• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ផ្តាច់ព្រៃ

ដោយ អាំង ជូលាន

នៅក្នុង កម្រងអត្ថបទក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរ នេះ មានអត្ថបទមួយចំនួនធំដែលបង្ហាញគំនិតទូទៅថា មនុស្សតែងតែកែច្នៃធម្មជាតិ ដែលជាវិស័យព្រៃសុទ្ធឲ្យមកនៅក្នុងវិស័យខ្លួន ដែលជាវិស័យស្រុក ឬវិស័យវប្បធម៌ ទោះជាប្រធានបទនៃអត្ថបទទាំងនោះខុសៗគ្នាយ៉ាងណាក៏ដោយ។ បើយកឧទាហរណ៍តែមួយមកបង្ហាញ គឺអត្ថបទរបស់លោកគង់ វីរៈ ដែលបង្ហាញពីពាក្យសូត្រ “រម្ងាប់ឈើ” ក្នុងជំពូកទី៥ លេខរៀងទី១៧។

ក្នុងគំនិតដដែលនេះខ្ញុំសូមលើកយកពាក្យឬគំនិតថា “ផ្តាច់ព្រៃ” ដែលឆ្លុះបញ្ចាំងកង្វល់ដដែលដូចពោលមកនេះ គឺថាមនុស្សមិនព្រមទទួលយកធម្មជាតិសុទ្ធសាធមកដាក់ខ្លួនទេ គឺទាល់តែបានកែច្នៃ បត់បែនអ្វីដែលមានក្នុងធម្មជាតិនោះមកតាមសណ្តាប់ បែបបទរបស់ខ្លួន។ នេះហើយហៅថាវប្បធម៌ ពោលគឺសណ្តាប់ដែលកើតមកពីការសាបព្រួស ដាំដុះ ថែទាំ ខុសពីសណ្តាប់ធម្មជាតិ ដែលកើតមកឯងៗ («ជាតិ» ប្រែថា «កើត» ឯ «ធម៌» ប្រែថា «សណ្តាប់» គឺសណ្តាប់ដែលកើតឡើងដោយឥតនរណាបានប៉ះពាល់)។ ក្នុងន័យនេះ ស្រូវជារុក្ខជាតិដែលខ្ពង់ខ្ពស់ជាងគេបំផុត ដ្បិតកើតឡើងដោយមនុស្សសាបព្រួស (វប្ប) ដូច្នេះសណ្តាប់ (ធម៌) នោះ ជាសណ្តាប់មនុស្ស។ លោកស៊ុន ចាន់ដឹប ក៏មាននិយាយរឿងនេះដែរនៅក្នុង “ស្រូវកញ្ជើ” (ជំពូកទី២ លេខរៀងទី១៨)។ ដូច្នេះគំនិតថាផ្តាច់ព្រៃមាននៅក្នុងសកម្មភាព ឬកិច្ចពិធីជាច្រើនរាប់មិនអស់។ អ្នកដែលទាក់ដំរីព្រៃយកមកផ្សាំង តែងតែធ្វើកិច្ចផ្តាច់ព្រៃដំរីនោះជាមុនសិន ដ្បិតសត្វនេះត្រូវក្លាយទៅជាសត្វស្រុក។ ឯមនុស្សវិញក៏ដូចគ្នាដែរ តាមប្រពៃណីរៀងមក គេផ្តាច់ទារកដែលទើបនឹងកើតឲ្យផុតពីពិភពព្រៃសិន ពោលគឺពិភពរបស់វាពីជាតិមុន ដូចយើងអាចយល់បានតាមជំនឿថាមានម្តាយដើមជាដើម។ ដូច្នេះហើយបានជាពិធីឆ្លងវ័យទីមួយមុនគេរបស់មនុស្សម្នាក់ៗគេហៅថា «កាត់សក់ បង្កក់ឆ្មប»។ «បង្កក់ឆ្មប» ជាកិច្ចមួយនៅក្នុងពិធីនោះដែលគេធ្វើឡើងដើម្បីសម្អាតជម្រះមន្ទិលដល់ឆ្មប ដែលបានប្រលាក់ប្រឡូស ដោយសារបានកាន់ពោះកាន់ពុងស្រីដែលឆ្លងទន្លេនោះ។ ដូច្នេះកិច្ចត្រង់នេះជាកិច្ចជម្រះមន្ទិល។ ឯកិច្ច «កាត់សក់» នោះ ទើបធ្វើឡើងដើម្បីទារក ដ្បិតពាក្យនេះនិយាយកាត់ពីពាក្យថា «កាត់សក់ព្រៃ»។ ទោះជាកាត់មួយសរសៃពីរពិតប្រាកដ (ប្រសិនបើទារកនោះមានដុះសក់ខ្លះ, រូបលេខ១) ឬគ្រាន់តែឧបកិច្ចថាកាត់ ដោយយកកន្ត្រៃទៅធ្វើជាកាត់ (រូបលេខ២) ក៏នេះជាការចាប់ផ្តើមជម្រុះជាតិព្រៃឲ្យចេញពីមនុស្សដែរ។ តាមពិតទៅ ការផ្តាច់មនុស្សឲ្យផុតពីវិស័យព្រៃមានធ្វើជាបន្តបន្ទាប់ រហូតដល់ទៅកិច្ចពិធីសម្រាប់មនុស្សស្លាប់ នៅពេលប្រែរូបក៏មានកាត់សក់នោះទៀត (រូបលេខ៣)។ តែចូរយើងពិនិត្យតែកិច្ចទាក់ទងនឹងកំណើតទៅចុះ។ ក្រៅពីការកាត់សក់ព្រៃ គេមាន «ដាប់មុខ ដាប់មាត់» ឲ្យទារកនោះទៀត។ នៅពេលដាប់ ឆ្មបនោះពោលពាក្យប្រដែប្រដៅវែងឆ្ងាយ ដែលក្នុងនោះមានកន្លែងមួយនិយាយថា «មាត់នេះទុកគ្រាន់និយាយតែពាក្យពីរោះពិសា មិនត្រូវនិយាយដើមគេ នាំភ្លើងពីមួយទៅមួយ (...)» ជាដើម ហាក់បីដូចជាទារកនោះស្តាប់បានដូច្នោះ (រូបលេខ៤)។ អ្នកខ្លះទៀតមិនដាប់មុខទេ តែកែប្រែ ឬបន្ថែមមុខមាត់ក្មេងនោះឲ្យលើសពីធម្មជាតិ ដូចជាការលាបម្សៅ គូរចិញ្ចើមបន្ថែមជាដើម (រូបលេខ៥-៦)។ ជួនកាលមុននឹងធ្វើនោះ យកទារកមកភ្ងូតទឹកឲ្យទៅទៀតដើម្បីជម្រះជាតិព្រៃនោះ (រូបលេខ៧)។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

ចំណុចយ៉ាងសំខាន់មួយទៀត យើងអាចនឹងយល់បាន បើយើងពិនិត្យរូបលេខ១, ២, ៤ និងលេខ៧ ព្រោះយើងឃើញថា គេយកទារកមកឲ្យប៉ះនឹងស្រូវដែលនៅក្នុងកញ្ជើមួយ តែដោយសារចៀសវាងកុំឲ្យមុតគូទ គេយកកំណាត់អ្វីផ្សេងៗមកទ្រាប់។ ចំពោះរូបលេខ៧ គឺគេយកថាសដែកមួយមកទ្រាប់ ចៀសវាងកុំឲ្យទទឹកស្រូវក្នុងកញ្ជើនោះ។ ម្តេចក៏យកមនុស្សមកឲ្យប៉ះនឹងស្រូវ? នេះហើយដែលបញ្ជាក់ដូចពោលមកពីខាងលើថា ស្រូវជារុក្ខជាតិដែលមានកល្ខណៈវប្បធម៌ខ្ពស់ជាងគេបង្អស់ ឯទារកដែលទើបនឹងចេញពីព្រៃមកចាប់កំណើតជាមនុស្សនេះ ក៏ត្រូវតែខ្ពង់ខ្ពស់ដោយវប្បធម៌ ដើម្បីឲ្យខុសពីតិរច្ឆាន បីដូចជាស្រូវខុសពីស្រង៉ែដែរ។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved