• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ទីងមោង

ដោយ អាំង ជូលាន

ជាទំនៀមទូទៅនៅតាមស្រែពេលដែលស្រូវជិតទុំនិងស្រូវទុំ គេតែងដោតទីងមោងនៅកណ្តាលស្រែនោះ។ គេយកក្រណាត់សំពត់ឬខោអាវចាស់ៗដែលលែងប្រើកើតទៅហើយ មកត្រដាងលើឈើខ្វែងមួយ ជួនកាលមានទាំង ពាក់មួកឱ្យផង ដើម្បីឱ្យមានរាងហាក់ដូចជាមនុស្ស។ ពេលស្រូវទុំជាពេលដែលមានធ្លាក់ខ្យល់ ព្រោះជារដូវរំហើយ ដូច្នេះកំណាត់សំពត់ ឬខោអាវនោះតែងបក់រវិច ឬក៏មានចលនាបន្តិចបន្តួច។ សត្វស្លាបមានសត្វចាបជាដើមដែលចុះមក ស៊ីស្រូវ ឃើញហើយយល់ថាជាមនុស្ស ក៏មិនហ៊ានចុះមកក្នុងស្រែទេ។ ដូច្នេះទីងមោងនៅក្នុងស្រែមានន័យថាមនុស្ស ក្លែងក្លាយដែលបន្លាច ចាប។

រូបលេខ២

រូបលេខ២

រូបលេខ១

រូបលេខ១

មានទំនៀមមួយទៀតឥតទាក់ទងអ្វីនឹងចាប ព្រមទាំងស្រូវទុំឡើយ។ ប៉ុន្តែទាក់ទងទៅនឹងខ្មោច ព្រាយរំបល់ដែល បង្កើតជម្ងឺឆ្លងរាតត្បាត មានអាសន្នរោគ ឬអុតធំជាដើម។ នៅតំបន់ដែលក្រទឹក ហើយមានអនាម័យពុំបានដិតដល់ នារដូវប្រាំងក្តៅពេញបន្ទុក ឆ្នាំខ្លះជម្ងឺប្រភេទនេះមករាតត្បាតនៅ ភូមិ។ កាលណាមាននរណាម្នាក់រងគ្រោះហើយ ឬម៉្យាងទៀតពុំ ទាន់មានកើតហេតុទេ តែបង្ការការក្រ គេតែងរកវិធីបញ្ចៀសខ្មោចចង្រៃនោះឱ្យចេញពីភូមិកររបស់គេរៀងៗខ្លួន។ វិធីនោះគឺគេយកឆ្នាំងដីចាស់ដែលខូចខាតអស់ទៅហើយមកគូរដោយធ្យូងឱ្យមានមុខមាត់គួរឱ្យខ្លាចនៅលើគូថរបស់វា។ ជួន កាល គ្រាន់តែគូរមុខអាក្រក់នោះនៅលើបន្ទះក្តារអ្វីមួយក៏បាន។ គេយកឆ្នាំងឬបន្ទះក្តារនោះទៅពាក់លើរបង ផ្ទះរបស់គេ ជាពិសេសនៅជិតមាត់ទ្វារចូលផ្ទះ។ នេះមានន័យថារូបដែលមានតែមុខនោះពុំមែនសំដៅថាជាមនុស្ស ដូចទីងមោងដែល ពោលខាងលើទេ គឺសំដៅថាជាយក្ស ឬជាពួកអាសោរអ្វីមួយមានរាហូជាដើម (ព្រោះមានតែក្បាល ហើយមុខគួរ ឱ្យស្បើម) ដែលនៅមាត់ទ្វាររបងរារាំងខ្មោចឧបទ្រព មិនឱ្យចូលភូមិ ហាក់ដូចជាទ្វារបាលដូច្នោះដែរ។

នេះជាទំនៀមពីរដែលគ្មានការទាក់ទងនឹងគ្នាអ្វីទាំងអស់។ រដូវធ្វើខុសគ្នា។ មួយជារដូវរំហើយមួយជា រដូវក្តៅខ្លាំងបែកក្រហែង។ មួយបន្លាចចាប មួយទៀតបន្លាចខ្មោច។ ចំណុចតែមួយដែលដូចគ្នា គឺនៅត្រង់”បន្លាច”។

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

ចាប់ពីប្រមាណមួយទសវត្សមកនេះ មានកើតទំនៀមមួយទៀតដែលមើលទៅឃើញថាថ្មី ប៉ុន្តែដែលថ្មីតែសំបកក្រៅ។ ទំនៀមនោះគឺនៅខែក្តៅ ទោះជាមានហេតុផលថាអាចមានជម្ងឺរាតត្បាត ឬក៏គ្មាន ក៏នៅភូមិខ្លះអ្នកស្រុកដាក់រូប បន្លាចព្រាយរំបល់នោះនៅតាមទ្វារច្រកចូលផ្ទះ ឬដីភូមិករផ្សេងៗ។ វត្ថុបន្លាចព្រាយនោះ បើគិតជារូបរាងគឺជាទីងមោង បន្លាចចាបនៅតាមស្រែ ប៉ុន្តែការធ្វើមានការផ្ចិតផ្ចង់ជាងទីងមោងស្រែឆ្ងាយណាស់។ ដោយសារសព្វថ្ងៃនេះសម្លៀកបំពាក់ហៅថា “ខោអាវជជុះ” មានតម្លៃថោកគួរសមអាចទិញបានច្រើនបន្លាស់ ហើយមនុស្សតែងបោះបង់ខោអាវ ចាស់ញឹកញាប់ ពុំមានជាការលំបាកអ្វីទេក្នុងការសម្អិតសម្អាងទីមោងឱ្យកាន់តែដូចមនុស្សជាងមុន។ គំនិតដើមគឺធ្វើយ៉ាង ណាឱ្យខ្មោចខ្លាច តែទន្ទឹមនឹងនោះ សព្វថ្ងៃនេះយើងសង្កេតឃើញថាអ្នកបន្លាចខ្មោចមានរូបរាងជាមនុស្ស ដែលបញ្ចោញ ភាពកំប្លុកកំប្លែងស្ទើរតែភ្លេចតួនាទីដើម ដូចមានសម្រង់រូបខ្លះនៅខាងក្រោមនេះ ដែលឃើញនៅតំបន់រលួស ខេត្តសៀមរាបនៅឆ្នាំ២០០៣។

រូបលេខ៦

រូបលេខ៦

រូបលេខ៩

រូបលេខ៩

រូបលេខ១២

រូបលេខ១២

រូបលេខ៧

រូបលេខ៧

រូបលេខ១០

រូបលេខ១០

រូបលេខ១៣

រូបលេខ១៣

រូបលេខ៨

រូបលេខ៨

រូបលេខ១១

រូបលេខ១១

រូបលេខ១៤

រូបលេខ១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved