• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ដើមពោធិ៍

ដោយ ព្រាប ចាន់ម៉ារ៉ា

ការគោរពដើមឈើពិសេសអ្វីមួយថាមានសក្ការៈ ជារឿងដែលមានជាទូទៅនៅលោកយើងនេះ តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ ចំពោះដើមម៉្យាងដែលសព្វថ្ងៃខ្មែរហៅថា ដើម «ពោធិ៍» តាមអ្នកស្រុកឥណ្ឌានោះ ពីជំនាន់មុនព្រះពុទ្ធអង្គវែងឆ្ងាយទៅទៀត មានគេគោរពរួចទៅហើយ ជាពិសេស នៅតំបន់ខ្លះនៃប្រទេសអាហ្កានីស្ថាន ដែលសព្វថ្ងៃគេស្រាវជ្រាវនិងថែរក្សាទុកជាស្ថាននីយបុរាណដ៏ធំធេងមួយ ហៅថា Mohenjo Daro។ ទំនៀមគោរពនោះវាតទីវែងឆ្ងាយមកប៉ែកខាងជើងនៃប្រទេសឥណ្ឌាបច្ចុប្បន្ន លុះមកដល់ពុទ្ធកាល ពោលគឺស.វ.ទី៦មុនគ្រិស្តសករាជ ដើមនេះក្លាយម្តងបន្តិចៗទៅជានិមិត្តរូបនៃព្រះពុទ្ធសាសនាតែម្តង។ អំពីពេលនោះហើយ ដែលជនជាតិឥណ្ឌាឲ្យឈ្មោះដើមនោះថា «ពោធិ៍» ដ្បិតពាក្យនេះមានន័យថា «ចំណេះ, ប្រាជ្ញា» ដែលជាគុណសម្បត្តិធំបំផុតរបស់ព្រះពុទ្ធអង្គ។ ម៉្យាងទៀត ពុទ្ធប្រវត្តិក៏ចែងតាមនោះថា ព្រះអង្គបានត្រាស់ក្រោមដើមនោះទៀតផង។ ណាមួយទៀត បើយើងយកពាក្យ ពុទ្ធ, ពុទ្ធិ... ជាដើមមកគិតក៏ឃើញថា មានឫសគល់ជាមួយគ្នានឹងពាក្យថា ពោធិ៍ នោះដែរ។ ដូច្នេះ ដើមពោធិ៍តាងឲ្យព្រះពុទ្ធអង្គតែម្តង ហើយជាច្រើនរយឆ្នាំ គិតពីពេលដែលព្រះអង្គចូលព្រះបរិនិព្វានទៅនោះ គេពុំដែលគូរឬឆ្លាក់រូបព្រះពុទ្ធអង្គក្រោមរូបភាពជាមនុស្សមានមុខ មាត់ ដៃ ជើងឡើយ បើចង់បង្ហាញពីព្រះអង្គ គឺបង្ហាញក្រោមរូបភាពនៃដើមពោធិ៍។ រូបលេខ១-៣ ថតពីចេតិយសញ្ចី ដែលសាងឡើងនៅរវាងស.វ.ទី៣-២មុនគ្រិស្តសករាជ នៅស្រុកឥណ្ឌា ជាតឹកតាងស្រាប់។ ក្រោយមកទៀត ពុំមែនតែឥណ្ឌាដែលកាន់ពុទ្ធសាសនាប៉ុណ្ណោះទេ គឺសាសន៍ដទៃជាច្រើន ដែលគោរពព្រះពុទ្ធអង្គជាព្រះសាស្តាក៏និយមគោរពដើមពោធិ៍ដូចគ្នា។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

បើនិយាយពីខ្មែរតែម្តង គឺខ្មែរតែងគូរឬឆ្លាក់ទាំងព្រះពុទ្ធអង្គក្រោមរូបភាពជាមនុស្សផង ព្រមទាំងមានដើមពោធិ៍ជាមួយផង។ រូបលេខ៤ ជាចម្លាក់នៅប្រាសាទបាលីល័យ, ស.វ.ទី១២?។ ចំពោះគំនូរសម័យថ្មីវិញ សូមមើលរូបលេខ៥ ។ ត្រង់នេះគួរយើងប្រៀបធៀបរូបលេខ២អម្បាញ់មិញ (ឥណ្ឌា) ជាមួយរូបលេខ៦ (ខ្មែរ) ៖ យើងឃើញថា ខ្មែរបង្ហាញព្រះពុទ្ធអង្គជាក់ស្តែងដែលកំពុងទេសន៍ រីឯឥណ្ឌាវិញ ព្រះពុទ្ធអង្គដែលជាអ្នកទេសន៍នោះ គេបង្ហាញក្រោមរូបភាពជាដើមពោធិ៍។ បើប្រៀបរូបលេខ៣មកលេខ៥ក៏ដូចគ្នា ៖ នៅស្រុកខ្មែរគេបង្ហាញរូបព្រះពុទ្ធអង្គជាក់ស្តែងជារូបរាងមនុស្ស ដែលទេសនានៅស្ថានត្រៃត្រឹង្ស ហើយយាងចុះមកតាមជណ្តើរកែវ ដើម្បីប្រោសសត្វលោកនៅផែនដីវិញ ចំណែកឯនៅឥណ្ឌា យើងឃើញចម្លាក់រឿងដូចគ្នានេះដែរ តែគេយកដើមពោធិ៍មកជំនួសព្រះពុទ្ធអង្គ។

