ត៌មានអំពីពិធី និង បានជួយជ្រោមជ្រែងក្នុងដំណើរការចុះស្រាវជ្រាវនេះ។

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved