• aaa.jpg
  • eee.jpg
  • ddd.jpg
  • fff.jpg
  • bbb.jpg
  • ccc.jpg

១. ប្រវត្តិសង្ខេប

បើគិតជារចនាសម្ព័ន្ធទទួលស្គាល់ដោយនីតិក្រម "យសោធរ" ការបងើ្កតមួយថ្មីស្រឡាង។ តែតាមពិតរចនាសម្ព័ន្ធនេះរីកចេញពីធនធាន​ការងារ​ខ្លះ​ដែលមានកន្លងមក ហើយដែលយើងខ្ញុំសូមសង្ខេបប្រវត្តិយ៉ាងខ្លីដូចតទៅ ៖

ដើមឡើយ អ្នកស្រាវជ្រាវពីរនាក់ខិតខំបង្កើតទស្សនាវដ្តីស្រាវជ្រាវវប្បធម៌ខ្មែរមួយ ដោយឲ្យឈ្មោះថា "ឧទ័យ"។ មិនយូរប៉ុន្មាន គេមើល​ឃើញថាចំណេះវិជ្ជាពីខ្មែរមិនត្រូវកប់នៅតែក្នុងកម្រិតខ្ពស់ ដែល​មាន​តែ​ម​ជ្ឈដ្ឋានតូចមួយក្រេបជញ្ជក់បានប៉ុណ្ណោះទេ គឺត្រូវ​ឲ្យ​មាន​អ្វី​ដែល​ជា “សម្រាយ˝ ឲ្យ​មហាជនជ្រួតជ្រាបផង។ ដូច្នេះហើយក្រុមយើងក៏រីកធំឡើងជាងមុនច្រើន ហើយទាំងអស់គ្នានាំគ្នាបង្កើត "បណ្តាញ​​ព៌តមាន​វប្បធម៌ខ្មែរ"​ (KhmeRenaissance) ដែលផ្សព្វផ្សាយក្រោមរូបភាពជាវែបសាយផង ជាឯកសារបោះពុម្ពផង។ ធ្វើ​ដូច្នេះ​ទៅ​បាន​ក៏អាស្រ័យដោយមានការជួយឧបត្ថម្ភពី The Japan Foundation និងអាជ្ញាធរអប្សរាក្នុងជំហានដំបូង ហើយបន្ទាប់មកដល់ឆ្នាំ២០១៩ ឧបត្ថម្ភដោយ Friends of Khmer Culture Inc.។ ធនធាននេះជាមូលដ្ឋាននាំឲ្យយើងបែកគំនិតពង្រីកវិសាលភាពការងារតទៅទៀត។ ដើម្បី​សម្រេចគោលដៅនេះបានទាល់ តែមានរចនាសម្ព័ន្ធដែលមានច្បាប់ជាមូលដ្ឋាន។ នេះហើយកំណើត "យសោធរ"។

អានបន្ត . . .

I. BRIEF BACKGROUND

In organizational and legal terms Yosothor is a new creation. Yosothor was born, however, after a long period of gestation, summarized below.

Read More . . .

I. BREF HISTORIQUE

Lire plus . . .