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

ដោយសារការគោរពដើមពោធិ៍នេះ ទំនៀមដាំដើមពោធិ៍ក្នុងបរិបទព្រះពុទ្ធសាសនានៅកម្ពុជាក៏រាលដាលណាស់ដែរ។ បើនិយាយតែពីសម័យមុននេះបន្តិច គឺមានការយកពោធិ៍ពីស្រីលង្កា ដែលជាមណ្ឌលធំនៃព្រះពុទ្ធសាសនាថេរវាទមកដាំនៅប្រទេសកម្ពុជា។ រូបលេខ៧ និងរូបលេខ៨ ដែលជារូបលម្អិត ស្រង់យកមកពីឯកសារមួយក្រោមរាជ្យព្រះបាទនរោត្តម បង្ហាញពីការដង្ហែកូនពោធិ៍មួយដើមមកពីស្រីលង្កា យកមកដាំនៅមុខព្រះវិហារវត្តបទុមវតី ក្រុងភ្នំពេញ។ នៅលើរូបនោះ ត្រង់ភាសាខ្មែរគេសរសេរថា (សម្រួលជាអក្ខរាវិរុទ្ធបច្ចុប្បន្ន) «នេះហែដើមពោធិ៍ ពីស្រុកលង្កា យកមកទុកវត្តបទុមវតី»។ នៅលើឯកសារសរសេរមួយ ពាក់ព័ន្ធនឹងពិធីនេះ គេមានប្រាប់ថា ធ្វើឡើងនៅថ្ងៃ៣រោជ ខែអាសាឍ ឆ្នាំកុរ នព្វស័ក ព.ស.២៤៣០ (គ.ស.១៨៨៦)។ ដើមពោធិ៍នេះគង់វង្សនៅដល់សព្វថ្ងៃ គឺរូបលេខ៩ ថតនៅទសវត្ស១៩៥០, លេខ១០ នៅទសវត្ស១៩៦០ និងលេខ១១ ថតនៅពេលថ្មីៗនេះ។

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

នៅប្រទេសកម្ពុជា ការគោរពដើមពោធិ៍ ពុំមែនមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ។ សិលាចារឹកលេខ K. 484 ចារឡើងនៅរវាងចុងស.វ.ទី១២ ឬដើមស.វ.ទី១៣ ជាតឹកតាងស្រាប់។ បណ្តាញពត៌មានវប្បធម៌ខ្មែរ ធ្លាប់បaនចុះផ្សាយសម្រង់ខ្លះអំពីសិលាចារឹកនេះ (សូមអានអត្ថបទលេខរៀងទី២៧ នៅជំពូកទី៦) តែតម្រង់ទៅរកប្រធានបទផ្សេង រីឯនៅទីនេះ ខ្ញុំយកសិលាចារឹកដដែលមកពិនិត្យ ក្នុងសម្រង់មួយផ្នែកទៀត។ អ្នកអាននឹងឃើញថា ខ្មែរណាម្នាក់ដែលមានបណ្តាសក្តិនៅជំនាន់នោះ មកដាំដើមពោធិ៍នៅក្បែរជើងប្រaសាទភិមានអាកាស ក្នុងរាជធានីអង្គរធំ ហើយចាត់ទុកសរីរាង្គផ្សេងៗនៃដើមពោធិ៍នោះថាជាទីប្រជុំនៃទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា (រូបលេខ១២)។ បន្ទាប់ទៅនេះខ្ញុំយកពាក្យដើមសុទ្ធសាធមកបង្ហាញជាអក្សរសព្វថ្ងៃ ៖

រូបលេខ១២

ហៃវ្រះមហាវោធិ ហៃតមាន្តេំតគិវ្រះវ្រហ្ម ហៃតមាន៑ខ្ល្វន៑តគិវ្រះឦឝ្វរ ហៃតមាន៑មេកតគិវ្រះវិឞ្ណុ ហៃតនិត្យ ហៃតជាកុរុងតវ្ឫក្ឞ...

បើសម្រួលបន្តិចមកជាខ្មែរសម័យថ្មីមានន័យថា៖

«បពិត្រព្រះមហាពោធិ៍ ដែលមានឫសជាព្រះព្រហ្ម មានដើមជាព្រះឥសូរ មានមែកជាព្រះនារាយណ៍។ បពិត្រ [ព្រះអង្គ] ដែលគង់វង្សជានិច្ច។ បពិត្រ [ព្រះអង្គ] ដែលជាស្តេចនៃព្រឹក្សាទាំងឡាយ...»។

ទាំងអស់នេះបង្ហាញថា ក្នុងប្រវត្តិសាស្ត្រខ្មែរ ពោធិ៍ ជាដើមឈើដែលគេចាត់ទុកថាជាទីសក្ការៈ មិនថាក្នុងព្រះពុទ្ធសាសនា ឬក្នុងព្រហ្មញ្ញសាសនាឡើយ។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved