• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ផ្ចាញ់មារ

ដោយ ព្រាប ចាន់ម៉ារ៉ា

ខ្ញុំធ្លាប់និយាយខ្លះៗដែរពីពិធីទាក់ទងនឹងការអភិសេកព្រះ ក្នុងអត្ថបទដែលមានចំណងជើងថា «មធុបាយាស» ផ្សព្វផ្សាយក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ នៅជំពូកទី២ លេខរៀងទី១៣។ ពិធីអភិសេកព្រះពុទ្ធរូបដែលទើបសាងថ្មីនោះ មានកិច្ចច្រើនត្រូវធ្វើបន្តបន្ទាប់គ្នាតាមលំដាប់លំដោយ តាំងពីពេលរសៀលទល់គ្នានឹងពេលព្រឹកស្អែកឡើង ពោលគឺអស់រយៈពេលមួយថ្ងៃមួយយប់។ បើរាប់តែកិច្ចសំខាន់ៗខ្លះឃើញមាន ៖

កិច្ចបញ្ចុះល័ក្ខណ៍ (សូត្រលក្ខណៈផ្សេងៗរបស់ព្រះពុទ្ធអង្គក្នុងប្រតិមាដែលទើបសាងថ្មី), កិច្ចសូត្រធម៌យោគ, កិច្ចថ្វាយមធុបាយាស, បឋមត្រាស់, ផ្ចាញ់មារ, បើកព្រះនេត្រ, បង្វិលពពិល។ល។ កិច្ចទាំងឡាយនេះសុទ្ធមានព្រះសង្ឃ ឬតាអាចារ្យបើកក្រាំងសូត្រធម៌ដែលជាប្រវត្តិរៀបរាប់ពីព្រឹត្តិការណ៍ត្រង់ចំណុចនានានោះ (រូបលេខ១) ហើយនៅតំបន់ខ្លះគេថែមទាំងសម្តែងជាឈុតឆាក មានអ្នកដើរតួតាមដំណើររឿងផ្សេងៗផង។ ដើម្បីយល់ន័យទូទៅនៃការសម្តែងក្នុងកិច្ចពិធី សូមអានបន្ថែមអំពីអត្ថបទដែលមានចំណងជើងថា «សម្តែង» ផ្សព្វផ្សាយក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះដែរ នៅជំពូកទី៣ លេខរៀងទី៤១។

នៅទីនេះខ្ញុំមិនបរិយាយអំពីពិធីអភិសេកព្រះទាំងមូលនោះទេ គឺខ្ញុំសូមលើកយកតែពីកិច្ចផ្ចាញ់មារប៉ុណ្ណោះមកនិយាយយ៉ាងសង្ខេបខ្លី ដោយមានបង្ហាញរូបថតខ្លះដែលលោក ស៊ុន ចាន់ដឹប ថតក្នុងពិធីអភិសេកព្រះនៅវត្តតាំងក្រសាំង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

យើងដឹងហើយពីពុទ្ធប្រវត្តិដែលនិយាយត្រង់ព្រះអង្គបានត្រាស់ដឹង គឺក្រោយពីព្រះអង្គទទួលបានស្បូវភ្លាំង៨ក្ដាប់ពីសោត្ថិយពាហ្មណ៍ (រូបលេខ២-៣) ព្រះអង្គយក៏យកមកក្រាលគង់ស្មឹងស្មាធិ៍ក្រោមដើមពោធិ៍ ហើយផុសចេញជាបល្ល័ង្ករត្នទ្រព្រះអង្គឡើង (រូបលេខ៤-៥)។ គ្រានោះមានកូនមារស្រីៗ៣នាក់ ចូលមកលួងលោមព្រះអង្គកុំឲ្យរកធម៌ត្រាស់ដឹង (រូបលេខ៦) តែដោយសេចក្តីតាំងព្រះទ័យមុតមាំមិន រវីរវល់នឹងរឿងសៅហ្មងនេះ កូនមារទាំងនោះក៏ទទួលបាបកម្មរបស់ខ្លួន បែរទៅជាចាស់ទ្រុឌទ្រោមគ្រាំ គ្រាដើរកាន់ឈើច្រត់ (រូបលេខ៦៖ នៅផ្នែកខាងឆ្វេង ខាងក្រោយរូបព្រះពុទ្ធអង្គ មានកូនមារទាំង៣ ក្លាយជាចាស់ៗដើរកាន់ឈើច្រត់ ) ហើយអន្តរធានអស់ទៅ។ ក្នុងកិច្ចពិធីវិញក៏គេសម្តែងដូចឈុតត្រង់នោះដែរ គឺមានក្មេងស្រី៣នាក់តែងខ្លួនស្អាតៗ (រូបលេខ៧) ធ្វើជាចូលមកនិយាយលួងលោមព្រះអង្គ (រូបលេខ៨) ហើយបន្តិចក្រោយមកក៏ធ្វើអាការដូចជាមនុស្សចាស់គ្រាំគ្រាដើរចេញទៅវិញ (រូប លេខ៩)។ បន្ទាប់មកទៀត ពួកមារលើកពលរេសេនាគគ្រឹកគគ្រេងមកសម្លុតគំរាមកំហែងព្រះពុទ្ធអង្គ ដើម្បីដណ្តើមយកបល្ល័ង្ករត្ននោះទុកជារបស់ពួកខ្លួន (រូបលេខ១០-១១)។ ប៉ុន្តែពេលនោះ ព្រះពុទ្ធអង្គតម្កល់ព្រះទ័យស្ងប់មិនងាករេ តាំងស៊ប់ឆ្ពោះទៅរកធម៌ត្រាស់ដឹងជាពេជ្រញាណ ស្រាប់តែមាននាង គង្ហីងព្រះធរណីផុសចេញពីក្រោមបល្ល័ង្កមកធ្វើជាសាក្សីនៃការសន្សំបុណ្យបារមីរបស់ព្រះតថាគតអស់រយៈកាលបួនអសង្ខេយ្យកម្រៃមួយសែនកប្ប រហូតកើតបល្ល័ង្ករត្ននេះទ្រព្រះអង្គឡើងដើម្បីទទួលនូវការត្រាស់ដឹងជាប្រាកដក្នុងភពត្រៃ។ នាងហ៊ីងព្រះធរណីក៏ច្បូតសក់បញ្ចេញទឹកដែលព្រះអង្គតែងច្រូចដាក់ធរណីក្នុងការសន្សំបារមីអស់កាលអនេកអនន្តនោះ។ ទឹកដ៏ច្រើននោះក៏ហូរចេញមកជន់លិច លង់ ហើយមានពពួកសត្វឆ្លាម, មករ, ពិន្ទង, ក្រពើ, ក្រពត និងត្រីផ្សេងៗ ដេញខាំត្របាក់កំចាត់ពួក មារមានចិត្តបាបទាំងអម្បាលឲ្យបាក់បបខ្លបខ្លាច ចុះចាញ់ព្រះសម្មាសម្ពុទ្ធដែលទ្រង់ធម៌បរិសុទ្ធក្នុងគ្រានោះទៅ (រូបលេខ១២)។ នៅក្នុងកិច្ចត្រង់នេះ គេសម្តែងឲ្យមានស្រីម្នាក់កាន់ផ្តិលចេញមករលាស់ទឹកដាក់តួអង្គក្រុងមារនិងបរិវា (រូបលេខ១៣) ឯពួកមារទាំងនោះក៏ដួលដេកខ្ចាត់ខ្ចាយ ចុះចាញ់ព្រះពុទ្ធអង្គទៅ (រូបលេខ១៤)។

រូបលេខ២

រូបលេខ២

រូបលេខ៥

រូបលេខ៥

រូបលេខ៨

រូបលេខ៨

រូបលេខ១១

រូបលេខ១១

រូបលេខ៣

រូបលេខ៣

រូបលេខ៦

រូបលេខ៦

រូបលេខ៩

រូបលេខ៩

រូបលេខ១២

រូបលេខ១២

រូបលេខ៤

រូបលេខ៤

រូបលេខ៧

រូបលេខ៧

រូបលេខ១០

រូបលេខ១០

រូបលេខ១៣

រូបលេខ១៣

សូមជ្រាបថា នៅស្រុកខ្មែរមានចម្លាក់បង្ហាញពីរឿងពុទ្ធប្រវត្តិត្រង់ឈុតផ្ចាញ់មារនេះ ហើយដែលមានរូបនាងគង្ហីងច្បូតសក់ គឺយ៉ាងហោចណាស់ក៏តាំងពីរវាងស.វ.ទី១២ និងបន្តជាហូរហែមក ដូចឃើញនៅរូបលេខ១៥-១៦ ថតមកពីប្រាសាទតាព្រហ្ម ស.វ.ទី១២ នៅតំបន់អង្គរ។ រូបលេខ១៧ ក៏ថតមកពីប្រាសាទតាព្រហ្មដែរ, និងរូបលេខ១៨ ថតមកពីប្រាសាទតាព្រហ្មមួយទៀត ស.វ.ទី១២ នៅទន្លេបាទី ខេត្តតាកែវ។

រីឯរូបលេខ១៩ ថតមកពីប្រាសាទវត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលគេឆ្លាក់នៅស.វ.ទី១៦លើប្រាសាទដែលសាងតាំងពីស.វ.ទី១២។

កាលណាធ្វើកិច្ចពិធីបានត្រឹមត្រូវតាមសណ្តាប់ម៉ត់ចត់ដូច្នេះទៅ ទើបគេយល់ថាគ្រប់លក្ខណៈសមជាព្រះពុទ្ធរូបស្នងអង្គជាប្រធានលើពុទ្ធសាសនិកផងទាំងឡាយ ហើយគេសុខចិត្តសុខកាយថ្វាយបង្គំដោយសេចក្តីជ្រះថ្លា មិនមន្ទិលសៅហ្មងក្នុងចិត្ត (រូបលេខ២០៖ ព្រះពុទ្ធរូបដែលទើបនឹងអភិសេកហើយ ដោយឆ្លងកាត់កិច្ចពិធីតាមលំដាប់ និងមានព្រះសង្ឃរួមជាមួយពុទ្ធរិស័ទថ្វាយព្រះសព្ទសាធុការ បាចផ្កាភ្ញី វន្ទា នមស្ការ ទុកដូចជាព្រះពុទ្ធអង្គទើបនឹងបានត្រាស់ដឹងឡើង) ។ ការធ្វើអ្វីៗតាមបែបបទ តាមគន្លងធម៌ដែលមានក្នុងសង្គមជាហូរហែមកនោះ ទើបជាសណ្ដាប់ដែលនាំមកនូវសេចក្ដីសុខចម្រើនជាអង្វែងតទៅ។

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៨

រូបលេខ១៨

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៩

រូបលេខ១៩

រូបលេខ១៧

រូបលេខ១៧

រូបលេខ២០

រូបលេខ២០

សូមរំលឹកដែរថា ទំនៀមនេះមានមកជាយូរយារហើយ សូម្បីប្រទេសជិតខាងខ្មែរដែលគេកាន់ពុទ្ធសាសនាមាំទាំ ក៏គេនៅប្រារព្វកិច្ចពិធីខ្លះៗដូច្នេះដែរ គឺគ្មានទំនាស់អ្វីនឹងគម្ពីរពុទ្ធសាសនាឡើយ។ ទំនៀមនេះគឺដូនតាធ្លាប់ប្រតិបត្តិរៀងរហូតមក ដូចជាគ្មានផុលរមាស់អ្វីទាល់តែសោះ ហើយក្លាយទៅជាខ្លឹមសារក្នុងសង្គម និងជាឫសគល់នៃអារ្យធម៌ពុទ្ធសាសនាខ្មែរទៀតផង។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved