• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ដំណាក់កាលពីរនៃកិច្ចសព

ដោយ ហេង សុផាឌី

មានជាតិសាសន៍ច្រើនណាស់ នៅលើលោកនេះដែលជឿថា មនុស្សស្លាប់ត្រូវឆ្លងដំណាក់កាលមួយរយៈសិន ទើបទៅចាប់ភពថ្មី។ ភពថ្មីនោះ បើសាសនាខ្លះ ដូចជាគ្រិស្តសាសនាជាដើម និយាយថា ជានរកឬសួគ៌ដែលមានភាពជាអចិន្ត្រៃយ៍ គឺថាបើនៅនរក គឺនៅនរករហូត មិនអាចងើបរួច បើសួគ៌ គឺសួគ៌រហូតដូចគ្នា។ បើសាសនារបៀបឥណ្ឌាវិញ (ឧទាហរណ៍ ព្រហ្មញ្ញសាសនា ឬពុទ្ធសាសនា) គឺអ្នកស្លាប់ទៅសោយទុក្ខនៅស្ថាននរក ឬទៅសោយសុខនៅស្ថានសួគ៌ ស្របទៅតាមកម្មដែលខ្លួនប្រព្រឹត្តកាលនៅរស់ មានន័យថាពុំមែនទៅទីណាមួយជាអចិន្ត្រៃយ៍ទេ។ ម៉្យាងទៀត បាបនិងបុណ្យក៏មិនអាចទូទាត់ កាត់កងគ្នាបាន។ ដូច្នោះហើយបានជាគេប្រៀបផលកម្មទៅនឹងស្រមោលដែលអន្ទោលតាមប្រាណ។ ជនជាតិខ្លះទៀត គ្មានជំនឿអ្វីច្បាស់ថា មានស្ថានផ្សេងនៅជាតិមុខនោះឡើយ។

ទោះជាជំនឿនោះបែបណាក្តី ក៏សង្គមមនុស្សច្រើនរមែងជឿថា ការដែលបុគ្គលដូរសភាពរបស់ខ្លួនក្នុងជាតិនេះ ផ្លាស់ទៅក្នុងសភាពមួយផ្សេងទៀត តម្រូវឲ្យមានការឆ្លងកាត់ពេលវេលាខ្លីឬវែងជាចាំបាច់។ បើប្រៀបទៅនឹងផែនដីវិញ មនុស្សស្លាប់អាចប្រដូចទៅនឹងភ្លើងឆេះកល្ប។ មុននឹងកកើតជាថ្មីឡើងវិញក្រោយពីរលាយដោយសារភ្លើងនោះមក មានដំណាក់កាលមួយដែលដីពុំមែនជាដី ហើយពោលថារលាយអស់ក៏ពុំត្រូវ បើនិយាយតាមសាសនាគេហៅថា “លង្វែកសាសនា” បើនិយាយចំពោះដីតែម្តងគេហៅថា “អន្តរកប្ប” ហើយពេលនោះ ដីស្ថិតនៅក្នុងសភាពមួយ ដែលមិនទាន់ឲ្យរុក្ខជាតិក្តី មនុស្សក្តី មានជីវិតបាននៅឡើយ។

ខ្ញុំពុំវែកញែកជំនឿទាំងអម្បាលម៉ាននោះវែងឆ្ងាយទៅទៀតទេ ព្រោះបំណងនៅទីនេះគ្រាន់តែចង់បញ្ជាក់ទៅលើចំណុចដែលថា មានដំណាក់កាលមួយខ្លីឬវែង ដែលនៅចន្លោះជាតិចាស់និងជាតិថ្មី។ ដោយសារជំនឿនេះហើយ ទើបមនុស្សច្រើនណាស់នៅអាស៊ីភាគអាគ្នេយ៍តែងធ្វើកិច្ចដែលទាក់ទងនឹងសពជាពីរដំណាក់។ បើយកតែឧទាហរណ៍នៅប្រទេសកម្ពុជា ក៏កិច្ចប្រតិបត្តិទាំងពីរដំណាក់នោះអាចខុសគ្នាទៅទៀត។ ឧទាហរណ៍ នៅតំបន់អង្គរ គេកប់សពដែលទើបនឹងស្លាប់នៅព្រៃខ្មោចក្នុងរយៈពេលយ៉ាងហោចមួយឆ្នាំសិន រួចទើបគាស់ឆ្អឹងនោះមកវិញ យកមកបូជាយ៉ាងឱឡារឹកក្នុងដំណាក់កាលទីពីរ។ គេពន្យល់ថា អ្វីៗក៏ដោយប្រកបដោយធាតុបួន ឯខ្លួនមនុស្សយើងក៏ដូច្នោះដែរ គឺថាមានធាតុទឹក, ដី, ភ្លើង, ខ្យល់។ ដូច្នោះហើយគេថា គេកប់នៅដំណាក់កាលទីមួយនោះ គឺទឹកនិងដីរំលាយសាច់ឈាមយើងអស់មួយសាសិន លុះដល់ដំណាក់កាលទីពីរ ទើបខ្យល់និងភ្លើងរំលាយជាបញ្ចប់ក្នុងកិច្ចបូជាសពនោះ។ នៅតាមក្រុងពុំងាយឃើញមានកិច្ចនេះទៀតទេសព្វថ្ងៃ។ ប៉ុន្តែនរវិទូអាចនឹងពន្យល់ថា ទោះបីជាសពដែលទើបនឹងស្លាប់គេតម្កល់នៅផ្ទះឬនៅទីណាមួយ បីថ្ងៃ, ពីរថ្ងៃ ឬតែមួយថ្ងៃក្តី ក៏វិភាគល្អិតល្អន់ទៅនឹងឃើញថាមានដំណាក់មួយដែលជាអន្តរកាលរបស់សពនោះដែរ។

ឧទាហរណ៍ដែលខ្ញុំលើកយកមកបង្ហាញនេះនៅក្នុងគំនិតតែមួយនោះដែរ តែកិច្ចប្រតិបត្តិខុសគ្នា។ ម៉្យាងទៀត ឧទាហរណ៍នេះពុំមែនថ្មីស្រឡាងទេ គឺទីមួយគេធ្លាប់ដឹងថាមានធ្វើរបៀបនេះជាហូរហែមកដែរ ថ្វីត្បិតតែមានដោយកម្រក៏ដោយ។ ឯទីពីរ គឺមានជាតិសាសន៍ច្រើនទៀតនៅអាស៊ីភាគអាគ្នេយ៍ ដែលធ្វើរបៀបនេះ។ ពេលដែលស្លាប់ គេកប់សពនោះមួយរយៈពេលសិន លុះសាច់រលាយរលុះហួតហែងអស់ទៅ ទើបគេគាស់យកឆ្អឹងមកដាក់ក្នុងកូនពាង ហើយយកទៅតម្កល់នៅក្នុងពើងភ្នំទីណាមួយ ដែលមនុស្សពិបាកឆ្លងកាត់ទៅ (ពាក្យថា “ពើង” នេះ អ្នកស្រុកខ្លះហៅថា “ពយ” ហើយសំដៅទៅផ្ទាំងថ្មភ្នំដែលលយចេញមក អាចឲ្យមានទីជម្រកតូចឬធំនៅក្រោមនោះ ហើយដែលអ្នកស្រុកច្រើនទុកថាជាទីសក្ការៈ) បើពុំនោះទេ គេយកឆ្អឹងនោះដាក់ក្នុងម្ឈូសធ្វើអំពីឈើ ហើយតម្កល់នៅតាមពើងដូចគ្នា។ ទោះបីជាពាង ឬម្ឈូសឈើក៏ដោយ ក៏សំណល់បុគ្គលដែលយកទៅដាក់នោះ ជាឆ្អឹងទាំងមូល ពោលគឺពុំមែនជាធាតុដែលសល់មកពីការបូជាដោយភ្លើងនោះទេ។ម៉្យាងទៀត ទំហំម្ឈូស ឬមាត់កូនពាងទាំងនោះបង្ហាញថាពុំអាចយកសពស្រស់ទាំងមូលទៅញាត់ទុកក្នុងនោះបានឡើយ គឺពិតជាយកឆ្អឹងដែលគាស់ចេញពីដីមួយសាហើយទៅតម្រៀបក្នុងពាងឬម្ឈូសនោះ និងតម្កល់ចោលជាបង្ហើយ។

នៅប្រទេសកម្ពុជា ទីតម្កល់សពរបៀបនេះពុំសូវនរណាស្គាល់ឡើយ ក្រៅអំពីប្រជាជនដែលរស់នៅដាច់ស្រយាលតាមតំបន់ភ្នំ ជាអាទិ៍នៅតាមជួរភ្នំក្រវាញ។ រីឯរូបដែលខ្ញុំបង្ហាញជូននេះ គឺបានទៅថតនៅភ្នំមួយ ជិតភូមិជាំស្លា,ឃុំជីផាត, ស្រុកថ្មបាំង, ខេត្តកោះកុង មានចម្ងាយ២១គ.ម.នៅឦសានទីប្រជុំជនជីផាត។ ទីនោះជាតំបន់ព្រៃក្រាស់ ហើយលំបាកធ្វើដំណើរទៅដលណាស់ ត្បិតត្រូវឆ្លងស្ទឹងច្រើនកន្លែង ដើរកាត់ព្រៃ ចុះទួល ឡើងភ្នំ។ នៅទីនោះយើងឃើញមានគេតម្កល់កូនពាងដាក់ឆ្អឹងខ្មោចមួយចំនួននៅក្នុងពើងមួយកន្លែង (រូបលេខ១)។ នៅចម្ងាយប្រមាណ៤០ម.ខាងត្បូងពីទីនោះ មានពើងមួយទៀតគេតម្កល់ម្ឈូសចំនួន១៣ (រូបលេខ២-៤)។ ឧទាហរណ៍របៀបនេះច្បាស់ជាមាននៅតាមទីភ្នំផ្សេងៗទៀត តែសំណួរនៅពេលនេះគឺថា តើមានតែនៅតំបន់ភ្នំក្រវាញប៉ុណ្ណោះ ឬមួយមាននៅតំបន់ភ្នំដទៃទៀតដែរ? មានតែការស្រាវជ្រាវទៅអនាគតទៀតទេ ទើបអាចផ្តល់ចម្លើយបាន។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved