• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ទង់

ដោយ កញ្ញា ម៉ៅ សេងយាន និង អាំង ជូលាន

ពាក្យថាទង់មួយម៉ាត់នេះគ្របដណ្តប់ទៅលើវត្ថុដែលមានសណ្ឋាន, ទំហំ និង ន័យច្រើនបែបច្រើនយ៉ាងណាស់។ ជួនកាលវត្ថុនោះហាក់ដូចជាគ្រាន់តែជានិមិត្តសញ្ញានៃកងពលអ្វីមួយ ជាទ័ពក្តី ពុំមែនជាទ័ពក្តី។ ជួនកាលទៀត ហាក់ដូចជាអត្តសញ្ញាណនៃបុគ្គល ឱទាហរណ៍ទង់ព្រលឹងដែលអាចារ្យយោគីតែងយកទៅគ្របលើធាតុសពនៅពេលប្រែរូប។

ទង់ដែលយើងខ្ញុំលើកយកមកនិយាយទីនេះ សំដៅទៅលើទង់ដែលមានរូបរាងសម្បកក្រៅជាសត្វក្រពើ។ ប្រដូចនេះគឺយោងទៅតាមពាក្យថា “ទង់ក្រពើ” ។ ជាទូទៅបើនិយាយពីទង់ដែលមានទំហំធំ ហើយដែលគេតែងចងភ្ជាប់ទៅនឹងឫស្សីមួយដើមខ្ពស់ ដើម្បីលើកទៅឲ្យត្រដែតឡើងនោះ គឺមានពីរបែបធំៗ។ ប្រភេទទីមួយតែងធ្វើពីកំណាត់ពណ៌ចម្រុះលាយគ្នា ជួនកាលរំលេចដោយគ្រឿងចាំងនានាដែលគេយកមកដេរភ្ជាប់។ នេះហៅថា “ទង់រលក” ឬ “ទង់ព្រះសូត្រ” ដែលគេតែងលើកឡើងក្នុងពិធីអ្វីមួយដែលមានលក្ខណៈរីករាយ ដូចនៅក្នុងបុណ្យនានាដែលតែងឃើញនៅតាមវត្ត ឬនៅតាមផ្ទះអ្នកស្រុកផង។ ប្រភេទទី២ គឺរូបរាងមិនខុសអ្វីពីទី១នោះឡើយ តែកំណាត់នោះគឺស ហើយគេតែងប្រើក្នុងពិធីអ្វីដែលទាក់ទងនឹងសព។ ទង់នោះហៅថា “ទង់ស” ដូច្នេះតែម្តង ឬ “ទង់សព” ឬ “ទង់អភិធម្ម”។

ទង់ដែលយើងខ្ញុំលើកយកមកនិយាយទីនេះ សំដៅទៅលើទង់ដែលមានរូបរាងសម្បកក្រៅជាសត្វក្រពើ។ ប្រដូចនេះគឺយោងទៅតាមពាក្យថា “ទង់ក្រពើ” ។ ជាទូទៅបើនិយាយពីទង់ដែលមានទំហំធំ ហើយដែលគេតែងចងភ្ជាប់ទៅនឹងឫស្សីមួយដើមខ្ពស់ ដើម្បីលើកទៅឲ្យត្រដែតឡើងនោះ គឺមានពីរបែបធំៗ។ ប្រភេទទីមួយតែងធ្វើពីកំណាត់ពណ៌ចម្រុះលាយគ្នា ជួនកាលរំលេចដោយគ្រឿងចាំងនានាដែលគេយកមកដេរភ្ជាប់។ នេះហៅថា “ទង់រលក” ឬ “ទង់ព្រះសូត្រ” ដែលគេតែងលើកឡើងក្នុងពិធីអ្វីមួយដែលមានលក្ខណៈរីករាយ ដូចនៅក្នុងបុណ្យនានាដែលតែងឃើញនៅតាមវត្ត ឬនៅតាមផ្ទះអ្នកស្រុកផង។ ប្រភេទទី២ គឺរូបរាងមិនខុសអ្វីពីទី១នោះឡើយ តែកំណាត់នោះគឺស ហើយគេតែងប្រើក្នុងពិធីអ្វីដែលទាក់ទងនឹងសព។ ទង់នោះហៅថា “ទង់ស” ដូច្នេះតែម្តង ឬ “ទង់សព” ឬ “ទង់អភិធម្ម”។

ទង់ជាវត្ថុដែលមានជីវិត ដូច្នេះហើយបានជាអាចារ្យត្រូវបើកព្រះនេត្រសិន ក្រោយពេលដេរហើយ មុនយកទៅប្រើនៅលើកដំបូង (រូបលេខ១)។ នៅពេលមានបុណ្យធំៗ មុននឹងលើក ត្រូវបំបួសទង់នោះសិន (រូបលេខ២) ហើយពេលដែលចប់បុណ្យទម្លាក់ចុះមកវិញ គេត្រូវផ្សឹកទង់នោះដែរ។ ដោយសារជាវត្ថុមានជីវិតដូច្នេះហើយ បានជាពេលលើកទង់ម្តងៗនៅតាមជនបទ យើងតែងឃើញថាមានភាពអធិកអធំខ្លាំងណាស់ ពុំមែនជាកិច្ចដែលធ្វើស្ងាត់កំបាំងឡើយ។ អ្នកស្រុកតែងឆ្លៀតទៅចាប់កុសល ដោយចូលបច្ច័យមុននឹងលើក គឺដាក់ប្រាក់កាសបន្តិចបន្តួចក្នុងថ្នក់ដែលគេដេរធ្វើជាហោប៉ៅទង់នោះ (រូបលេខ៣)។ ពេលចាប់ផ្តើមលើក មនុស្សម្នាតែងឆ្លៀតធ្វើម្តេចឲ្យបានប៉ះទង់នោះ (រូបលេខ៤-៥) មុននឹងលែងដៃឲ្យផុត ពេលទង់ អណ្តែតឡើងទៅលើ (រូបលេខ៦)។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

រូបលេខ៧ បង្ហាញថាមានការវាយឃ្មោះ ហើយបើពិនិត្យឲ្យច្បាស់ជាងនេះទៀត ឃើញថានៅមាត់អន្លុងសម្រាប់បញ្ចុះគល់ទង់នោះមានស្លាធម៌មួយគូព្រមទាំងធូបប្រាំសសៃរដោយឡែកផង ដូចមានឃើញលម្អិតនៅរូបលេខ៨។ មិនតែប៉ុណ្ណោះទេ ក្រៅពីសម្លេងមនុស្សស្រែកហ៊ោកញ្ជ្រៀវនិងសម្លេងគងនោះ មានយាយម្នាក់កាន់ មីក្រូស្រែក “ឆាកហ៊ោ” ជាពិសេស ឲ្យកាន់តែអឺងកងទៀតផង (រូបលេខ៩)។ រូបទាំងប៉ុន្មានដែលបង្ហាញមកទល់ពេលនេះ ខ្លះបានមកពីបុណ្យសព ខ្លះទៀតបានពីបុណ្យចូលឆ្នាំនៅតាមភូមិ។ បើពោលសងេ្ខបមួយម៉ាតជាទូទៅ គឺដូចបាននិយាយមកហើយ ថាសពគេប្រើទង់ស ឯបុណ្យដូចជាចូលឆ្នាំជាដើមនោះ គេប្រើទង់រលក។ ប៉ុន្តែបើធ្វើការស្រាវជ្រាវឲ្យជ្រៅជ្រះបន្តិច ឃើញថានៅតំបន់ខ្លះ ពិធីបូជាសពតែងប្រើទង់ទាំង២ជាមួយគ្នា ត្បិតបូជាសពគឺធ្វើកិច្ចដែលទាក់ទងទៅការស្លាប់ផង (ទង់ស) ព្រមទាំងទាក់ទងទៅការចាប់ជាតិជាថ្មីផង (ទង់រលក)។ បើមិនដូច្នោះទេ ទោះទង់សទាំងអស់ក្តី ក៏ទង់ដែលលើកនៅមុមឦសាននៃរាជវតិ មានរបៀបបញ្ចុះដងទង់ខុសគេ ដោយសារទិសនោះជាទិសចាប់ជាតិ។ រូបលេខ១០បង្ហាញថា គេពុំឲ្យគល់ដងទង់នោះ ចូលទៅក្នុងដីឡើយ គឺគេបោះបង្គោលឈើ២ ហើយចោះគល់ដងទង់នោះដើម្បីបញ្ចូលរនុក៣ ធ្វើយ៉ាងណាឲ្យដងទង់ឈរបានដោយគល់នៅផុតពីដី។

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

ប្រការសំខាន់បំផុតដែលយើងខ្ញុំចាប់អារម្មណ៍ គឺនៅត្រង់ថា ការលើកទង់ហាក់ដូចជាមានន័យផ្ទុយគ្នាពីកិច្ចសែនក្រុងពាលី។ សែនក្រុងពាលីគឺធ្វើអ្វីៗមានន័យជាការបូជា( “ពលី” ) ទៅក្នុងដី ដូច្នេះហើយបានជាអាចារ្យតែងកប់រូបនាងគង្ហីងធ្វើពីម្សៅទៅក្នុងអន្លុង ហើយចាក់សំណែនជាស្បៀងដូចជាសណ្តែក, ល្ង, កប្បាសជាដើមទៅតាមក្រោយ ហើយពុំតែប៉ុណ្ណោះចាក់បង្អែមចំអាបទាំងអម្បាល ម៉ានជាបន្តបន្ទាប់ មុននឹងយកដីលុបឲ្យជិត។ នេះជាកិច្ច “ពលី” ចុះទៅក្រោម។ សូមកុំភ្លេចថាអ្នកស្រុកនៅតំបន់ខ្លះហៅកិច្ចនេះថា “ប្រុងពលី” ។ រីឯការលើកទង់វិញ មានន័យផ្ទុយពីនេះ គឺសំដៅកិច្ចអ្វីដែលឆ្ពោះទៅលើស្ថានជាទីខ្ពង់ខ្ពស់។ ហៅថាផ្ទុយគ្នាដូច្នេះ ពុំមែនមានន័យថាទំនាស់នឹងគ្នាឡើយ គឺមានន័យថាកិច្ចពីរដែលជាគូនឹងគ្នាក្នុងពិធីធំតែមួយ។ គួរយើងពិនិត្យរូបលេខ១១-១៣។ ទាំងនេះជាគំនូរនិយាយពីព្រះចូឡាមណីចេតិយដែលនៅស្ថានត្រៃត្រឹង្ស។ ទោះជារូបលេខ១១ល្អិតតូចពេក មើលពុំច្បាស់ ក៏ទង់ដែលអមសងខាងព្រះចេតិយនោះក្នុងរូបលេខ១២និង១៣បង្ហាញច្បាស់ថាមានសត្វហង្សនៅជាប់ជាមួយ។ អ្វីទៅជាសត្វហង្ស? ហង្សជាជំនិះនៃព្រះព្រហ្ម ហើយយើងដឹងថា ស្ថានព្រហ្មជាស្ថានដែលនៅលើផុតគេ មានន័យថា ទង់ជាវត្ថុដែលនាំអ្វីៗឆ្ពោះទៅរកព្រហ្មលោកនាយ។ ដូច្នេះគ្មានអ្វីប្លែកទេ ដែលយើងឃើញជាញឹកញយថាមានទង់នៅមុខព្រះវិហារ ហើយនៅចុងដងទង់តែងមានហង្ស (រូបលេខ១៤-១៥ និង ១៦-១៧)។

ទោះជាភ្នំខ្សាច់យ៉ាងតូច ដែលគេពូនដាក់តាមផ្ទះនៅពេលចូលឆ្នាំ ក៏គេតែងកាត់ក្រដាសជាទង់តូចៗដាក់បញ្ឈរ ព្រោះគេសន្មត់ថាភ្នំខ្សាច់នេះជាព្រះចូឡាមណីចេតិយដែរ (រូបលេខ១៨)។

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៨

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved